
លន់ ណុន
ន់ណុន ដោយសារបងរបស់គាត់ លោក លន់ នល់ ។ ពីឆ្នាំ 1970 ដល់ឆ្នាំលោក លន់ ណុន ជាប្អូនពៅរបស់ លោក លន់ នល់ ។ គាត់ កើតឆ្នាំ 1920និង មានការរៀនសូត្រជា នាយទាហានក្រុមអាវុធ ហត្ថ ជាមុខងារមិនអាចក្លាយជា អ្នកនយោបាយថ្នាក់លើ បានឡើយ ។ គាត់ទើបតែមានឈ្មោះលេចឮ ក្រោយព្រឹត្តិការណ៍ ឆ្នាំ 1970 -1975 លោក លន់ ណុន បានខំធ្វើបណ្តាញបង្កើតមិត្តភក្តិ តែជួបប្រទះតែទំនាស់ ពី មជ្ឈដ្ឋាន យោធា ក៏ដូចជា ស៊ីវិល ដែរ ។ បងរបស់គាត់ ក៏មិនសូវទុកចិត្តលើគាត់ដែរ ។ លោក លន់ ណុន បានចូលមកក្របខ័ណ្ឌយោធា បានឋានៈ ឧត្តមសេនីយត្រី ដែលអនុញ្ញាត ឲ្យគាត់កាន់ជាមេបញ្ជាការទ័ពមួយរយៈ (1970-1971) នៅខេត្តកំពង់ស្ពឺ ប្រឆាំងទៅទ័ព យួនកុម្មុយនិស្ត និង ខ្មែរក្រហម ។ អ្នកការទូតអាមេរិកនៅភ្នំពេញ ក៏មិន ចូលចិត្ត ទុកចិត្ត រាប់អាន លោកដែរ ។ លោក លន់ ណុន បានសេពគប់រកបង្អែកធ្វើទំនាក់ទំនងជាមួយ ទូតរុស្សី។ ដោយធ្វើការមិនចុះសម្រុងនឹងគេឯង ទូតអាមេរិកបានបង្ខំគាត់ឲ្យភៀសខ្លួនទៅ អាមេរិក ឆ្នាំ 1972 ក្រោមស្លាក “បេសកកម្មផ្លូវការ” ក្នុងរយៈពេល 1ឆ្នាំ ។ នៅភ្នំពេញ ស្ថានភាព យោធា-នយោបាយ បានចុះដល់កម្រិតមួយដែលអនុញ្ញាតឲ្យ មានអ្នកស្រោច ស្រង់ ។ លោក លន់ ណុន ក៏បានវិលត្រឡប់ចូលស្រុកវិញ មតិមហាជន ក៏មិនជំទាស់ដែរ តែគេសង្ស័យលើរូបគាត់ ជាមួយពួកទាហានមួយក្រុម នឹងធ្វើ “ការបះបោរ” ឬ រដ្ឋប្រហារ ជាមិនខាន ។ តើការស្មាននេះ គ្មានមូលដ្ឋានទេ ? នៅថ្ងៃទី 27 មីនា 1975លោក លន់ ណុន បានលាឈប់ពីយោធា មកជាស៊ីវិល ។ ការវិលមកជីវភាពស៊ីវិលនេះ បានទទួលការ យល់ព្រមពី លោក លន់ នល់ ដែលនឹងចាកចេញពីភ្នំពេញ ថ្ងៃទី 1 មេសា 1975 ទៅ ហាវ៉ៃ ។ ពេលនេះ លោក លន់ ណុន ក៏មានលទ្ធភាពចាកចេញពីភ្នំពេញដែរ តែគាត់ សាកល្បងសំណាង “ចុងក្រោយ” ។ នៅព្រឹកថ្ងៃទី 17មេសា 1975 អ្នកភ្នំពេញ ក៏ដូច ជាអ្នកសង្កេតការណ៍លើកន្លែង បានឃើញមនុស្សមួយក្រុម ប្រមាណ 200នាក់ ប្រដាប់ អាវុធ ស្លៀកពាក់ខ្មៅ ត្រួតត្រាភ្នំពេញមួយពព្រិចភ្នែក ។ អ្នកទាំងនេះ បញ្ជាដោយមេក្រុម ម្នាក់ឈ្មោះ ហែម កេតដារា ជាកូន លោក ហែម កេតសាណា អតីតរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ (17/10/1972-7/12/1973) មានទូរបញ្ជាពី លន់ ណុន ទំនងជាមាន ការយល់ព្រមពីទូតរុស្ស៊ីផង ។ ក្រុមនេះ បានត្រូវទាហាន ប៉ុល ពត ខ្មែរក្រហមពិតប្រាកដ ចាប់សម្លាប់ចោលនៅពេលថ្ងៃរសៀល ។ វាសនា លោក លន់ ណុន ក៏ដូចនោះដែរ បន្ទាប់ពីបានសុំចុះចូល ខ្មែរក្រហមបានសម្លាប់យ៉ាងឃោរឃៅបំផុត នៅថ្ងៃ 17 មេសា 1975។