ហេង សំរិន

July 31, 2025
2
Image's ហេង សំរិន

សម្ដេចអគ្គមហាពញាចក្រីហេង សំរិន

លោក ហេង សំរិន កើតនៅថ្ងៃទី 25ខុសភា 1934ពីគ្រួសារកសិករ នៅអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តកំពង់ចាម ។ នៅដើមឆ្នាំ 1950 បន្ទាប់ពីបានសិក្សានៅបឋមសិក្សា គាត់បានចូលជួរជាមួយពួក កុម្មុយនិស្ត ដើម្បីទាមទារឯករាជ្យពីបារាំង ។

និយាយពីការឡើងបុណ្យសក្តិរបស់ ដាប ឈួន តាមរយៈ ចលនាឥស្សរៈ គេត្រូវនិយាយ ផងដែរ ការឡើងបុណ្យសក្តិរបស់ លោក ហេង សំរិន គឺតាមរយៈចលនាកុម្មុយនិស្ត ។

ឆ្នាំ 1954 សន្និសីទក្រុងហ្សឺណែវ ដែលបានបញ្ជាក់ពី ឯករាជ្យភាព អធិបតេយ្យភាព គ្មានបែងចែកទឹកដី និង បង្ខំឲ្យ ទ័ពវៀតមិញ ដកចេញពីកម្ពុជា គឺជាបរាជ័យរបស់ ចលនា កុម្មុយនិស្ត និយមយួន នៅកម្ពុជា ។ កិច្ចព្រមព្រៀង បានបើកផ្លូវឲ្យមានការបោះឆ្នោត សកល ជ្រើសរើសនយោបាយ នៅឆ្នាំ 1955។ ថ្ងៃ 18 តុលា ឆ្នាំ1954ចលនាកុម្មុយនិស្ត ខ្មែរ-វៀតមិញ (PRPK) ដែលទទួលបរាជ័យ ស្ទើរតែរលត់រលាយរូបបាត់ទៅហើយ បាន បែកខ្ញែកជា បីក្រុម ៖

ទី1:ដោយមានការគាំពារត្រួតពិនិត្យពី គណៈកម្មការអន្តរជាតិត្រួតពិនិត្យ (CIC) ខ្មែរកុម្មុយនិស្តមួយចំនួន បានចាកចេញពីកម្ពុជា ទៅហាណូយ ៖ សឺង ង៉ុកមិញ, កែវ មុនី, ម៉ី ផូ, រត្ន សាមឿន, ប៉ែន សុវណ្ណ, ហេង សិរិន, លាវ កែវមុនី, សុះ ម៉ាន់, ហុង ជួន, ញ៉ែម សួន, ចាន់ សារឹម និង ជាមួយខ្មែរ 2.500នាក់ ទៀត ។

ទី2:រត់ចូលព្រៃមាន ទូ សាមុត, ស៊ីវ ហេង, មូល សម្បត្តិ, ប្រសិទ្ធ, នួន ជា, សួភិម, ណៃ សារ៉ាន់ ។

ទី3: នៅបង្កប់ខ្លួនក្នុងសង្គមជាតិ រង់ចាំបោះឆ្នោត ឆ្នាំ 1955 ដោយបានបង្កើត គណបក្សនយោបាយមួយឈ្មោះ “ប្រជាជន” ៖ នង សួន, កែវ មាស, ប៉ែន យុត ។ ក្រុម ទី2 និង ទី3អាចទាក់ទងគ្នាបាន ដោយសារបណ្តាញទទួលខុសត្រូវដោយ ទូ សាមុត និង ស៊ីវ ហេង ។

