ឧកញ៉ាព្រះឃ្លាំង នង

July 29, 2025
5
Image's ឧកញ៉ាព្រះឃ្លាំង នង

ឧកញ៉ាព្រះឃ្លាំង នង

នង គឺជាឈ្មោះរបស់កវីនិពន្ធខ្មែរមួយរូប នាសម័យកណ្តាល ប៉ុន្តែគួរឱ្យ ស្តាយណាស់ ដោយស្មេរមិនអាចរកឃើញព័ត៌មានណាមួយដែលអាចបង្ហាញពី ថ្ងៃ ខែ ឆ្នាំកំណើត ស្រុកកំណើតរបស់លោក និងនាមមាតាបិតានៃឧកញ៉ាព្រះ ឃ្លាំង នង គឺពុំមានឯកសារណាបញ្ជាក់ ហើយដែលអាចជួយបង្ហាញឱ្យយើង ដឹងបានអំពីជីវភាពកាលពីកុមារភាពរបស់លោក ក៏ដូចជាគ្រួសារ។ លោកអាច កើតនៅចន្លោះទសវត្សទី7០ទៅ8០នៃសតវត្សទី18 ម្យ៉ាងទៀតសូម្បីតែកាល ដែលលោកបានបួសរៀននៅពីកុមារនៅវត្តណាក៏មិនអាចដឹងបានដែរ ព្រោះមិន ទាន់ស្រាវជ្រាវរកឃើញ។ អ្វីដែលយើងអាចដឹងនៅពេលនេះ គឺលោកជាបញ្ញវន្ត មានចំណេះដឹងយ៉ាងជ្រៅជ្រះមួយរូបខាងអក្សរសាស្ត្រខ្មែរ និងព្រះពុទ្ធសាសនា ព្រមទាំងមានចំណេះដឹងខាងភាសាបាលី និងភាសាសៀម ថែមទៀត ផង។ ជាមួយគ្នានេះ យើងបានដឹងបន្ថែមទៀតថា កាលលោកនៅមានភេទជា បព្វជិតព្រះពុទ្ធសាសនា (ព្រះសង្ឃ) លោកបានចូលប្រឡងបាលីនៅក្រុង បាងកក ហើយជាប់បានទីជា «មហា» ផងដែរ។

 

លោក នង គឺជាកវីនិពន្ធមួយរូបដែលបានរស់នៅជាច្រើនរជ្ជកាល គឺក្នុង រាជ្យព្រះអង្គអេង (1779-1797), ព្រះអង្គចន្ទ (១៧៩៧1797-1835), ក្សត្រីអង្គ ម៉ី (1835-1847) និងព្រះបាទអង្គដួង (១៨៤១1841-1860)។ នៅក្នុងរយៈកាលនោះ លោកបានប្រែសម្រួលជាតកភាសាបាលីមកជាភាសា ខ្មែរ ដោយការរចនាឱ្យទៅជាអត្ថបទកំណាព្យយ៉ាងពីរោះ ស្របទៅតាមទេព កោសល្យដ៏ប៉ិនប្រសប់ ចំណេះដឹង និងសមត្ថភាពដែលលោកមាន។កាលលោកនងស្ថិតនៅក្នុងភេទជាព្រះសង្ឃ លោកគឺជាចៅអធិការវត្ត និងបានទទួលសមណស័ក្តិជាទី “មហាព្រហ្មមុនី ចតុទិស នៅក្រុងឧដុង្គ ដោយលោកបានទទួលភារកិ របស់ព្រះបាទសម្តេចព្រះនារាយណ៍រាមាធិបតី ព្រះអង្គអេង គឺព្រះអង្គចន្ទ ព្រះ អង្គស្ងួន ព្រះអង្គអឹម និងព្រះអង្គដួង។ លុះលំដាប់ក្រោមមកទៀត លោកនង បានជាឧបជ្ឈាយ៍បំបួសព្រះអង្គដួង ជាសាមណេរ នៅឆ្នាំមមែ ត្រីស័ក គ.ស. ១៨១០។ លុះកាលឆ្នាំវក ចត្វាស័ក ព.ស.២៣៥៥ គ.ស.១៨១១ ព្រះអង្គ អឹម ទីជាសម្តេចព្រះស្រីជ័យជេដ្ឋាមហាឧបរាជ និងព្រះអង្គដួង ស្តេចយាងចេញ ទៅក្រុងបាងកក ប្រទេសថៃ ហើយព្រះមហាព្រហ្មមុនី នង ក៏បានតាមនិមន្តហែ ព្រះរាជដំណើរស្តេចទាំងពីរអង្គទៅជាមួយដែរ។ ព្រះអង្គម្ចាស់ទាំងពីរអង្គបាន គង់ស្នាក់នៅក្រុងបាងកក ហើយព្រះមហាព្រហ្មមុនី នង ក៏នៅសំណាក់នៅទី នោះដែរ។ លុះក្រោយមក ព្រះអង្គដួង ស្ដេចវិលត្រឡប់មកនគរកម្ពុជាវិញ ឯ ព្រះមហាព្រហ្មមុនី និង ក៏បាននិមន្តហែព្រះអង្គមកវិញ ហើយស្តេចយាងទៅ គង់នៅស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ព្រះមហាព្រហ្មមុនី នង ក៏បានលាចាក សិក្ខាបទ រួចក៏បានរៀបការមានភរិយានៅទីនោះ ដោយភរិយារបស់លោកមាន នាមថា នាងមាស។ ជាបន្តក្រោយមកទៀត មុនកាលដែលព្រះអង្គដួងបាន ឡើងសោយរាជ្យសម្បត្តិ ទ្រង់បានព្រះរាជទានអ្នកម្នាងម្នាក់នាម តូច ឱ្យជា ភរិយាលោកទៀត។ លោកមានភរិយា2រូប និងមានបុត្រចំនួន៩នាក់ ដែលកើត អំពីភរិយាទាំង2រូបនេះ គឺថាខាងនាងមាសមានកូន6នាក់ ដោយមានកូនប្រុស 2នាក់ និងកូនស្រី4នាក់។ ឯខាងនាងតូច ភរិយាទី២ មានកូន៣នាក់ ដោយ មានកូនប្រុស2នាក់ និងកូនស្រី១នាក់ ក្នុងនោះខាងនាងតូចបានស្លាប់កូន លភារកិច្ច ធ្វើជាព្រះរាជគ្រូនៃព្រះរាជបុត្រទាំង៤ព្រះអង្គប្រុសម្នាក់។ ចំណែកឯកូនប្រុសរបស់លោកឧកញ៉ាទាំងអស់សុទ្ធតែបានធ្វើជា មន្ត្រី ឯកូនស្រីរបស់លោកវិញក៏បានជាភរិយារបស់នាម៉ឺនមុខមន្ត្រី នៅក្នុង ជំនាន់នោះផងដែរ។

នៅគ.ស.1847 ព្រះអង្គដួងបានប្រាថ្កាភិសេកជាព្រះមហាក្សត្រ ដោយសោយរាជ្យនៅក្រុងឧដុង្គមានជ័យ។ ពេលនោះព្រះករុណា ព្រះអង្គដួង ទ្រង់ព្រះមេត្តាប្រោសយកបណ្ឌិតមហាព្រហ្មមុនីនង មកតាំងជាព្រះអាចារ្យហ្លួង តំណែងចាងហ្វាងក្រុមរាជបណ្ឌិត និងទ្រង់ព្រះរាជទានស្រុកកោះសុទិន ឱ្យជា ស្រុកសួយរបស់លោកដរាបដល់អស់អាយុ។ បើយោងតាមឯកសាររបស់ឧកញ៉ា ទេពពិទូ ឈឹម ក្រសេម និងលោក ចាប ពិន បានគូសបញ្ជាក់ថា ឧកញ៉ាព្រះ ឃ្លាំង និង ត្រូវជាប្អូនបង្កើតរបស់ព្រះមាតានៃព្រះបរមជាតិក្សត្រី គឺសម្តេចព្រះវរ រាជជននីបរមបពិត្រ ដ៏ជាព្រះជននីនាថ នៃព្រះបាទសម្តេចព្រះនរោត្តម ថែម ទៀតផង។

ក្នុងតួនាទីជាមន្ត្រីរាជការនេះ លោកនងក៏បានទទួលនូវការដំឡើងឋានៈ និងឋានន្តរស័ក្តិជាបន្តបន្ទាប់ដូចជា ឧកញ៉ាវង្សាសព៌េជ្ញ, ឧកញ៉ាវង្សាក្សត្រី និង ជាបញ្ចប់គឺឋានៈជាឧកញ៉ាព្រះឃ្លាំងនេះឯង។ ម្យ៉ាងទៀត ក្រៅពីកិច្ចការនៅក្នុង រាជការ លោកនងក៏បានចំណាយពេលវេលាផ្ទាល់ខ្លួន តែងនិពន្ធ និងបានបក ប្រែជាតកបាលីមកជាខ្មែរ ដោយរចនាជាកំណាព្យ បទផ្សេងៗ គួរជាទីចាប់ អារម្មណ៍របស់ជនទូទៅផងដែរ។

 

ឧកញ៉ាព្រះឃ្លាំង និង បានតាក់តែងនិពន្ធ និងបានបន្សល់ទុកស្នាដៃ សំខាន់ៗជាច្រើនក្នុងវិស័យអក្សរសាស្ត្រខ្មែររួមមាន៖ច្បាប់សុភាសិត, ពាក្យកាព្យ, គ.ស.1790

លោកនយបករណ៍, ពាក្យកាព្យ, គ.ស.1794

បុញ្ញសារសិរសា, ពាក្យកាព្យ, គ.ស.1798

ភោគកុលកុមារ, ពាក្យកាព្យ, គ.ស.1804

វរនេត្រវរនុជ, ពាក្យកាព្យ, គ.ស.1806

ព្រះសមុទ្រ, ពាក្យកាព្យ, គ.ស.?

ល្បើកសីលប្រាំ

តទៅនេះ ស្មេរនឹងរៀបរាប់ដោយសង្ខេបអំពីស្នាដៃនិពន្ធមួយចំនួន ដូចខាងក្រោម៖

1ច្បាប់សុភាសិត

2លោកនយបករណ៍

3បុញ្ញសាសិរសា

4ភោគកុលកុមារ

5វរនុជវរនេត្រ

6ព្រះសមុន្ទ