ខៀវ សំផន

July 31, 2025
2
Image's ខៀវ សំផន

ខៀវ សំផន

ខៀវ សំផន កើតនៅថ្ងៃទី 26ខែកក្កដា ឆ្នាំ 1931 នៅខេត្តស្វាយរៀង ។ ខៀវ សំផន គឺជាកូនច្បង ក្នុងត្រកូលអ្នកចេះដឹង ដែលមាន ឪពុក ជាចៅក្រម ។

នៅឆ្នាំ 1942ខៀវ សំផន ត្រូវបានជ្រើសរើសឲ្យទៅរៀននៅ អនុវិទ្យាល័យ មួយ ដែលបារាំងទើបបង្កើតថ្មី នៅខេត្តកំពង់ចាម ឈ្មោះ “អនុវិទ្យាល័យ ព្រះសីហនុ” ។ សាឡុត ស, ហ៊ូ នឹម និង ហ៊ូ យន់ ក៏ត្រូវបានជ្រើសរើសទៅរៀននៅ អនុវិទ្យាល័យ នេះដែរ ។ សិស្សដែលរៀននៅ អនុវិទ្យាល័យ កំពង់ចាម នោះ បានរៀបរាប់ថា ខៀវ សំផន គឺជា សិស្សដែល មានបញ្ញាវ័យឆ្លាត មានមហិច្ឆតាខ្ពស់ និង ជាមនុស្សចូលចិត្តនៅដាច់ឆ្ងាយពី គេឯង ។

ក្រោយពីបញ្ចប់ការសិក្សានៅ អនុវិទ្យាល័យ កំពង់ចាម ខៀវ សំផន បានចូលរៀននៅ វិទ្យាល័យ ស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ។ នៅឆ្នាំ 1953 ខៀវ សំផន បានទទួលអាហារូប ករណ៍ ទៅរៀននៅប្រទេសបារាំង ។ ខៀវ សំផន ទទួលបាន បរិញ្ញាប័ត្រ ផ្នែកវិទ្យាសាស្ត្រ សេដ្ឋកិច្ច នៅ សាកលវិទ្យាល័យ PANTHEON-SORBONNE នៅទីក្រុងប៉ារីស ។ ខៀវ សំផន ទទួល សញ្ញាប័ត្រ បណ្ឌិតសេដ្ឋកិច្ច នៅឆ្នាំ 1958។ នៅក្នុង និក្ខេបបទបណ្ឌិត ដែលមានចំណងជើងថា “ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និង ឧស្សាហកម្ម កម្ពុជា” ខៀវ សំផន បានប្រកាន់យកនូវទស្សនៈ ឯករាជ្យម្ចាស់ការ នៅក្នុងការអភិវឌ្ឍន៍ប្រទេស ។នៅទីក្រុងប៉ារីសនេះហើយ ដែល ខៀវ សំផន បានទទួលឥទ្ធិពលពីមនោគមវិជ្ជា កុម្មុយនិស្ត ។ ខៀវ សំផន បានចូលជា សមាជិក ក្រុមនិស្សិតកុម្មុយនិស្ត គឺក្រុមម៉ាក់ស៊ីស ដែលមាន អៀង សារី និង រ័ត្ន សាមឿន ជាអ្នកផ្តើមគំនិតបង្កើត ។ នៅឆ្នាំ 1956 ខៀវ សំផន បានក្លាយជា អគ្គលេខាធិការ នៃ សមាគម និស្សិតខ្មែរ នៅប្រទេសបារាំង ។

ក្រោយពីបានវិលត្រឡប់ ពីប្រទេសបារាំង មកប្រទេសកម្ពុជា វិញ នៅឆ្នាំ 1955ខៀវ សំផន បានបង្កើត កាសែត មួយ មាននិន្នាការនយោបាយឆ្វេងនិយម ។ កាសែតនេះ៖ សរ សេរជាភាសាបារាំង ហើយមានឈ្មោះថា (L'OBSERVATEUR) ។ ក្នុងពេលជាមួយគ្នានោះ ខៀវ សំផន បានធ្វើជា សាស្ត្រាចារ្យ នៅ មហាវិទ្យាល័យច្បាប់ នៅទីក្រុងភ្នំពេញ ។

ដោយ កាសែត L'OBSERVATEUR សរសេររិះគន់រដ្ឋាភិបាល សម្តេច នរោត្តម សីហនុ កាសែតនេះ ត្រូវបានបិទទៅវិញ នៅឆ្នាំ 1960 ពោលគឺ បង្កើតបានតែប្រមាណមួយឆ្នាំ 13 កក្កដា ឆ្នាំ 1960ខៀវ សំផន ដែលជា ចាងហ្វាងកាសែត L'OB-ប៉ុណ្ណោះ ។ នៅថ្ងៃទី13 ខែ កក្កដា ឆ្នាំ1960ខៀវសំផនដែរជាចាងហ្វាងកាសែតL'OB SERVATEUR ត្រូវបានប៉ូលីសចាប់ វាយ សម្រាតខោអាវ នៅលើដងផ្លូវសាធារណៈ ក្នុងទី ក្រុងភ្នំពេញ ។ ខៀវ សំផន ត្រូវបានប៉ូលីសចាប់ដាក់គុករយៈពេលជាងមួយខែ ដោយគ្មាន ការជំនុំជម្រះអ្វីទាំងអស់ ។

ពីរឆ្នាំក្រោយមក ពោលគឺនៅ ឆ្នាំ 1962ខៀវ សំផន បានជាប់ឆ្នោតជា តំណាងរាស្ត្រ មណ្ឌលកណ្តាល ហើយត្រូវបានតែងតាំងជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងរដ្ឋាភិ បាល ព្រះអង្គម្ចាស់ កន្តុល ។ ក៏ប៉ុន្តែ ខៀវ សំផន បានលាលែងចេញពីតំណែងជា រដ្ឋលេ ខាធិការ នៅខែកក្កដា ឆ្នាំ 1963ក្រោយពីមានព្រឹត្តិការណ៍បះបោររបស់ សិស្សវិទ្យាល័យ នៅខេត្តសៀមរាប ។ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ថា ពួកឆ្វេងនិយម គឺជា អ្នកនៅពីក្រោយចលនាបះបោរនេះ ។ សម្តេច នរោត្តម សីហនុ បានចេញផ្សាយនូវបញ្ជី ឈ្មោះអ្នកនយោបាយឆ្វេងនិយម 34 រូប ដែលព្រះអង្គកោះហៅឲ្យមកបង្កើតរដ្ឋាភិបាល ក្នុងនោះ ក៏មានឈ្មោះ ខៀវ សំផន ផងដែរ រួមជាមួយនឹងឥស្សរជនខ្មែរកុម្មុយនិស្តមួយចំ នួនទៀត ។ ដោយភ័យខ្លាចប៉ូលីសរបស់ សម្តេច នរោត្តម សីហនុ លបធ្វើឃាត ពួកខ្មែរ កុម្មុយនិស្តដែលមានឈ្មោះក្នុងបញ្ជីនេះ ដូចជា សាឡុត ស និង អៀង សារី ជាដើម បាន រត់គេចខ្លួនចេញពីទីក្រុងភ្នំពេញ ទៅលាក់ខ្លួននៅក្នុងព្រៃ ។ ឯ ខៀវ សំផន វិញ ថ្វីត្បិតតែ បានលាលែងចេញពីតំណែងជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តែបន្តនៅធ្វើជា សមា ជិកសភា មណ្ឌលកណ្តាល ដដែល ។ នៅខែកញ្ញា ឆ្នាំ 1966ខៀវ សំផន បានជាប់ឆ្នោត ជា តំណាងរាស្ត្រ មួយអាណត្តិថ្មីទៀត ។ អ្នកនយោបាយនិន្នាការឆ្វេងនិយមពីររូបផ្សេង ទៀត គឺហ៊ុយ នឹម និងហ៊ូ យន់ ក៏បានជាប់ឆ្នោតជា តំណាងរាស្ត្រ ដែរ នៅពេលនោះ ។

ក្រោយពីព្រឹត្តិការណ៍បះបោរនៅសំឡូត នៅខែមេសា ឆ្នាំ 1967 សម្តេច នរោត្តម សីហនុ បានធ្វើការចោទប្រកាន់ជាសាធារណៈលើ ខៀវ សំផន, ហួយន់ និងហ៊ុយនីម ថា ជាអ្នកញុះញង់ឲ្យមានអំពើបះបោរនេះ ហើយថែមទាំងគំរាមថា និងយកអ្នកទាំងបីនេះទៅ កាត់ទោសនៅតុលាការសឹក ទៀតផង ។ ខៀវ សំផន រួមជាមួយហុយ នឹម និងហួ យន់ ក៏ បានរត់គេចខ្លួនចូលក្នុងព្រៃ ។

ក្រោយពេល ខៀវ សំផន, ហ៊ុយនីម និងហួ យន់ បាត់ខ្លួនពីភ្នំពេញ លន់ នល់ ដែល ពេលនោះជា នាយករដ្ឋមន្ត្រី បានអះអាងថា អ្នកទាំងពីររូបនេះ បានស្លាប់បាត់ទៅហើយ ។