លោក ហេង សំរិន បានទៅហាណូយ ឆ្នាំ 1954ដើម្បីរៀនបង្គ្រប់ មនោគមវិជ្ជា កុម្មុយនិស្តយួន និង បានវិលត្រឡប់មកកម្ពុជាវិញ ឆ្នាំ 1956ហើយបានចូលក្នុង បក្ស ប្រជាជន និង បានចូលព្រៃតស៊ូ ប្រយុទ្ធនៅឆ្នាំ 1967នៅពេលមានការបះបោរនៅ សំឡូត ខេត្ត បាត់ដំបង ។ ព្រឹត្តិការណ៍នៅ សំឡូត ដែលមានពួកកុម្មុយនិស្តនៅពីក្រោយ បានក្លាយជា ចលនានយោបាយ ដែល សម្តេច សីហនុ បានដាក់ឈ្មោះថា “ខ្មែរក្រហម” ។ លោក ហេង សំរិន ដូចជាសមមិត្តរបស់គាត់ដទៃទៀត ដែលវិលពីហាណូយ មានឈ្មោះថា ខ្មែរកុម្មុយនិស្តហាណូយ ឬ ខ្មែរហាណូយ តាំងទីរស់នៅប៉ែកខាងកើតប្រទេស ជិតកន្លែង មានផ្លូវលំហូជីមិញ ។ លោក ហេង សំរិន បានទទួលតំណែងបន្តបន្ទាប់ ក្នុងកងទ័ពបដិវត្តន៍ កម្ពុជា នៅថ្ងៃ 12 មករា 1968 គាត់ជាវរសេនីយត្រី ។ ក្នុងទសវត្ស 60 ពួកកុម្មុយនិស្ត បានធ្វើការប្រយុទ្ធទៅអំណាចរដ្ឋ សម្តេច ន. សីហនុ គ្មាន់ឈប់ឈរ ។ តែអ្វីៗ បានប្តូរ ទាំងអស់ នៅ ថ្ងៃទី 18 មីនា 1970ពេលដែល សម្តេច សីហនុ បានត្រូវសភាទាំងពីរ ទម្លាក់ចេញពីតំណែង ពីប្រមុខរដ្ឋ បច្ចាមិត្រពីពេលមុនៗ បានក្លាយជាមិត្រ ពីពេលនោះមក អ្នកទាំងនោះ វាយកំចាត់របប លន់នល់ គាំពារដោយអាមេរិក ។ សម្ព័ន្ធភាពនេះ បានបន្ធូរ ការទាស់ទែងគ្នាមួយរយៈពេល រវាង ពួកខ្មែរក្រហមក្នុងស្រុក និង ខ្មែរហាណូយ ។ នេះជា ហេតុអនុញ្ញាតឲ្យ លោក ហេង សំរិន ទទួលតំណែង់ខ្ពស់ឡើងៗ ។ ជា វរសេនីយត្រី នៃ កងវរសេនាធំលេខ 173 លោក ហេង សំរិន បានវាយកាន់ក្ដាប់ក្រុងអ្នកលឿង នៅ ខែកុម្ភៈ 1975ដោយបានកាត់ផ្តាច់ផ្លូវទឹកទន្លេមេគង្គ មិនឲ្យនាំស្បៀងដល់ភ្នំពេញបាន ។ ពីរខែក្រោយមក ទ័ពកងវរសេនាធំ ម៉ោង សិរិន បានចូលរួមក្នុងការរាយលុក ធ្វើឲ្យភ្នំពេញ ធ្លាក់ នៅថ្ងៃ 17 មេសា 1975 ។ នៅដើមឆ្នាំ 1970 លោក ហេង សំរិន បានទទួល មុខងារ ជាមេបញ្ជាការកងពលលេខ 4 ប៉ែកបូព៌ា និង ជាស្នងការនយោបាយ ។ នៅឆ្នាំ 1977 ក្រោមបញ្ហា សូ អិម មេតំបន់បូព៌ា លោក ហេង សំរិន បាននាំទ័ពវាយចូលដីយួន ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានទទួលតែបរាជ័យ ។ បរាជ័យផ្ទួនៗបន្តបន្ទាប់គ្នា បង្កើតជាជម្លោះផ្ទៃក្នុង ក្រុមប្រឆាំង ប៉ុល ពត ដែលមាន ហេង សិរិនផងឺបានប្រយុទ្ធតតាំងជាមួយទ័ព ប៉ុល ពត ដឹកនាំដោយ សុន សេន បានធ្វើឲ្យទ័ពប៉ែកបូព៌ាស្លាប់

