
អត្ថបទសង្ខេបអំពី ឱម ណាគ្រី (1927–1975)
ប្រវត្តិរូបសង្ខេប
ឱម ណាគ្រី ជាអ្នកនិពន្ធជើងចាស់ម្នាក់ ដែលមានឈ្មោះល្បីលើវង្សអក្សរសាស្ត្រខ្មែរ។ គាត់ជាពុទ្ធបរិស័ទមួយរូបដែលមានការគោរពបូជាចំពោះគុណនៃព្រះរតនត្រ័យ។ លោកបានកើតនៅថ្ងៃទី 6 ខែឧសភា ឆ្នាំ 1927 នៅភូមិស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។
បិតារបស់គាត់ឈ្មោះ អ៊ុ ហួត និងមាតាឈ្មោះ សិន យិប។ លោកបានចូលជាសមាជិកអង្គភាពអ្នកនិពន្ធខ្មែរ នៅថ្ងៃទី 1 ខែមករា ឆ្នាំ 1959។ ជាមួយគ្នានេះដែរ លោកក៏ជាសាស្ត្រាចារ្យផងដែរ ដែលបង្រៀនអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យឯកជនមួយក្នុងក្រុងភ្នំពេញ។
គេជឿថា លោកបានទទួលមរណភាពប្រហែលនៅចន្លោះឆ្នាំ 1975 ក្នុងសម័យពុលពត។ លោកបាននិពន្ធសៀវភៅសិក្សាច្រើនសម្រាប់មធ្យមសិក្សា និងស្នាដៃនិពន្ធបែបប្រលោមលោកដ៏មានអត្ថន័យ។
ស្នាដៃនិពន្ធ
- រឿង ឃុនហ្លួនព្រះស្តេចកន
- ចលនាអក្សរសាស្ត្រខ្មែរ
- អធិប្បាយច្បាប់ទូន្មានខ្លួន
- រឿង ភ្លេចគ្រាកម្សត់ក្បត់ពាក្យសន្យា
- រឿង បុប្ផាវត្តី និង ខ្ញុំ