
លោក ហេង យ៉ាន់
1921-1967
លោក ហេង យ៉ាន់ មានកំណើតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩២១ ក្រោយពេលរដ្ឋអំណាចបារាំងបានដាក់ធ្វើអាណានិគមនិយមលើប្រទេសកម្ពុជា បានប្រមាណ58ឆ្នាំ។ រីឯអាស័យដ្ឋានទីកំណើតរបស់លោកនៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។ ឪពុករបស់លោកមានឈ្មោះ សៅ រហេង ធ្វើការជាមន្ត្រីនៅក្នុង ព្រះបរមរាជវាំង ឯអ្នកម្តាយរបស់លោកមានឈ្មោះថា រទេស ទឹម។ លោកបានធំ ធាត់នៅក្រោមការមើលថែ និងទំនុកបម្រុង ទាំងការរស់នៅ ការសិក្សាពី សំណាក់ឪពុកម្តាយរបស់លោក។
គ្រាដែលលោកមានអាយុ៧ឆ្នាំ លោកបានចូលសិក្សានៅសាលាហ្វ្រង់ ស្វា រួចក្រោយមក លោកបានចូលសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ នាគ.ស. 1935។ ការសិក្សារបស់លោកមានដំណើរយ៉ាងល្អ ព្រោះតែការយកចិត្ត ទុកដាក់នៅក្នុងការសិក្សានេះ ធ្វើឱ្យលោកអាចមានឱកាសទទួលបានជោគជ័យ នៅក្នុងការបំពេញការងារនានា ក្នុងគ្រាក្រោយមកទៀត។
នៅឆ្នាំ1944 លោកបានធ្វើជាលេខាធិការបច្ចេកទេស ហើយបាន ប្រឡងជាប់ជា សឺក្រេទែររ៉េស៊ីដង្គ (លេខាធិការរ៉េស៊ីដង្គ) និងជាប់ចូលរៀន សាលារដ្ឋបាលទៀតផង។ លុះលោកបានប្រឡងជាប់សញ្ញាបត្រសាលារដ្ឋបាល ហើយ លោកត្រូវបានរាជការចាត់តាំងឱ្យទៅធ្វើជាបាឡាត់ស្រុកបាកាន ខេត្ត ពោធិ៍សាត់។
នៅឆ្នាំ1946លោកបានចូលមកធ្វើការនៅក្រសួងហិរញ្ញវត្ថុ ក្នុងនាទីជា នាយការិយាល័យ នាយក្រុម ហើយជានាយកការិយាល័យ ដោយបានផ្លាស់ប្តូរ កុបខណ្ឌពីមន្ត្រីរដ្ឋបាល មកខាងក្រសួងហិរញ្ញវត្ថុវិញ។ នៅក្នុងមុខក្រសួងនេះ លោកបានទទួលភារកិច្ចទៅបំពេញបេសកកម្មនៅឯបរទេសជាញឹកញាប់ផង ដែរ។
ថ្វីបើលោកមមាញឹកនឹងការងាររាជការក៏ពិតមែន តែដោយសេចក្តី [ស្រឡាញ់ចំពោះចំណេះដឹងអក្សរសាស្ត្រខ្មែរ លោកក៏បានឆ្លៀតនៅក្នុងសំណាក់ ព្រះគ្រូសំសត្ថា ជួន ណាត, ព្រះគ្រូសំវិជ្ជា ហួត តាត, ព្រះអាចារ្យ ប៉ែន សុខ ជា ដើម។
នៅទសវត្សឆ្នាំ1970 លោក ហេង យ៉ាន់ បានជាប់ឆ្នោតធ្វើជាអនុ លេខាធិការសមាគមមិត្តសាលាបាលី ហើយលោកក៏មាននាទីជាសមាជិកនៃ គណៈកម្មការទស្សនាវដ្តីមិត្តសាលាបាលីនេះផងដែរ។
លោក ហេង យ៉ាន់ គឺជាបញ្ញវន្តប្រកបដោយចំណេះដឹងដ៏ជ្រាលជ្រៅមួយ ប្រ ទាំងខាងអក្សរសាស្ត្រ វប្បធម៌ និងព្រះពុទ្ធសាសនា ហើយលោកថែមទាំង ចេះដឹងភាសាបរទេសមួយចំនួនផងដែរ។ ការចេះដឹងរបស់លោកនេះ គឺថា បានឆ្លៀតពីកិច្ចការរាជការ ធ្វើការតាក់តែងនិពន្ធ សរសេរ រៀបរៀង ចងក្រង ឬ ប្រសម្រួលជាអត្ថបទខ្លះ សៀវភៅខ្លះ ក៏ដូចជាស្នាដៃប្រលោមលោកខ្លះ ទុកជា លោកមិនបានទុកឱ្យចេះកប់ចោលនៅក្នុងខួរក្បាលរបស់លោកនោះទេ តែលោក កេរមរតកជូនជាតិមាតុភូមិដែលមានអត្ថិភាពមកទល់នឹងសព្វថ្ងៃនេះមួយចំនួន ជាអកុសលអ្វី លោក រហេង យ៉ាន់ បានទទួលមរណភាពនៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ1967 ក្នុងអាយុ46ឆ្នាំ280។ មរណភាពទាំងអាយុក្មេងបែបនេះ គឺ ជាការបាត់បង់បញ្ញវន្តប្រកបដោយសក្តានុពល និងមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ មួយរូបរបស់ជាតិខ្មែរ ហើយមរណភាពរបស់លោកក៏ជាការបញ្ចប់បេសកកម្ម នៅក្នុងវិស័យអក្សរសាស្ត្រ វប្បធម៌ជាតិខ្មែរ ដ៏គួរឱ្យគោរពមួយរូបផងដែរ។
នៅក្នុងវិស័យតែងនិពន្ធ លោក ហេង យ៉ាន់ បានតាក់តែង រៀបរៀងអត្ថ បទ និងសៀវភៅជាច្រើន ទាំងជាពាក្យកាព្យ និងពាក្យរាយ ដោយមានស្នាដៃខ្លះ បានចុះផ្សាយនៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា និងខ្លះទៀតមានចុះផ្សាយនៅក្នុង ទស្សនាវដ្តីមិត្តសាលាបាលី។
ស្នាដៃនិពន្ធសំខាន់ៗរបស់លោកដែលយើងអាចស្គាល់បានមានដូចជា៖
ក- ស្នាដៃចុះផ្សាយនៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា
រឿងកំពូលកំសត់, ប្រលោមលោក, ចុះផ្សាយនៅក្នុងទស្សនាវដ្ដី កម្ពុជសុរិយា, លេខ1-12, ឆ្នាំ1944
រឿងកំពូលស្នេហា, ប្រលោមលោក, ចុះផ្សាយនៅក្នុងទស្សនាវ ដ្ដីកម្ពុជសុរិយា, លេខ1-12, ឆ្នាំ1946
ខ- ស្នាដៃចុះផ្សាយនៅក្នុងទស្សនាវដ្តីមិត្តសាលាបាលី
លំនាំអក្សរសាស្រ្តសតវត្សទី20, ទស្សនាវដ្ដីមិត្តសាលាបាលី, លេខ 1, 1950, ទំ.20-22
លោកអ្នកឧកញ៉ាសុត្តន្តប្រីជាឥន្ទ, ទស្សនាវដ្តីមិត្តសាលាបាលី, លេខ 1, 1950, ទំ.23-28
ព្រះពុទ្ធសាសនា និងសេចក្តីចំរើនក្នុងលោក, ទស្សនាវដ្ដីមិត្តសាលា បាលី, លេខ3, 1950, ទំ.83-89
ជោគវាសនា និងសេចក្តីព្យាយាម, ទស្សនាវដ្តីមិត្តសាលាបាលី, លេខ3, 1950, ទំ.106-111
សេចក្តីសង្ឃឹម, ទស្សនាវដ្តីមិត្តសាលាបាលី, លេខ4, 1950, ទំ ព័រ143-148
ចំរៀងចូលឆ្នាំ, ពាក្យកាព្យ, ទស្សនាវដ្តីមិត្តសាលាបាលី, លេខ4, 1950, ទំព័រ151-152
បទពិចារណាពីពិសាខបូជា, ទស្សនាវដ្តីមិត្តសាលាបាលី, លេខ5, ១៩៥០1950, ទំព័រ169-180
ព្រាន ប្រើស ជ្រូកព្រៃ ពស់ និងចចក, ពាក្យកាព្យ, ទស្សនាវដ្ដីមិត្ត សាលាបាលី, លេខ6, ១៩៥០1950, ទំព័រ233-234
វិសាខមង្គលសម័យ, ពាក្យកាព្យ, ទស្សនាវដ្ដីមិត្តសាលាបាលី, លេខ 4-5, 1951, ទំ.139-144
ការកសាងខ្លួនដើម្បីទទួលនូវសេចក្តីសុខ, ទស្សនាវដ្តីមិត្តសាលាបាលី , លេខ10-11-12, 1951, ទំព័រ434-469
ទំនប់10បាទ, ទស្សនាវដ្ដីមិត្តសាលាបាលី, លេខ៣ ឆ្នាំ១៩៥៤, ទំ 22-23, លេខ4 ឆ្នាំ១៩៥៤1954
ទំព័រ20-23
1រឿងកំពូលស្នេហា
2 រឿងសកុន្តលា