សុីន សុីសាមុត

July 30, 2025
2
Image's សុីន សុីសាមុត

សុីន សុីសាមុត

លោក ស៊ីន ស៊ីសាមុត ត្រូវបានគេស្គាល់ថាជាអធិរាជសំឡេងមាស ជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញម្នាក់ក្នុងសម័យទសវត្សរ៍ឆ្នាំ 60។

ពេញមួយអាជីពចម្រៀងរយៈពេលជាង 20ឆ្នាំ លោកបាននិពន្ធចម្រៀង ជាងមួយពាន់បទ។ ជាអកុសល បទចម្រៀងរបស់លោកជាច្រើនត្រូវបានបាត់បង់ ឬ បំផ្លាញក្នុងរបបខ្មែរក្រហម (របបប្រល័យពូជសាសន៍ពីឆ្នាំ 1975 ដល់ 1979) ក្នុងគោលបំណងលុបបំបាត់ឥទ្ធិពលបរទេស។ ប៉ុន្តែសព្វថ្ងៃនេះ លោកនៅតែមាន ប្រជាប្រិយភាពរួចពីមុននៅប្រទេសកម្ពុជា។

លោក ស៊ីន ស៊ីសាមុត កើតនៅឆ្នាំ 1932ក្នុងខេត្តស្ទឹងត្រែងដោយមានម្តាយជាជនជាតិ ឡាវ-ចិន និង ឪពុកជាជនជាតិខ្មែរ។ លោកមានបងប្អូនបង្កើត 4នាក់ដែលមានស្រី 2នាក់ និង ប្រុស 2 នាក់។ ទៅអាយុ 6 ឆ្នាំ លោកផ្តើមចាប់អារម្មណ៍នឹងការច្រៀង ហើយជារឿយៗ ត្រូវបានគេស្នើសុំឱ្យទៅច្រៀងនៅសាលារៀន។

ដប់ឆ្នាំក្រោយមកលោកបានផ្លាស់មកនៅទីក្រុងភ្នំពេញដើម្បីសិក្សាវេជ្ជសាស្ត្រ។ លោក ស៊ីន ស៊ីសាមុត បានបញ្ចប់ការសិក្សានៅសាលាវេជ្ជសាស្ត្រក្នុងអំឡុងពេលដែល ប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ 1953 ។ លោកបានចាប់ផ្តើមធ្វើការ ជាតិលានុបដ្ឋាយិកានៅមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែក្រោយមកត្រូវបាន ស្ថានីយ៍វិទ្យុជាតិកម្ពុជាជួលជាអ្នកចម្រៀង។

ពេលកំពុងធ្វើការឱ្យវិទ្យុជាតិលោកត្រូវបានព្រះមហាក្សត្រិយានីស៊ីសុវត្ថិកុសុមៈ ដែលជាមាតាព្រះនរោត្តម សីហនុ យកមកបណ្តុះបណ្តាល។ ព្រះមហាក្សត្រិយានីបាន អញ្ជើញលោកឱ្យចូលរួមនិងសំដែងក្នុងក្រុមបុរាណនៃរតនាគារ។ បទចម្រៀងរបស់គាត់ដែលមាន ចំណងជើង” វីយូឡុងស្នេហា ” សរសេរឡើងដោយអ្នកលេងវីយូឡុង លោក ហាស សាឡាន បានឆក់យកបេះដួងប្រជាជនទូទាំងប្រទេសនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 50។ លោកមានភាព លេចធ្លោជាងគេនៅក្នុងវិស័យសិល្បៈដែលកំពុងរីកចម្រើនយ៉ាងឆាប់ រហ័សរបស់ប្រទេសកម្ពុជាកាលនោះ។

សម្តេចព្រះនរោត្តម សីហនុបានលើកទឹកចិត្តយ៉ាងសកម្មនូវការលាយចំរៀងប៉ុប និង រ៉ុកភាគខាង លិចជាមួយទំនុកច្រៀងខ្មែរ ហើយ លោក ស៊ីន ស៊ីសាមុត បានចាប់យកឱកាសមួយនេះដើម្បី ផ្លាស់ប្តូរពីបទចម្រៀងទំខ្នងខ្មែរបុរាណទៅចង្វាក់ ចាស ឡាតាំង និង ឆាឆាឆា។

លោកក៏បាននិពន្ធបទចម្រៀងស្នេហាជាតិក្នុងគោលបំណងប្រឆាំងនឹងសង្គ្រាមស៊ីវិលកម្ពុជា និង ចលនាបះបោរខ្មែរក្រហមអំឡុងទសិវត្សរ៍ឆ្នាំ 70។ របបខ្មែរក្រហមបានចាប់ផ្តើម ក្រមត្រង់កម្ពុជាដែលជាសម័យកាលដ៏ខ្មៅងងឹតបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាជាមួយនឹង ការសម្លាប់ប្រជាជនខ្មែរប្រមាណជាង 2លាននាក់។

លោក ស៊ីន ស៊ីសាមុត បានបាត់ខ្លួនក្នុងសម័យពូជសាសន៍គេជឿថាលោកបានត្រូវប្រហារជីវិតក្នុងរបបនេះ ប៉ុន្តែធាតុរបស់គាត់មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។