Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

លន់ នល់

July 31, 2025
121
Image's លន់ នល់

លន់ នល់

លោក លន់ នល់ កើតនៅថ្ងៃទី 13 វិច្ឆិកា 1913 នៅស្រុកកំពង់លាវ ខេត្តព្រៃវែង ពីគ្រួសារកូនកាត់ ខ្មែរ-ចិន ។ លោកសិក្សាបឋមសិក្សានៅ សាលា DOUDART DE LAGREE ក្រុងភ្នំពេញ និង មធ្យមសិក្សានៅវិទ្យាល័យ CHASSELOUP LAUBAT ក្រុង ព្រៃនគរ ពីឆ្នាំ 1928 ដល់ 1934។ នៅឆ្នាំ1936 គាត់បានបម្រើការងារជា តំណែង សាធារណៈ នៃ រដ្ឋបាលអាណានិគមបារាំង ក្នុងឋានៈជាចៅក្រមនៅសាលាក្តី ខេត្តសៀម រាប ។ នៅឆ្នាំ 1937គាត់បានចាកចេញពីមុខងារ ចៅក្រម ដើម្បីមកកាន់ការផ្នែក រដ្ឋបាល នៅខេត្តកំពង់ចាម ។ នៅខែឧសភា 1945គាត់ជា អភិបាល ខេត្តក្រចេះ និង ជា នាយកប៉ូលីស ប្រចាំខេត្ត ។ នៅឆ្នាំ 1946ហ្លួង នរោត្តម សីហនុ បានតែងតាំងគាត់ជា ប្រធានគណៈប្រតិភូខ្មែរសម្រាប់ចូលរួមមើលការចរចារវាងបារាំង-ថៃ ដើម្បីឲ្យថៃបង្វិល ខេត្តបាត់ដំបង មកឲ្យកម្ពុជាវិញ ខេត្តនេះ ថៃបានកាន់កាប់តាំងពីឆ្នាំ 1941ម៉្លេះ ។ ពេល ដែលថែដកខ្លួនចេញទៅ លោក លន់ នល់ បានរៀបចំ រដ្ឋបាលកិច្ចខ្មែរ មុននឹងឡើងជា អភិបាលខេត្តនេះ នៅឆ្នាំ 1947។ នៅឆ្នាំ 1951 លោក លន់ នល់ បានមកពង្រឹងជំហរ “គណបក្ស ខេមរប៉ុណ្ណាការ” កើតនៅឆ្នាំ 1947ដោយ លោក ញឹក ជូឡុង ដើម្បីចូល រួមការបោះឆ្នោត សភា និតិបញ្ញត្តិ ខែកញ្ញា 1951 ។ គណបក្សនេះបានទទួល 2 អាសនៈ, គណបក្ស ប្រជាធិបតេយ្យ បានទទួល 54អាសនៈ ក្នុងសភា ដែលមាន ៧៨ អាសនៈ ។ ក្នុងឆ្នាំជាមួយគ្នា លោក លន់ នល់ បានត្រូវតែងតាំងជា នាយក ប៉ូលីសជាតិ ។ នៅឆ្នាំ 1952 បានទទួលឋានន្តរស័ក្តិជា វរសេនីយ៍ទោ លោក លន់ នល់ បានវិលមក ខេត្តបាត់ ដំបងវិញ ។ ពេលនេះ គាត់មានបេសកកម្ម 3 គឺ ៖ កំចាត់ពួកខ្មែរឥស្សរៈ, កំចាត់ខ្មែរសេរី

ពួក សឺង ង៉ុកថាន់, ក៏បាត់កងកម្លាំងវៀតមិញបានប្រជ្រៀតចូលមកតាំងទី នៅក្នុងខេត្តនេះ ។ នៅឆ្នាំ 1954គាត់បានដឹកនាំធ្វើជាប្រធានគណៈកម្មការចម្រុះ ដែលតែងតាំងដោយ កិច្ចព្រមព្រៀងហ្សឺណែវ សំរាប់ត្រួតពិនិត្យការចេញដំណើរពួកវៀតមិញ ពីកម្ពុជា ។

1954 ត្រូវបានតែងតាំងជា នាយអគ្គបញ្ជាការ កងទ័ពយោធពលខេមរភូមិន្ទ ឆ្នាំ 1955 គាត់បានឋានៈជា ឧត្តមសេនីយខ្មែរ ទី2 ញឹក ជូឡុង ជា ឧត្តមសេនីយ (FARK) ដែលជាប៉ុស្តិ៍មួយដ៏សំខាន់ អនុញ្ញាតឲ្យគាត់បង្កើតចំណងជាមួយនាយទាហានខ្មែរ តាំងពីពេលនោះមក ។ នៅឆ្នាំ 1955នេះ ហ្លួង នរោត្តម សីហនុ បានដាក់រាជ្យ ថ្វាយព្រះ បិតា នរោត្តម សុរាម្រឹត ដើម្បីបង្កើត គណបក្សនយោបាយ “សង្គមរាស្ត្រនិយម” ។ ហ្លួងពេលនេះ មានងារជា “សម្តេច” សីហនុ ។ គណៈបក្ស ខេមរប៉ុណ្ណាការ បានរំលាយខ្លួន លោក លន់ នល់ បានចូលជា សមាជិក របស់ សង្គមរាស្ត្រនិយម ។ នៅឆ្នាំ ១៩៥៥ គាត់ ជា មេបញ្ជាការ FARK និង បានទទួលតំណែងជា រដ្ឋមន្ត្រី ការពារជាតិ នៃ រដ្ឋាភិបាល សង្គមរាស្ត្រនិយម ៥ លើក ៖ រដ្ឋាភិបាល ន. សីហនុ ឆ្នាំ 1955-1956, រដ្ឋាភិបាល ប៉ែន នុត ឆ្នាំ 1958, រដ្ឋាភិបាល ន. សីហនុ ឆ្នាំ 1959-1960, រដ្ឋាភិបាល ផូ គ្រឿង ឆ្នាំ 1960-61, រដ្ឋាភិបាល ន. កន្តុល ឆ្នាំ 1962-1964 ។ ឧបនាយករដ្ឋមន្ត្រី 1 លើក រដ្ឋាភិបាល ន. កន្ទួល ឆ្នាំ 1965-1966។ នាយករដ្ឋមន្ត្រី 2លើក ៖ 1966-1967និង ថ្ងៃទី 14 សីហា 1969, 18 មីនា 1970 ជា រដ្ឋាភិបាល “ស្រោចស្រង់ជាតិ” ។ គឺក្នុង រដ្ឋាភិបាល “ស្រោចស្រង់ជាតិ” នេះ ដែលមានការគាំទ្រពី អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមត ឲ្យបង្កើតឡើង ។