នៅពេលរត់ចេញពីភ្នំពេញ ខៀវ សំផន បានរត់ទៅជាមួយ ហ៊ូ យន់។ ចំណែកហ៊ុយនីម ស្ថិតនៅភ្នំពេញ នៅឡើយ ។ នៅក្នុងបទសម្ភាសន៍ជាមួយ វិទ្យុអាស៊ីសេរី ខៀវ សំផន បាន ឲ្យដឹងថា គាត់បានរត់ចេញពីភ្នំពេញ តាមផ្លូវជាតិលេខ ៣ ឆ្ពោះទៅស្រុកអង្គតាសោមខេត្តតាកែវ ។ រួចហើយ បន្តដំណើរទៅជួប តាម៉ុក នៅ ភូមិជាងទង ឃុំជាងទង ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ ។

ខៀវ សំផន និង ហ៊ូ យន់ បានស្នាក់នៅ ភូមិជាងទង អស់រយៈពេល 4ខែ ទើបបន្ត ដំណើរចូលទៅក្នុងព្រៃ ។ រហូតដល់ក្រោយព្រឹត្តិការណ៍ រដ្ឋប្រហារ ឆ្នាំ 1970ទើប ខៀវ សំផន បានជួបជាមួយ សាឡុត ស នៅក្នុងខេត្តកំពង់ធំ ។ ខៀវ សំផន ធ្លាប់បានអះអាងថា ចាប់ពីពេលបែកពី សាឡុត ស ពីវិទ្យាល័យ កំពង់ចាម មក គាត់មិនដែលជួប សាឡុត ស វិញទេ ហើយក៏មិនបានដឹងដែរថា សាឡុត ស គឺជាមេដឹកនាំខ្មែរក្រហម ។

ក្រោយពេល រណសិរ្សរួបរួមជាតិកម្ពុជា ត្រូវបានបង្កើតឡើង ដែលមាន សម្តេច នរោត្តម សីហនុ ជាប្រធាន ខៀវ សំផន ត្រូវបានតែងតាំងជា អនុប្រធាន រណសិរ្ស នេះ ។ បន្ទាប់មក ក្រោយពេលដែល រដ្ឋាភិបាលរួបរួមជាតិកម្ពុជា ត្រូវបានបង្កើតឡើង នៅប៉េកាំង នៅថ្ងៃទី 5 ខែខុសភា ឆ្នាំ 1970 ខៀវ សំផន ត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួងការពារជាតិ ។ ខៀវ សំផន បន្តកាន់តំណែងនេះ រហូតដល់ ខែមេសា ឆ្នាំ 1975ទើបផ្លាស់ទៅធ្វើជា អគ្គបញ្ជាការកងទ័ពជាតិ វិញ ប៉ុន្តែ រក្សាតំណែងជា ឧប នាយករដ្ឋមន្ត្រី ដដែល ។ ចំណែកឯ តំណែងជា រដ្ឋមន្ត្រីការពាលជាតិ ត្រូវបានផ្ទេរទៅឲ្យ សុន សេន ជាអ្នកគ្រប់គ្រង់វិញ ។

នៅខែមេសា ឆ្នាំ 1976មួយឆ្នាំក្រោយពីខ្មែរក្រហមបានឡើងកាន់អំណាច ខៀវ សំផន ត្រូវបានតែងតាំងឲ្យធ្វើជា ប្រមុខរដ្ឋ នៃ កម្ពុជាប្រជាធិបតេយ្យ ជំនួស សម្តេច នរោត្តម សីហនុ ដែលបានសុំលាឈប់ពីតំណែង ។ ក្នុងពេលជាមួយគ្នានោះ ខៀវ សំផន ក៏ត្រូវបានតែងតាំងឲ្យចូលជា សមាជិកពេញសិទ្ធិ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត កម្ពុជា ផងដែរ ។