500.000 នាក់ ក្នុងចនួននេះ មានទាំង ហេង ផ្ទាល់ ជាប្អូន លោក ហេង សំរិន ផង។ ហេង សំរិន បានរត់រួច ចូលទៅស្រុកយួននៅថ្ងៃ 25ខុសភា 1978។ នៅថ្ងៃ 2 ធ្នូ 1978 ក្រុម ខ្មែរក្រហម 12 នាក់ រត់រួចរស់រានមានជីវិត បានបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (FUNSK) គាំទ្រដោយ វៀតណាម និង សូវៀត ។ ដោយហេតុថា គាត់មានមុខតំណែងខ្ពស់ ជាងគេ ក្នុងចំណោមស្ថាបនិករណសិរ្សនេះ លោក ហេង សំរិន បានទទួលនាទីជា ប្រធាន រណសិរ្ស ។ ទ័ពរណសិរ្ស ត្រូវការទ័ពយួន 200.000 នាក់ ទើបអាចវាយកំចាត់ទ័ព ប៉ុល ពត ធ្លាក់រត់បោះបង់ចោលក្រុងភ្នំពេញ នៅដើមឆ្នាំ 1979 ថ្ងៃ 7មករា ។ លោក ហេង សិរិន បានស្ថិតជា ប្រមុខរដ្ឋ មួយ ដែលបង្កើតធ្វើតាមបញ្ជាត្រួតត្រាដោយយួន ចំនួន 12ឆ្នាំ ។ ឥទ្ធិពលយួន លើរបប ហេង សំរិន មានយ៉ាងច្បាស់ “ពេលដែលមានការធ្វើ សន្តិ សញ្ញា មិត្តភាព និង សហប្រតិបត្តិការ ថ្ងៃ 18 កុម្ភៈ 1979 ។ នៅឆ្នាំ 1981 គាត់ជា ប្រធានក្រុមប្រឹក្សាបដិវត្តន៍ សាធារណរដ្ឋប្រជាមានិតកម្ពុជា និង ជាអគ្គលេខា គណបក្ស បដិវត្តន៍ប្រជាជនកម្ពុជា (PRPK) គឺជា គណៈបក្សតែមួយគត់ ដឹកនាំប្រទេស ។

ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា

ថ្ងៃ 8មករា 1979 - ថ្ងៃ 2 កក្កដាឆ្នាំ 1981

•ប្រធាន ហេង សំរិន

•អនុប្រធាន-ក្រសួងការពារជាតិ ប៉ែន សុវណ្ណ

•ក្រសួងមហាផ្ទៃ ជា ស៊ីម

•ក្រសួងការបរទេស សម្ដេច ហ៊ុន សែន

•ក្រសួង ពត៌មាន-សារពត៌មាន-សាសនា កែវ ចាន់ដា

•ក្រសួងអប់រំ ចាន់ វែន

•ក្រសួង សុខភាព-សង្គមកិច្ច នូ បេង

•ក្រសួង សេដ្ឋកិច្ច-ឋានៈជីវភាព ម៉ុក សាគុណ

របប ហេង សំរិន ឬ សាធារណរដ្ឋប្រជាមានិតកម្ពុជា គ្រាន់បើជាងរបប ប៉ុល ពត ដោយគ្មានការកាប់សម្លាប់ តែមានការរំលោភសិទ្ធិមនុស្សជាច្រើន ខាងនយោបាយវិញ អាសនៈកម្ពុជា នៅ អ.ស.ប. នៅតែកាន់ក្តាប់ដោយ កម្ពុជាប្រជាធិបតេយ្យ ដដែល ។ ផ្កាយរាសីរបស់ លោក ហេង សំរិន បានចុះជាលំដាប់ ពេលដែលថ្វាយរាសី លោក ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការបរទេស កាន់តែលេចត្រដែតឡើងៗ ។ ដំណោះស្រាយនយោបាយឆ្នាំ 1991 រហូតដល់មានការបោះឆ្នោតសភា ឆ្នាំ 1993និង ពេលដែល លោក ជា ស៊ីម បានក្លាយជា ប្រធានគណបក្សប្រជាជនកម្ពុជា (គ.ប្រ.ក.) បានធ្វើឲ្យ លោក ហេង សំរិន អាម៉ាស់មុខ ទទួលមុខតំណែងជា ប្រធានកិត្តិយស គ.ប្រ.ក. ។ ទើបតែមកដល់ ឆ្នាំ 1998បន្ទាប់ពីបានបញ្ចេញ លោក ជា ស៊ីម ឲ្យមកធ្វើជាប្រធានព្រឹទ្ធសភា ទើប លោក ហេង សំរិន បានក្លាយជា អនុប្រធានសភាជាតិ និង ឡើងជា ប្រធានសភាជាតិ នៅឆ្នាំ 2006។ លោក ហេង សំរិន បានទទួលងារ “សម្តេច” ពី ស្តេចសីហនុ នៅឆ្នាំ 1993 និង ទទួល ងារមួយទៀត “សម្តេច អគ្គមហាចក្រី” ពី ស្តេចសីហមុនី នៅឆ្នាំ 2007។