គង់ណៃ

July 29, 2025
4
Image's គង់ណៃ

គង់ ណៃ

លោកព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានដើរតួយ៉ាងសំខាន់ក្នុងការសើរើ សិល្បៈសម្តែងចាប៉ីក្នុងសម័យថ្មី ក្រោយរបបប្រល័យពូជសាសន៏។

លោកតា គង់ ណៃ បានទទួលពានរង្វាន់កិត្តិយសកិត្តិនាមមាសនៃវប្បធម៌កម្ពុជា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឆ្នាំ 2007ហើយគាត់ក៏បានទទួលពានរង្វាន់ សិល្បៈ និង វប្បធម៌ហ្វែគូអូកានៅប្រទេសជប៉ុន ឆ្នាំ 2017។ ជាមួយវ៉ែនតាខ្មៅ និង ចាប៉ីដងវែងរបស់គាត់ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ គឺជាតន្ត្រីករប្រពៃណីខ្មែរ ដែលត្រូវបានគេគោរព និង ទទួលស្គាល់ជាងគេនៅប្រទេសកម្ពុជា។

លោកតា គង់ ណៃ កើតក្នុងឆ្នាំ ១៩៤៤ នៅខេត្តកំពត។ លោកពិការភ្នែកតាំងពីអាយុ 4 ឆ្នាំដោយសារតែជំងឺអុតស្វាយ។ លោកត្រូវបានគេសើចចំអកដោយសារតែភាពពិការ។ ដើម្បីគេចពីការរើសអើង លោកបានចាប់យកការលេងចាប៉ីដែលជាទម្រង់ភ្លេងប្រពៃណីខ្មែរ នាក់ឈ្មោះតាមឧបករណ៍តន្ត្រីខ្មែរវែងខ្សែពីរឈ្មោះ ចាប៉ីដងវែង។ នៅអាយុ ១៣ ឆ្នាំ លោក ចាប់យកឧបករណ៍តន្ត្រីបុរាណែនេះយ៉ាងឆាប់រហ័សដែលបង្រៀនដោយពួរបស់លោកតា។

នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥ លោកតា គង់ ណៃ ត្រូវបានគេលើកលែង ហើយថែមទាំងអនុញ្ញាតឱ្យរក្សាឧបករណ៍ទៀតផង ប៉ុន្តែលោកត្រូវ បានអនុញ្ញាតឱ្យលេងភ្លេងជាតិរបបខ្មែរក្រហម តែប៉ុណ្ណោះ។ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេបាន ឧកយកឧបករណ៍របស់លោក ហើយបង្ខំឱ្យលោកតាធ្វើការកាប់ដីដូចប្រជាជនកម្ពុជា រាប់លាននាក់ផ្សេងទៀត ដោយគ្មានអាហារគ្រប់គ្រាន់។

លោកតាបានរួចផុតពីការស្លាប់ក្នុងរបបនោះហើយទទួលបានប្រជាប្រិយភាពម្តងទៀត បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ នៅឆ្នាំ 1982លោកទទួលបានជ័យលាភីលេខ 1 ក្នុងការ ប្រកួតចាប៉ីដែលជាការប្រកួតម្នាក់តំបន់នៅខេត្តកំពត និង ការប្រកួតប្រជែងមួយទៀតនៅ ទីក្រុងភ្នំពេញក្នុងឆ្នាំ 1991 ពីឆ្នាំ1991-2007 លោកបានសម្តែងតន្ត្រី ក្នុងតន្ត្រី នៅក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ។

លោកត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈអោយធ្វើជា ព្រឹទ្ធាចារ្យចាប៉ីដងវែង ជាផ្លូវការ។ លើសពីនេះលោកក៏បានបណ្តុះបណ្តាលអ្នកលេងចាប៉ីជំនាន់ក្រោយតាមរយៈ កម្មវិធីផ្សេងៗដែលគាំទ្រដោយអង្គការក្រៅរដ្ឋាភិបាល និង សិល្បៈខ្មែរអមតៈ

(2003-2012) ។

ក្រោយមកនៅឆ្នាំ 2016 ចាប៉ីដងវែងត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់ អង្គការយូណេស្កូ។

លើសពីនេះទៅទៀតលោកបានសម្តែងទូទាំងប្រទេសកម្ពុជាក៏ដូចជានៅបរទេសរួមទាំង ចក្រភពអង់គ្លេស អូស្ត្រាលី អូវែលសេឡង់ និង សហរដ្ឋអាមេរិក។ បន្ទាប់ពីបានសិក្សាកំណាព្យអស់រយៈពេលជាងពីរ ទសវត្សរ៍មក លោកតា គង់ ណៃ មានភាពប៉ិនប្រសព្វច្នៃប្រឌិតក្នុងការតែងកំណាព្យ