
វ៉ាន់ ណាត
លោក វ៉ាន់ ណាត បង្កប់នូវភាពឃោរឃៅនៃរបបប្រល័យពូជសាសន៍ តាមរយៈគំនូររបស់ លោក។ ក្រៅពីការគូរគំនួរ គាត់ក៏ជាអ្នកនិពន្ធ និង ជាសកម្មជនការពារសិទ្ធិមនុស្សផងដែរ។
ដើម្បីទទួលស្គាល់ភាពក្លាហានរបស់លោកក្នុងការប្រឈមមុខនឹងការប្រហារជីវិតនយោបាយ ក្នុងរបបប្រល័យពូជសាសន៍លោក វ៉ាន់ ណាត់ បានទទួលពានរង្វាន់លីលីនហេងមែន/ហាំមិត។ ទោះបីជាលោកមានជំងឺតម្រងនោមក៏ដោយ គាត់នៅតែបន្តសរសេរ និង គួររូបពណ៌នាអំពីអ្វី ដែលគាត់បានឆ្លងកាត់ក្នុងរបនោះ។
កើតនៅឆ្នាំ 1946 នៅខេត្តបាត់ដំបង លោក វ៉ាន់ ណាត បានធំបូបាច់ឡើងក្នុង គ្រួសារក្រីក្រមួយ។ គាត់បានសិក្សានៅវត្តសុភីដែលជាកន្លែងដែលគាត់ចាប់អារម្មណ៍នឹង ការគូរគំនូរជាលើកដំបូង។ គាត់ចាប់ផ្តើមស្រលាញ់គំនូរនៅលើជញ្ជាំងក្នុងវត្ត។ គាត់បាន បួសធ្វើជាសាមណេរនៅអាយុ 17ឆ្នាំ អស់រយៈពេល 3 ឆ្នាំ។ ក្រោយមកទើប លោក វ៉ាន់ ណាត បានសម្រេចចិត្តចុះឈ្មោះចូលរៀននៅសាលាសិល្បៈមួយនៅឆ្នាំ 1965 ហើយបានធ្វើការនៅទីនោះជាថ្នូរនឹងថ្លៃសិក្សា។
នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ 1975 ពួកគេបានបង្គំគាត់ឱ្យធ្វើការនៅ វាលស្រែ។ ក្រោយមកគាត់ត្រូវបានគេចោទប្រកាន់ពីបទរំលោភលើច្បាប់អង្គការហើយត្រូវគេ ចាប់ខ្លួននៅនឹងកន្លែង។ បន្ទាប់មកគាត់ត្រូវបានគេបញ្ជូនទៅគុក ស-២១ នៅភ្នំពេញ។ គុកស ២១ ប្ញ អតីតសាលាវិទ្យាល័យពញាយ៉ាតត្រូវបានប្រើសម្រាប់សួរចម្លើយ ធ្វើទារុណកម្ម និង ប្រហារជីវិត។ មនុស្សប្រមាណ 20. 000នាក់បានស្លាប់នៅទីនោះនៅចន្លោះ ឆ្នាំ 1975ដល់ឆ្នាំ 1979។
អ្នកយាមគុក កាំង ហ្គេកអ៊ាវ បានទុកជីវិតអោយ លោក វ៉ាន់ ណាត បន្ទាប់ពីដឹងថាគាត់ជាវិចិត្រករ។ ប៉ុល ពត ពេលនោះកំពុងស្វែងរកវិចិត្រករដើម្បីគូររូប ហើយ លោក វ៉ាន់ ណាត ជាបេក្ខជនល្អកតខ្ចោះ។
តាមរយៈរូបគំនូរដ៏រស់រវើក គាត់បានចាប់យកការធ្វើទារុណកម្មដ៏រន្ធត់និងបទពិសោធន៍ដ៏ឈឺ ចាប់នៅលើផ្ទាំងគំនូរ។ បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវបានបញ្ចប់ គុកនោះត្រូវបានប្តូរទៅ ជាសារមន្ទីប្រល័យពូជសាសន៍ទួលស្លែង។ វាបានបើកជាសាធារណៈតាំងពីឆ្នាំ 1940។ គាត់គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោស 02នាក់ប៉ុណ្ណោះដែលបានរួចជីវិត។
នៅដើមទស្សវត្សរ៍ឆ្នាំ 2000លោក វ៉ាន់ ណាត បានដើរតួយ៉ាងសំខាន់ទៅក្នុងខ្សែ ភាពយន្តរបស់ លោក ប៉ាន់ រិទ្ធី រឿងស-21៖ ម៉ាស៊ីនសម្លាប់របស់ខ្មែរក្រហម។ គាត់បាន ប្រឈមមុខនឹងអតីតឆ្នាំគុករបស់គាត់ កាំង ហ្កេកអ៊ាវ នៅក្នុងខ្សែភាពយន្តឯកសារនេះ។ គាត់ថែមទាំងបានផ្តល់សក្ខីកម្មនៅក្នុងសវនាការទៀតផង។
លោកបានតស៊ូរកយុត្តិធម៌ដល់ជនរងគ្រោះផ្សេងទៀតក្នុងរបបខ្មែរក្រហម។ លោក វ៉ាន់ ណាត បាតស្លាប់នៅឆ្នាំ 2001 នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។