
អេ ភូថង
លោក អេ ភូថង ជាកីឡាករប្រដាល់សេរីដ៏អស្ចារ្យម្នាក់នៅកម្ពុជាដែលកម្រនឹងរកបាន។
ហើយមិនដែលភ្លេចដើមកំណើតទេ។ ភាពមិនវាយរឹក និង ភាពសប្បុរសរបស់គាត់ក្នុង ថ្វីត្បិតតែជោគជ័យក្នុងពិភពប្រដាល់សេរី ប៉ុន្តែគាត់នៅតែជាមនុស្សមិនរាយរឹក ការផ្តល់ជូនសហគមទៅវិញគឺជាហេតុផលមួយចំនួនដែលធ្វើឱ្យ លោក អេ ភូថង ក្លាយជាអត្តពលិករដែលប្រជាជនស្រឡាញ់ និង គាំទ្រនៅកម្ពុជា។
ស្តេចប្រដាល់ អេ ភូថង កើតនៅឆ្នាំ1975មានដើមកំណើតនៅក្នុងខេត្តកោះកុង។ មកពីត្រកូលអ្នកប្រដាល់សេរី លោក អេ ភូថង បានចាប់ផ្តើមហ្វឹកហាត់តាំងពីអាយុ 12ឆ្នាំ ក្រោមកាហ្វឹកហាត់របស់គ្រួសារគាត់។ គាត់បានចាប់ផ្តើមរៀនគុនខ្មែរដែលត្រូវបានគេស្គាល់ថា ប្រដាល់សេរី ដែលជាកីឡាប្រដាល់ប្រពៃណីខ្មែរល្បីខាងបច្ចេកទេសទាត់។
4ឆ្នាំក្រោយមក គាត់បានផ្លាស់មកនៅទីក្រុងភ្នំពេញដើម្បីហ្វឹកហាត់នៅក្លឹបប្រដាល់ក្រសួង ការពារជាតិ។ នៅអាយុ 17 ឆ្នាំ គាត់បានប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរជាលើកដំបូង។
ដោយធំឡើងក្នុងភាពក្រីក្រ លោក អេ ភូថង មិនមានលិទ្ធភាពទទួលបានការអប់រំទេ គាត់តែងតែធ្វើការ ឬ ហ្វឹកហាត់ប្រដាល់សេរី។ ក្នុងរយៈពេលពីរទសវត្សរ៍ គាត់ទទួលបាន កំណត់ត្រាប្រដាល់សេរីគួរឱ្យស្ងើចសរសើរ ឈ្នះជិត 200 ដង ចាញ់ 9ដង ស្មើ 5 ដង និង ឈ្នះជើងឯកគុនខ្មែរជាច្រើនទៀត។ លោកមានភាពល្បីល្បាញដោយសារការទាត់ជើងស្តាំដ៏ សាហាវរបស់គាត់ ដែលបានកម្ទេចដៃគូរប្រដាល់រាប់មិនអស់។
គាត់ឧស្សាហ៍រត់ 20 គីឡូម៉ែត្រ ហើយហាត់ប្រដាល់ជាច្រើនម៉ោងរៀងរាល់ព្រឹក ដើម្បីត្រៀមការប្រកួតជើងឯកម្តងៗ។ គាត់បានឈ្នះមេដាយសំរិទ្ធផ្នែកប្រដាល់ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ 2009នៅប្រទេសឡាវ។
លោកបានបង្កើតក្លិបប្រយុទ្ធផ្ទាល់ខ្លួនគឺ ក្លឹបយអេភូថងទន្លេបាសាក់ ដែលគាត់បង្វឹក អ្នកប្រដាល់ជម្រើសជាតិសម្រាប់ការប្រកួតអន្តរជាតិ។
ក្រៅពីអាជីពប្រដាល់សេរី គាត់បានចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលដែលមាន មូលដ្ឋាននៅប្រទេសអូស្ត្រាលីឈ្មោះ ក្មេងឆ្លាត ដើម្បីជួយដល់កុមារដែលរស់នៅតាមដងផ្លូវ។ ដើម្បីផ្តល់អាហារមួយពេលសម្រាប់កុមារទាំងនោះនឹងចំណាយប្រាក់ផ្ទាល់ខ្លួនគាត់សម្រាប់ លោកបានបដិសេធមិនទទួលយកប្រាក់ខែពី អង្គការក្មេង ភាគ ហើយប្រើប្រាក់នោះ អាហារពីរពេលទៀត។
លោក អេកូទង បានជាបុគ្គលគំរូដល់ក្មេងៗទាំងអស់នោះ ដោយសារតែលោកក៏មកពីគ្រួសារ ក្រីក្រផងដែរ។ ចំពោះក្មេងទាំងនោះ គាត់ប្រៀបបានជាពុកអញ្ចឹង។