
នរត្ដោម បុប្ផាទេវី
សម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីពិតជាមានស្នាព្រះហស្ថជាច្រើន ដោយទ្រង់បានជួយអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបីដ៏សម្បូរបែបរបស់កម្ពុជា។
ក្រៅពីទ្រង់ព្រះនច្ចារបាំបុរាណពីទសវត្សរ៍ឆ្នាំ 60 ហើយទ្រង់ក៏មានតាក់តែងរបាំបាឡេផងដែរ។ ស្នាព្រះហស្ថរបស់ទ្រង់ដែលគួរឱ្យកត់សម្គាល់ជាងគេគឺ ” របាំនាងវឌ្ឍនាទេវី - ដែលជា ការគោរពដល់ជាងចម្លាក់ជនជាតិបារាំងល្បីម្នាក់ឈ្មោះ អូហួស់ រ៉ូនង។
ទ្រង់ប្រសូតនៅឆ្នាំ 1943នៅរាជធានីភ្នំពេញ សម្តេចនរោត្តមបុប្ផាទេវី គឺជា ព្រះរាជបុត្រីច្បងរបស់ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ។ ទ្រង់ត្រូវបាន ប្រទានគោរមងារថា “សម្តេចរាជបុត្រីព្រះរៀម” ។ ទ្រង់ជាព្រះរៀមច្បងរបស់ សម្តេចព្រះនរោត្តម រណឫទ្ធិ និង ជាព្រះរៀម ពាក់កណ្តាលរបស់ព្រះមហាក្សត្រ នាពេលបច្ចុប្បន្ន នរោត្តម សីហមុនី។
នៅព្រះជន្ម 5 ព្រះវស្សា ទ្រង់បានចាប់ផ្តើមបណ្តុះបណ្តាលរបាំបុរាណខ្មែរ ក្រោមការបង្រៀនរបស់ ព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមៈ។ ព្រះនាងទ្រង់ព្រះឧច្ឆាជាតួអង្គ អប្សរាសសម្រាប់របាំព្រះរាជទ្រព្យនៅព្រះជន្ម 16 ព្រះវស្សា។ ទ្រង់បានដើរតួយ៉ាង សំខាន់ក្នុងការទូតរប្បធម៌របស់ព្រះបិតារបស់ទ្រង់។ ក្រៅពីលើការសម្តែងសម្រាប់អ្នក ការទូតបរទេស ព្រះនាងទ្រង់ក៏លេចព្រះភក្ត្រនៅក្នុងខ្សែភាពយន្តមួយចំនួនដូចជា រឿងបក្សីឋានសួគ៌ ដឹកនាំដោយជនជាតិបារាំង លោក ម៉ាសែល កាម៉ូស។
នៅពេលដែលខ្មែរក្រហមកាន់កាប់នៅឆ្នាំ 1975 ទ្រង់បានចាកចេញពីកម្ពុជាទៅប្រទេស បារាំង។ របាំព្រះរាជទ្រព្យស្ទើរនឹងបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ដោយសារ តែរបបនេះបានសម្លាប់គ្រូបង្រៀនរបាំ និង អ្នករបាំ ជាច្រើននាក់។
សូម្បីតែក្នុងអំឡុងពេលនិរទេស ទ្រង់នៅតែបន្តបង្រៀនរបាំបុរាណខ្មែរនៅទីក្រុងប៉ារីស។ សម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីបានយាងទៅជំរុំជនភៀសខ្លួនកម្ពុជាតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃដើម្បីបង្រៀនក្មេងស្រីនៅទីនោះនៅឆ្នាំ 1986។ ទ្រង់បានសម្រេច ព្រះហឫទ័យត្រលប់មកកម្ពុជាវិញនៅឆ្នាំ 1991។
ព្រះនាងបានបម្រើការជាអនុប្រធានកាកបាទក្រហមកម្ពុជាពីឆ្នាំ 1993-1997 ។ ទ្រង់ក៏បានធ្វើការជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈពីឆ្នាំ 1991-1993 ។ ចាប់តាំងពីពេលនោះមក ទ្រង់បានកាន់តំណែងជាទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
ទ្រង់បានរៀបអភិសេកចំនួន 4ដងក្នុងនោះមានកូនប្រុសរបស់ អ្នកការទូតអ៊ីតាលីម្នាក់ និង ផ្សេងទៀតជាខ្សែរាជវង្សខ្មែរ។ ទ្រង់មានបុត្រគ្រាប់បុត្រត្រី 5អង្គ។ ព្រះនាងបានសោយទិវង្គត់នៅឆ្នាំ 2018នៅទីក្រុងបាងកកក្នុងព្រះជន្ម 76ព្រះវស្សា។