អាគីរ៉ា

July 31, 2025
2
Image's អាគីរ៉ា

អាគីរ៉ា

ដោយសារតែមនុស្សដូចជា លោក អាគីរ៉ា មីងភាគច្រើនក្នុងប្រទេសកម្ពុជាត្រូវបានគេបោស សំអាតរួចហើយ ប៉ុន្តែគេជឿជាក់ថាកម្ពុជាត្រូវការយ៉ាងហោចណាស់ជាច្រើនឆ្នាំទៀត។

ខ្សែភាពយន្តឯកសារអំពីជីវិតរបស់គាត់ឈ្មោះ ទាបហាទល្អឥខ្ចោះ ត្រូវបាន ចេញផ្សាយក្នុងឆ្នាំ 2010។ ក្នុងឆ្នាំដដែលនោះគាត់ត្រូវបានគេដាក់ឈ្មោះថាជា វីរៈបុរសកំពូល 10របស់ស៊ីអ៊ិនអ៊ិនក្នុងចំណោមបេក្ខជន 10.000នាក់។ គាត់បានទទួលរង្វាន់ម៉ានហាពីមូលនិធិ ម៉ានហានៅប្រទេសកូរ៉េ នៅឆ្នាំ 2012។

មិនដឹងច្បាស់ពីឆ្នាំកំណើតពិតប្រាកដ គេជឿជាក់ថា លោក អាគីរ៉ា បានកើតនៅចន្លោះឆ្នាំ 1870-1973 ។ ឪពុកម្តាយរបស់គាត់ទាំងពីរត្រូវបានខ្មែរក្រហមប្រហារជីវិតនៅពេលគាត់ មានអាយុ 5 ឆ្នាំ។ លោកត្រូវបានខ្មែរក្រហមយកទៅចិញ្ចឹមបង្រៀនដាក់មីន ធ្វើគ្រាប់បែក និង បាញ់កាំភ្លើងតាំងពីអាយុ 5 ឆ្នាំម្លេះ។

នៅពេលដែលកងទ័ពវៀតណាមផ្ដួលរលំខ្មែរក្រហម គាត់ត្រូវបានគេយកទៅធ្វើកងទ័ពដើម្បីជួយ ទាហានវៀតណាមប្រយុទ្ធប្រឆាំង និង ខ្មែរក្រហមវិញ។ លោកមានភារកិច្ចដាក់មីននៅតាមព្រំដែន នៅជិតប្រទេសថៃ។

ដោយបានដាក់គ្រាប់មីនរាប់ពាន់គ្រាប់កាលនៅជាទាហាន លោក អាគីរា ក្រោយមកបានប្តូរទៅ ធ្វើការជាអ្នកដោះមីនសម្រាប់អង្គការសហប្រជាជាតិនៅដើមទសវត្សរ៍ឆ្នាំ 80។ លើសពីនេះទៀត គាត់បានរៀនភាសាអង់គ្លេស បារាំង និង ជប៉ុន ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកធ្វើការនៅ អង្គការសហប្រជាជាតិផ្សេងទៀត។ សូម្បីតែបន្ទាប់ពីចាកចេញពីសេវាកម្មសកម្មភាពកំចាត់មី នរបស់អង្គការសហប្រជាជាតិក៏ដោយ គាត់នៅតែបន្តដោះគ្រាប់មីននៅទូទាំងប្រទេសដោយ គ្មានអ្វីក្រៅពីមែកឈើ និងកាំបិត។ គាត់តែងយកសំបកទទេមកផ្ទះ ហើយលក់វាដើម្បីយកទុនបន្ត ការងារដោះមីនរបស់គាត់។

នៅពេល លោក អាគីរ៉ា ដោះមីន គាត់ឧស្សាហ៍នាំក្មេងៗដែលរងរបួស និង ក្មេងអនាថាមករស់នៅជាមួយគាត់ និង ប្រពន្ធគាត់។ លោកបានបើកសារមន្ទីរគ្រាប់មីននៅកម្ពុជា ឱ្យសាធារណៈជន៍ចូលទស្សនានៅខេត្តសៀមរាបក្នុងឆ្នាំ 1999។ លោក អាគីរ៉ា បានបង្កើតជាផ្លូវការនូវសារមន្ទីរដោះមីនកម្ពុជាក្នុងឆ្នាំ 2007 ដែលបានផ្តល់ការថែទាំ និង លំនៅដ្ឋានដល់ក្មេងដែលរងរបួស់ និង បោះបង់ចោលដោយសារមីន។

លើសពីនេះលោកក៏បានបង្កើតអង្គការក្រៅរដ្ឋាភិបាលថ្មីមួយដែលមានឈ្មោះថា ការកនោះមិនដោយខ្លួនឯងរបស់កម្ពុជា ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយរដ្ឋាភិបាល និង សប្បុរសជនមកពីបរទិសដូចជា សហរដ្ឋអាមេរិក និង អូស្ត្រាលី។ បេសកកម្មរបស់អង្គការ គឺបោសសំអាតមីននៅកន្លែងដាច់ស្រយាលជាធម្មតានៅតាមភូមិតូចៗ និង ផ្លាស់ប្តូរប្រជាជនត្រឡប់ទៅនៅកន្លែងទាំងនោះវិញ។

គិតត្រឹមឆ្នាំ 2018 ក្រុមរបស់គាត់បានបោសសំអាតមីនចំនួន 155 កន្លែងនៅទូទាំងប្រទេស និងបានជួយគម្ពប្រជាជនចំនួន 36.000នាក់ត្រឡប់ទៅទៅកន្លែងទាំងនោះវិញ។