នៅក្រោយពេលដែល របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានដួលរលំ នៅឆ្នាំ 1979 ខៀវ សំផន បានឡើងមកកាន់តំណែងជា នាយករដ្ឋមន្ត្រី នៃ កម្ពុជាប្រជាធិបតេយ្យ ជំនួស ប៉ុល ពត ។ ខៀវ សំផន បានចេញមុខតំណាងភាគីខ្មែរក្រហម ក្នុងការចរចាជាមួយ សម្តេច នរោត្តម សីហនុ និង សឺន សាន ដើម្បីបង្កើតជា រដ្ឋាភិបាលចម្រុះត្រីភាគី ដែលមាន ខ្មែរ-ក្រហម, ហ៊្វុនស៊ីនប៉ិច និង រណសិរ្សរំដោះប្រជាជនខ្មែរ ។ នៅក្នុងរដ្ឋាភិបាលចម្រុះនេះ សម្តេច នរោត្តម សីហនុ តំណាង ហ៊្វុនស៊ីនប៉ិក គឺជា ប្រមុខរដ្ឋ, សឺន សាន តំណាង រណ សិរ្សរំដោះប្រជាជនខ្មែរ ជា នាយករដ្ឋមន្ត្រី ហើយ ខៀវ សំផន តំណាង កម្ពុជាប្រជាធិប តេយ្យ គឺជា ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីការបរទេស ។នៅក្នុងកិច្ចចរចាស្វែងរកសន្តិភាព ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ខៀវ សំផន រួមជាមួយ សុន សេន បានធ្វើដំណើរចូលមកទីក្រុងភ្នំពេញ នៅថ្ងៃទី 27ខែវិច្ឆិកា ឆ្នាំ 1991ដើម្បីបំពេញមុខងារជា សមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ។ ក៏ប៉ុន្តែ គ្រាន់តែមក ដល់ភ្នំពេញភ្លាម បាតុកម្មដ៏ធំមួយបានផ្ទុះឡើង ប្រឆាំងនឹង ខៀវ សំផន និង សុន សេន ។ បាតុកម្មនេះ បានរាលដាលជាអំពើហិង្សា រហូតបានបណ្តាលឲ្យ ខៀវ សំផន ទទួលរងរបួស នៅត្រង់ក្បាល ។ ដោយមានអន្តរាគមន៍ពីសំណាក់ លោក ហ៊ុន សែន ដែលពេលនោះ ជា នាយករដ្ឋមន្ត្រី នៃ រដ្ឋកម្ពុជា ខៀវ សំផន និង សុន សេន ត្រូវបានជម្លៀសតាមរថពាសដែក ឆ្ពោះទៅកាន់ព្រលានយន្តហោះពោធិចិនតុង នៅរសៀលថ្ងៃដដែល ដើម្បីឡើងយន្តហោះ ចាកចេញពីភ្នំពេញ ទៅទីក្រុងបាងកក ប្រទេសថៃ ។ក្រោយពេលដែលក្រុមខ្មែរក្រហម ដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស និង ធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាតិ រៀបចំដោយអ៊ុនតាក់ នៅឆ្នាំ 1993 ខៀវ សំផន នៅតែបន្តកាន់តំណែងជា នាយករដ្ឋមន្ត្រី កម្ពុជាប្រជាធិបតេយ្យ ដដែល ។ ប៉ុន្តែ ពេលនោះ ក្រុមខ្មែរក្រហមបានក្លាយទៅជា ក្រុមឧទ្ទាម ដែលនៅក្រៅច្បាប់ ។

នៅឆ្នាំ 1998 ខៀវ សំផន បានផ្តាច់ខ្លួន ចុះចូលជាមួយរដ្ឋាភិបាល ហើយបានរស់នៅ ជាប្រជាជនសាមញ្ញមួយរូប នៅទីក្រុង់ប៉ៃលិន ដែលជាអតីតទីតាំងរបស់ខ្មែរក្រហម ។ នៅ ក្រោយពេលដែល សភាកម្ពុជា អនុម័តច្បាប់បង្កើត តុលាការពិសេស ដើម្បីកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន បានចេញផ្សាយនូវ លិខិតចំហរចំនួនពីរច្បាប់ និង បានសរសេរសៀវភៅចំនួនពីរក្បាល ក្នុងគោលដៅបញ្ជាក់ពីការមិនជាប់ពាក់ព័ន្ធទៅនឹងបទ ឧក្រិដ្ឋនានា ដែលត្រូវបានប្រព្រឹត្តនៅពេលដែលពួកខ្មែរក្រហមកាន់អំណាច ទម្លាក់ការទទួលខុសត្រូវទៅលើ ប៉ុល ពត តែម្នាក់ឯង ។ ហើយព្យាយាមនៅក្នុងបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ ខៀវ សំផន បានអះអាងថា គាត់រត់ ទៅចូលរួមតស៊ូជាមួយពួកខ្មែរក្រហម គឺធ្វើដោយបង្ខំចិត្តតែប៉ុណ្ណោះ ហើយនៅក្នុងជួរថ្នាក់ ដឹកនាំរបស់ខ្មែរក្រហម គាត់គ្មានតួនាទីដឹកនាំអ្វីទាំងអស់ ។