ក្នុងឋានៈជា រដ្ឋមន្ត្រី ការពារជាតិ ធ្វើការជាមួយ សម្តេច សីហនុ លោក លន់ នល់ ធ្វើ តាមតែបន្ទាត់នយោបាយ សម្តេច សីហនុ តែប៉ុណ្ណោះ ។ តាំងពីឆ្នាំ 1960មក សម្តេច សីហនុ ជាមួយ សង្គមរាស្ត្រនិយម ប្រកាន់យកនយោបាយនិន្នាការឆ្វេងនិយម រហូត អនុញ្ញាតឲ្យកងកម្លាំងយួនកុម្មុយនិស្ត តាំងទ័ពប្រើប្រាស់ទឹកដីខ្មែរ ប៉ែកខាងកើត ធ្វើសង្គ្រាម ទៅយួនខាងត្បូង ។ លោក លន់ នល់ ថែមទាំងបានចុះហត្ថលេខាជាមួយចិន អនុញ្ញាតឲ្យ គ្រឿងសព្វាវុធឆ្លងកាត់កំពង់ផែ កំពង់សោម ដើម្បីផ្តល់ដល់យួនកុម្មុយនិស្ត ។ ព្រឹត្តិការណ៍ ថ្ងៃ 18 មីនា 1970 ដែលបណ្តាលឲ្យ សភា ដកតំណែង សម្តេច សីហនុ ពីប្រមុខរដ្ឋ គឺ មានបុព្វហេតុទ័ពយួនកុម្មុយនិស្តនេះ ។ នៅឆ្នាំ 1970ដល់ 1971 រដ្ឋាភិបាល លន់ នល់ ប្រឈមមុខទៅបច្ចាមិត្រពីរ ៖ ទ័ពយួនកុម្មុយនិស្ត, ទ័ពខ្មែរក្រហម-សីហនុនិយម ។ ជាអកុសល គាត់មានរោគស្លាប់មួយចំហៀងខ្លួន (HÉMIPLÉGIE) បង្ខំឲ្យគាត់ធ្វើការព្យាបាល នៅ ហួណូលូលូ មួយរយៈ ទើបវិលត្រឡប់មកកម្ពុជាវិញ ថ្ងៃទី 2 ខុសភា 1971តែគាត់ នៅតែរក្សាប៉ុស្តិ៍ជា នាយករដ្ឋមន្ត្រី ដដែល ។ គាត់បានទទួលយសសក្តិជា “សេនាប្រមុខ” នៅថ្ងៃទី 21 មេសា 1971 ។ នៅថ្ងៃទី 4 មិថុនា 1972មានការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី មានបេក្ខជន 3 នាក់ ៖ លន់ នល់, អ៊ុន តាំ, កែវ អន, អ្នកបានមកបោះ ឆ្នោតមាន 1,1លាន នាក់ លន់ នល់ បានទទួល 55% ជាប់ជា ប្រធានាធិបតី ។ “សាធា រណរដ្ឋខ្មែរ” ដែលមាន លោក លន់ នល់ ជាប្រមុខ មានអាយុ5ឆ្នាំ ពីឆ្នាំ 1970ដល់ 1975 ។ លោក លន់ នល់ បានចាកចេញពីភ្នំពេញ ថ្ងៃទី 1មេសា 1975 ទៅរស់នៅ ហាវ៉ៃ រហូតដល់ឆ្នាំ 1979ទើបវិលមក FULLERTON រដ្ឋកាលីហ្វ័រនី និង បានទទួលអនិច្ចកម្មនៅថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ1987។

Categories

Author48Biography44Event1News1Self-Help

Related

Image's blog

ញឹក ប៊ុនឆៃ

Image's blog

ញឹក ជូឡុង

Image's blog

នរោត្តម ចន្ទរង្សី

Image's blog

នរោត្តមសីហនុ

Image's blog

នរោត្តម សុរាម្រិត

Image's blog

នរោត្តម យុគន្ធរ

Image's blog

នរោត្តម

Image's blog

ឡុងសៀម

Image's blog

ឃឹម ទិត

Image's blog

កឹម សុខា

Image's blog

កាំង ហ្គិចរវាវ ហៅ ឌុច

Image's blog

អៀវ កើស