
អ៊ឹងលួង
អ្នកស្រី អ៊ឹង លួង បានធ្វើជាសំឡេងដល់ប្រជាជនខ្មែរដែលរួចផុតជីវិតពីរបបខ្មែរក្រហម។ ការរៀបរៀងនេះមានការឈឺចាប់ខ្លាំងណាស់ក៏ដោយ រឿងវ៉ាររបស់ប្រជាជនកម្ពុជាគួរតែ រឿងរ៉ាវមួយដែល ពិភពលោកគួរតែដឹងនូវអ្វីដែលពលរដ្ឋខ្មែរបានឆ្លងកាត់ ហើយអ្នកស្រីអ៊ឹង លួង បានសម្រេចគោលដៅមួយនេះ។
សៀវភៅដំបូងរបស់អ្នកស្រីត្រូវបានកែសំរួលទៅជាខ្សែភាពយន្តដែលមានឈ្មោះដូចគ្នា ដឹកនាំដោយ អេនជេលើខណា ជូលី។ វាត្រូវបានចេញផ្សាយជាផ្លូវការទូទាំងពិភពលោក ក្នុងឆ្នាំ 2007 ។ ទោះបីជាសៀវភៅរបស់អ្នកស្រីទទួលបានភាពជោគជ័យក៏ដោយ អ្នកស្រីក៏ត្រូវបានគេរិះគន់ផងដែរថារឿងរបស់អ្នកស្រី វាមិនអាចទៅរួចនិងរបបខ្មែរក្រហមមែនទែន ព្រោះអ្នកស្រីមានអាយុប្រហែល 5 ឆ្នាំប៉ុណ្ណោះ នៅពេលដែល ប៉ុល ពត ចូលមកកាន់កាប់។
កើតនៅឆ្នាំ 1970 នៅទីក្រុងភ្នំពេញ អ្នកស្រី អ៊ឹង លួង គឺជាកូនទី 6 ក្នុងចំណោមបងប្អូន7 នាក់ក្នុងគ្រួសារ ហើយឪពុករបស់អ្នកស្រីគឺជាមន្រ្តីយោធាជាន់ខ្ពស់។ អ្នកស្រី អ៊ឹង លួង មានជីវភាពធូរធារបើប្រៀបធៀបទៅនឹងប្រជាជនកម្ពុជាភាគច្រើននៅពេលនោះ។ អ្នកស្រីមានកុមារភាពសប្បាយរីករាយ និង មិនសូវខ្វល់ខ្វាយពីអ្វីឡើយរហូតដល់ខ្មែរក្រហម ចូលកាន់កាប់នៅឆ្នាំ 1975។
អ្នកស្រីក៏ត្រូវបានបែកចេញពីគ្រួសារដើម្បីធ្វើការជាទាហាន ប្រយុទ្ធជាមួយទាហានវៀតណាម។ នៅឆ្នាំ 1978 ខ្មែរក្រហមបានសម្លាប់ឪពុកម្តាយ និង បងប្រុសពីរនាក់របស់អ្នកស្រី។ អ្នកស្រី និង បងប្រុសរបស់អ្នកស្រីម្នាក់ឈ្មោះម៉េងបានភៀសខ្លួនទៅប្រទេសថៃតាមរយៈទូកមួយនៅឆ្នាំ 1980។ គាត់ចំណាយពេល 5 ខែ នៅក្នុងជំរុំជនភៀសខ្លួន មុនពេលទៅដល់សហរដ្ឋអាមេរិក។
ប៉ុន្មានឆ្នាំក្រោយមក អ្នកស្រី លួង អ៊ីង បានទម្លាប់ខ្លួននឹងភាសាថ្មី និង ផ្ទះថ្មី។ អ្នកស្រីបានវិល ត្រលប់មកកម្ពុជាវិញនៅឆ្នាំ 1995 ជាលើកដំបូងដើម្បីស្វែងរកគ្រួសារបានសែសសល់។ បន្ទាប់ពីចូលរួមក្នុងពិធីកាន់ទុក្ខមួយ អ្នកស្រីបានដឹងថាសាច់ញាតិរបស់អ្នកស្រី 20 នាក់ត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហម។
ដោយផ្អែកលើការឆ្លងកាត់ផ្ទាល់របស់អ្នកស្រីក្នុងរបបដ៏ឃោរឃៅនោះ អ្នកស្រីបានសរសេរ សៀវភៅដំបូងដែលមានឈ្មោះថា មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ ។ ចេញផ្សាយនៅឆ្នាំ 2000 វាបានក្លាយជាសៀវភៅលក់ដាច់បំផុតថ្នាក់ជាតិទៅអាមេរិក។ សៀវភៅនេះ ត្រូវបានយកទៅបង្រៀនយ៉ាងទូលំទូលាយនៅតាមសាលារៀនទូទាំងសហរដ្ឋអាមេរិក និង អន្តរជាតិផងដែរ។
សៀវភៅនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង បើហើយវាត្រូវបានបកប្រែជា 15 ភាសារ ជប៉ុន ដាណឺម៉ាក និង បារាំង ។ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ គឺគ្រាន់តែជាសៀវភៅដំបូងប៉ុណ្ណោះអ្នកស្រីអ៊ឹង លួងបានចេញសៀវភៅជាច្រើនបន្តបន្ទាប់ដូចជារឿងកូនសំណាង។
អ្នកស្រីបានចែករំលែកដំណើរជីវិតរបស់អ្នកស្រី ឆ្លងកាត់ទុក្ខសោក និង ការជាសះស្បើយពីរបួសផ្លូវចិត្តជុំវិញពិភពលោកតាមសាលា និងសកលវិទ្យាល័យយ៉េល ក្រុមហ៊ុនសូនី និង សន្និសីទអង្គការសហប្រជាជាតិស្តីពីស្រី្តនៅទីក្រុង ដ៏សម្ព័រមិត្តជុំវិញពិភពលោកនៅតាមសាលា និង សាកលវិទ្យាល័យជាច្រើនដូចជា ប៉េកាំងជាដើម។