ប៉ុន្តែ ទោះជាយ៉ាងណា ខៀវ សំផន ធ្លាប់បានអះអាង ម្តងហើយ ម្តងទៀត ថា គាត់ មិនខ្លាចការកាត់ទោសពីសំណាក់តុលាការខ្មែរក្រហមទេ ។ ក៏ប៉ុន្តែ នៅថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2007មួយថ្ងៃក្រោយពីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺ អៀង សារី និង អៀង ធីរិទ្ធិ ត្រូវបានអង្គជំនុំជំរ៖វិសាមញ្ញចាប់ខ្លួន ខៀវ សំផន ត្រូវបានគេអះអាងថា បានព្យាបាលនៅទីក្រុងភ្នំពេញ ។

មួយសប្តាហ៍ក្រោយមក ពោលគឺ នៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2007 ខៀវ សំផន ត្រូវ បានប៉ូលីសចាប់ខ្លួន តាមដីការរបស់តុលាការខ្មែរក្រហម ហើយត្រូវតុលាការឃុំខ្លួន បណ្តោះអាសន្ន “ដោយចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង ឧដរកិច្ចកម្ម សង្គ្រាម ។ ខៀវ សំផន បានជ្រើសរើសមេធាវីពីររូបឲ្យការពារគាត់ គឺ បណ្ឌិត សាយ ប៉ូរី អតីត សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ និង ជាអតីត ប្រធាន គណៈមេធាវីកម្ពុជា” និង មួយរូប ទៀត គឺ លោក JACQUES VERGĖS មេធាវីជនជាតិបារាំង ដែលល្បីល្បាញខាងការពារ ឧក្រិដ្ឋជនសង្គ្រាម និង ភេរវជន ។ មេធាវីទាំងពីររូបនេះ គឺ ខៀវ សំផន ខ្លួនឯង ជាអ្នក សម្រិតសម្រាំងជ្រើសរើស តាំងពីមុនពេលដែលតុលាការធ្វើការចោទប្រកាន់ទៅទៀត គឺស្ថានភាពករណីលោក ខៀវ សំផន បានចុះចូលជាមួយ រដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ 1998គាត់បាន ចាកចេញពី ចលនាខ្មែរក្រហម និង រស់នៅក្នុងខេត្តប៉ៃលិន រហូតដល់ពេលត្រូវបាន ចាប់ និងឃុំខ្លួននៅ អ.វ.ត.ក. (អង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា) នៅខែវិច្ឆិកា 2007។ គាត់ត្រូវចោទប្រកាន់ និងបញ្ជូនទៅជំនុំជម្រះ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ ឧក្រិដ្ឋកម្មប្រ ល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និង ការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ 1956និង មានចែង និង ផ្តន្ទាទោសតាមមាត្រា ៣ (ថ្មី) មាត្រា 4, 5, 6, 29(ថ្មី) និង មាត្រា 39(ថ្មី) នៃ ច្បាប់ស្តីពីការបង្កើត អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០០៤។ សវនាការ សាធារណៈ នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង និងចាប់ផ្តើមនៅ ឆ្នាំ 2011 ។

•ចំណុចចោទប្រកាន់

ខៀវ សំផន ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវតាមរយៈ ការធ្វើសិម្ម ភាព ឬ បរាជ័យ ក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈ ឧស្សាហកម្ម ឧក្រិ ដ្ឋកម្មរួម) បញ្ហា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬ សមគំនិតដោយការ ជួយ ឬ ជំរុញ ឬ បង្កលក្ខណៈងាយស្រួល ដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬ ទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះ “ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ 1975 ដល់ថ្ងៃទី 6 ខែមករា ឆ្នាំ 1979 ៖

ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្រាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និង អំពើអមនុស្សធម៌ផ្សេងទៀត ។ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៖ ការសម្លាប់រង្គាលក្រុមជនជាតិ វៀតណាម និងចាម ។

ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ 1949 ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្ម ឬ ការប្រព្រឹត្តអមនុស្សធម៌ ការ បង្កដោយចេតនា ឲ្យមានរបួសធ្ងន់ធ្ងរ ឬ ឲ្យមានការឈឺចាប់ ដល់រូបរាងកាយ ឬ សុខភាព ការដកហូតដោយចេតនាពី ឈ្លើយសឹក ឬ ជនស៊ីវិល នូវសិទ្ធិទទួល បានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំង និង ការនិរទេស ជនស៊ីវិលដោយខុស ច្បាប់ ។

អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និង ការធ្វើទុក្ខបុកម្នេញ ខាងផ្នែកសាស នា ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ 1956 ។

ខៀវ សំផន បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់មកលើគាត់ ។