សាន គឹមស៊ាន

July 30, 2025
3
Image's សាន គឹមស៊ាន

សាន គឹមស៊ាន

សព្វថ្ងៃនេះមានសិស្សជាង 6000នាក់ទៅជុំវិញពិភពលោកបានបណ្តុះបណ្តាលដោយ លោក សាន គឹមស៊ាន ផ្ទាល់ ឬ ដោយប្រយោល ហើយសិស្សខ្លះទៀតបានក្លាយជា គ្រូបង្វឹកល្បុក្កតោ។

រហូតមកដល់បច្ចុប្បន្ននេះគាត់បានគួរបង្ហាញបច្ចេកទេសក្បាច់ចំនួន 3.000 និង ចលនាចំនួន 100 ដែលត្រូវការដើម្បីយកក្រមាពណ៌សកម្រិតដំបូង បោះពុម្ពទៅក្នុងសៀវភៅ គុនល្បុក្កតោក្រមាស។ គាត់ក៏បានរៀបចំកម្រិតម្នាក់គុនល្បុក្កតោពេញលេញ ពីសទៅខ្មៅដោយប្រើក្រមាជំនួសខ្សែក្រវាត់វិញ។

លោក សាន គឹមស៊ាន កើតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ 1945។ គាត់ចង់ក្លាយជា តារាសម្តែងខាងប្រយុទ្ធគ្នានៅពេលគាត់មានអាយុ 13 ឆ្នាំ ទើបសម្រេចចិត្តរៀន ល្បុក្កតោដោយសង្ឃឹមថាវានឹងអាចជួយសម្រេចបំណងគាត់ក្លាយជាតារាភាពយន្តប្រយុទ្ធគ្នា។ ក្តីសុបិន្តរបស់គាត់កំពុងនឹងបានសម្រេច នៅពេលដែលខ្មែរក្រហមចូលកាន់កាប់ នៅឆ្នាំ 1975។

គាត់ត្រូវបង្ខំចិត្តផ្លាស់ទៅនៅខេត្តពោធិ៍សាត់។ របបខ្មែរក្រហមនេះផ្តោតលើការ សម្លាប់អ្នកដែលចេះក្បាច់គុន ឬ ប្រយុទ្ធគ្នាដើម្បីការពារការបះបោរ លោក សាន គឹមស៊ាន បានលាក់បាំងអត្តសញ្ញាណរបស់គាត់ ហើយនៅស្ងៀមស្ងាត់ដើម្បីរស់។

បន្ទាប់ពីរបបនេះដួលរលំ គាត់បានដើរទៅជំរុំជនភៀសខ្លួននៅប្រទេសថៃ ហើយទីបំផុតទៅដល់សហរដ្ឋអាមេរិកនៅឆ្នាំ 1980 ។ ខណៈពេលដែលលោករស់នៅរដ្ឋកាលី ហ្វ័រញ៉ា គាត់បានហាត់ក្បាច់គុនជាមួយលោក ដាន់អ៊ីណូសានគូ (ដៃគូហ្វឹកហាត់របស់ប្រ៊ូសលី) ។ គាត់ក៏បានរៀនហាប់គីដូ ហើយទទួលបានសញ្ញាបត្រ កម្រិតគ្រូខ្សែក្រវ៉ាត់ខ្មៅផងដែរ។ ចាប់ផ្តើមជីវិតថ្មី គាត់ចាប់ផ្តើមបង្រៀនហាប់គីដូដែល ជាក្បាច់គុនកូរ៉េ។

គាត់ចង់បង្រៀនល្បុក្កតោនៅទីនោះដែរ ប៉ុន្តែគាត់ត្រូវការអាជ្ញាប័ណ្ណដែលត្រូវការ វិញ្ញាបនប័ត្រជំនាញ។ អស់ជាច្រើនទសវត្សរ៍មកហើយគាត់បានស្តីបន្ទោសខ្លួនឯង ដែលបង្រៀនក្បាច់គុនរបស់ប្រទេសផ្សេងហើយមិនអើពើនឹងល្បុក្កតោ។

គាត់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ 1995 ដោយមានបេសកកម្មមួយក្នុងការស្តារចំណេះដឹង លោក សាន គឹមស៊ាន បានទទួលការអនុញ្ញាតពីសម្តេចនរោត្តមសីហនុដើម្បីបង្រៀនល្បុក្កតោនោះ និង ស្វែង់រកគ្រូបង្ហាត់ល្បុក្កតោដែលនៅសេសសល់។ នៅឆ្នាំ 2000ទីក្រុងភ្នំពេញ។ គ្រូបង្រៀនគុនល្បុក្កតោបានមកជួបជុំគ្នានៅទីក្រុងភ្នំពេញ លើកទី ១ ដោយមាន លោក សាន គឹមស៊ាន ជាអ្នកបង្កើតមូលនិធិគុន សម្រាប់សមាជល្បុក្កតោលើកទី ១ ដោយមាន ល្បុក្កតោកម្ពុជា និង សាលាបង្រៀនល្បុក្កតោកម្ពុជា ក្នុងឆ្នាំ 2008។

នៅឆ្នាំ 2008គាត់បានដាក់ពាក្យសុំល្បុក្កតោចូលអង្គការរៀបចំសិល្បៈក្បាច់គុនពិភពលោក ហើយត្រូវបានទទួលយកមួយឆ្នាំក្រោយមក។