
អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ
1865-1936
ង៉ុយ គឺជានាមរបស់កវីនិពន្ធខ្មែរមួយរូបដែលមានកិត្តិនាមល្បីល្បាញ ណាស់នារវាងដើមសតវត្សរ៍ទី២០ ហើយដែលកិត្តិនាមនេះនៅតែមានអត្ថិភាព នៅក្នុងសង្គមខ្មែរមកទល់នឹងសព្វថ្ងៃដោយមិនអាចបដិសេធបាន។
អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ មានកំណើតនៅឆ្នាំ១៨៦៥ នៅភូមិ កំបូល ស្រុកភ្នំពេញ ខេត្តកណ្តាល (ស្រុកអង្គស្នួល)។ ឈ្មោះង៉ុយ ជាឈ្មោះ ហៅក្រៅ ដែលឪពុកម្តាយលោកហៅសម្គាល់រូបលោក ចំណែកឯឈ្មោះដើម ឈ្មោះពិតគឺ “ អ៊ុក អ៊ូ » នេះឯង។ ប៉ុន្តែអ្នកផងទាំងឡាយតែងនិយមហៅលោក ថា - ង៉ុយ » នេះជាង ហើយកិត្តិសព្ទរបស់លោកល្បីខ្ទរខ្ទារមកដល់សព្វថ្ងៃនេះ ក៏ អ្នកផងស្គាល់តាមរយៈនាមនេះដែរ។
ឪពុករបស់លោកឈ្មោះ អ៊ុក ធ្វើមេឃុំកំបូល ស្រុកភ្នំពេញ (ស្រុកអង្គ ស្នួល) ខេត្តកណ្តាល មានគោរម្យងារ រចៅពញាធម្មធារា » ឯម្តាយរបស់លោក នាម អៀង ជាកូនស្រីរបស់ចៅពញាម៉ុក 248 មេឃុំស្ពានថ្ម នៅស្រុកខេត្តជាមួយ គ្នា។ ជីតាក្រុមគ្រួសារលោកមានពូជពង្សត្រកូលខ្សែខាង ហើយមាតាបិតាលោកត្រូវជាបងប្អូនជីទូតមួយនឹងគ្នា។
ភាពឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់នៅក្នុងការរៀនសូត្រ ក៏ដូចជាកិច្ចធ្វើវត្តចំពោះព្រះសង្ឃ ពុំដែលធ្វេសប្រហែសម្តងណាឡើយ។ ដោយសេចក្តីកាលលោកនៅកុមារភាព ឪពុករបស់លោកបាននាំរូបលោកឱ្យទៅនៅ សំណាក់រៀនអក្សរ និងលេខនព្វន្ត ក្នុងសំណាក់លោកគ្រូចៅអធិការវត្តបឹងចក នៅស្រុកកំណើតរបស់លោក។ កុមារ អ៊ុក អ៊ូ ហៅង៉ុយ ជាកុមារមួយរូបដែលមាន ឧស្សាហ៍ព្យាយាមនេះបានធ្វើឱ្យលោកគ្រូចៅអធិការវត្ត ក៏ដូចជាព្រះសង្ឃឯ ទៀតកើតក្តីអាណិតស្រឡាញ់ដល់កុមារនេះគ្រប់ៗគ្នា។ ក្រោយមក លោកក៏ បាន បំពេញព្រះផ្នួសជាសាមណេរ ដើម្បីបានបន្តសិក្សាព្រះធម៌ រហូតទាល់ចេះ សេចក្តីធម៌ក្នុងព្រះគម្ពីរនានាបានយ៉ាងជ្រៅជ្រះ។
កាលអាយុបាន២១ឆ្នាំ សាមណេរអ៊ូ ក៏បានបំពេញឧបសម្បទាជាភិក្ខុ ភាវៈពេញលេញឡើង ដោយមានឧជ្ឈាយ៍ព្រះនាម សាស មានលោកគ្រូសូត្រ ព្រះនាម អ៊ុង ជាអនុស្សវនាចារ្យ និងគ្រូសូត្រនាម ជ្រូក ជាកម្មវាចាចារ្យ។ ដោយ សេចក្តីខិតខំរៀនសូត្រ និងចង់មានចំណេះដឹងឱ្យកាន់តែទូលាយស្តីពីព្រះធម៌ បន្ថែមទៀតដែរនោះ ភិក្ខុអ៊ូ ក៏បានស្វះស្វែងរៀនប្រែព្រះត្រៃបិដកដំបូងក្នុង សំណាក់លោកគ្រូអាចារ្យ ទិត្យ គង់នៅវត្តអង្គបឹងចក ភូមិស្គរបែក ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពីរៀនចេះដឹងប្រែសេចក្តីព្រះត្រៃបិដកនេះ ហើយ ភិក្ខុអ៊ូ ក៏បានស្វែងស្ទះរៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់ព្រះអាចារ្យ នានាជាច្រើនកន្លែងទៀតផង។ លុះលោកយល់ថា ចំណេះដឹងដែលបានមកពី ការសិក្សានេះឯងបានសមល្មមនឹងប្រកបជីវភាពបានស្រួលបួលហើយ លោកក៏ បានលាចាកសិក្ខាបទមកជាគ្រហស្ថវិញ។ ក្រោយពីបានលាចាកសិក្ខាបទមក ជាគ្រហស្ថហើយនោះ លោកក៏បានរៀបអាពាហ៍ពិពាហ៍នៅក្នុងឃុំបែកចាន ស្រុកភ្នំពេញ ហើយរស់នៅប្រកបរបរជាអ្នកស្រែចំការធម្មតានៅឃុំនោះឯង។ ភរិយារបស់លោកមានឈ្មោះ អិន ។ លោកមានកូនទាំងអស់៦នាក់ សុទ្ធតែ ប្រុស មានឈ្មោះ ជួង, ចេង, ចា, ចិន, ចុង និងចូវ។ ក្នុងចំណោមកូនប្រុសទាំង ៦នេះ គេរមែងស្គាល់ច្បាស់នាមនិងសកម្មភាពនៃកូនប្រុសទីប្រាំរបស់លោក ដែលមានឈ្មោះថា ចុង ឬដែលអ្នកផងទូទៅតែងកំណត់ហៅថា នេះជាងគេ។ អាចារ្យចុងធ្លាប់បានបួសរៀនសូត្រ មានចំណេះដឹងជ្រៅជ្រះលើ អាចារ្យចុងស័យពុទ្ធសាសនា និងអក្សរសាស្ត្រជាតិ ហើយលោកក៏បាននិពន្ធស្នាដៃមួយ ចំនួនផងដែរ ដូចជាច្បាប់គោរពមាតាបិតា, ពុទ្ធប្រវត្តិ (ពាក្យកាព្យ) ជាដើម។
ក្នុងជីវភាពជាកសិករនេះ លោកមានប្រជា ប្រិយភាពខ្លាំងណាស់ ដោយ សារថ្វីមាត់ ប្រកបដោយវោហារសព្ទពូកែ និងចេះដឹងច្រើនពីរឿងក្នុងផ្លូវបរមត្ថ ហើយត្រូវបានអ្នកស្រុកគោរពកោតខ្លាចរូបលោក ចាត់ទុករូបលោកជាអ្នកចេះ ដឹងមួយរូប ក៏ដូចជាចាស់ព្រឹទ្ធាចារ្យមួយរូបប្រចាំភូមិស្រុកផងដែរ។ ទោះបីជារូប លោកបានលាចាកសិក្ខាបទមកជាគ្រហស្ថហើយក្តី ក៏អ្នកស្រុករមែងតែងមក អញ្ជើញរូបលោកឱ្យទៅសម្តែងធម៌ទេសនាក្នុងពិធីបុណ្យទានផ្សេងៗដូចជា ព្រះ សង្ឃធម្មកថិកដែរ។
លោកង៉ុយនិយមស្លៀកតែសំពត់ក្បិន ពាក់អាវកត្រង់ ស ពាក់ស្បែក ជើង ផ្ទាត់ តាមរបៀបខ្មែរសុទ្ធសាធ។ លោកមានមាឌធាត់ក្រអាញ កាត់សក់ជ្រង ថ្ងាសទូលាយ ដុះពោះស្អុយ តែដំណើររាងខែងរ៉ែងណាស់ ហើយសំឡេងលោក ក៏មានទឹកដមក្រអៅ នៅពេលនិយាយ និងទេសនាម្តងៗ ដែលជាហេតុធ្វើឱ្យ អ្នកផងចូលចិត្តស្តាប់ណាស់ លោកតែងចេញដើរទេសនាតាមផ្ទះអ្នកស្រុកផងនានា ហើយអ្នកស្រុក តែងជូនបច្ច័យដល់លោកវិញ មានជាប្រាក់កាក់ និងផ្លែឈើផ្សេងៗ ហើយក្រៅពី នេះ ក៏មានស្រូវ អង្ករ និងរបស់របរប្រើប្រាស់ផ្សេងៗទៀតដែរ។ រីឯផ្ទះលោកវិញ មិនដែលថាឥតមានភ្ញៀវមកលេង ឬសួរសុខទុក្ខនោះឡើយ គឺតែងតែអ្នក ដំណើរទីជិតទីឆ្ងាយដែលបានធ្វើដំណើរកាត់ផ្ទះលោក រមែងតែងនាំគ្នាឆ្លៀត ចូលមកលេង សួរសុខទុក្ខរូបលោកមិនចេះដាច់។ដេញសាដៀវផងដែរ ជាមួយនឹងសំនៀងដ៏ពីរោះ។ ចម្រៀងដែលលោកលើក ក្រៅពីចេះស្មូត សូត្រធម៌ទេសនានានាហើយ លោកក៏ចេះបង្រៀន និង យកមកច្រៀង ច្រើនជាពាក្យទូន្មានប្រៀនប្រដៅដល់ជនានុជនខ្មែរទូទៅឱ្យ ខិតខំរៀនសូត្រ សង្វាតរបររកស៊ី អប់រំសីលធម៌ អប់រំពីរឿងបុណ្យបាបជាដើម។ កាព្យឃ្លោងទាំងនេះហើយ ដែលបានបណ្តាលធ្វើឱ្យឈ្មោះរបស់លោកកាន់តែ ល្បីខ្ទរខ្ទារទៅឯស្រុកឆ្ងាយៗ នាំឱ្យមានមនុស្សមកអញ្ជើញលោកទៅច្រៀងនៅ សឹងតែគ្រប់ខេត្តខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា។ រៀងរាល់ពេលរដូវរំហើយក្រោយការច្រូតកាត់រួច លោកតែងធ្វើការទេសនា ច្រៀងជាមួយសំនៀងសាដៀវ ដើម្បីដាស់តឿន ក្រើនរំលឹក និងទូន្មានដល់ជនានុជន ឱ្យខិតខំសង្វាតរកស៊ី កុំ ខ្ជិលច្រអូស ត្រូវចេះសង្វាតរៀនសូត្រ ត្រូវចេះសាមគ្គីគ្នា ត្រូវសង្វាតរកប្រាក់ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃផង និងត្រូវបង់ពន្ធជូនរាជការបារាំងផងជា ដើម។
លោកមានដៃគូច្រៀងសាដៀវម្នាក់ ដែលមានសំនួនវោហារមិនចាញ់រូប លោកនោះទេ គឺលោកជំទប់ សាន់ នៅឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ខេត្ត កណ្តាល 252។ តាមតំណាលថា រាល់ពេលលោកង៉ុយ និងជំទប់សាន់ ពើបប្រទះ រាប់ ទោះខ្លួនស្ថិតនៅ ច្រៀងដែរ។ ចម្រៀងដែល ច្រៀងជួបគ្នាម្តងៗ អ្នកផងទាំងឡាយតែងផ្អើលនាំគ្នាទៅស្តាប់ ឆ្ងាយយ៉ាងណា ក៏ឆ្លៀតស្កាត់ទៅស្តាប់លោកទាំងពីរច្រៀងដែរ។ លោកទាំងពីរលើកមកច្រៀងនោះ មិនមែនជាចម្រៀងឆ្លើយឆ្លងលេងសើចឥតន័យ ឥតខ្លឹមសារនោះទេ គឺតែងលើកនិយាយពីការអប់រំមនុស្សឱ្យចេះរស់នៅ ពី រឿងធម៌អាថ៌ជាដើម។
កាលណាលោកង៉ុយ តែងត្រូវអ្នកស្រុកជិតឆ្ងាយអញ្ជើញឱ្យទៅទេសន៍ ឬ ច្រៀងសាដៀវ នៅទីជិត ទីឆ្ងាយក្តី លោករមែងតែងនាំទៅជាប់ជាមួយនូវបង្វិច មួយជានិច្ច។ ក្នុងបង្វិចនោះឥតមានទ្រព្យសម្បត្តិអ្វីមានតម្លៃនោះទេ តែមាន ត្រឹមសម្លៀកបំពាក់១ ឬ២សម្រាប់ទុកគ្រាន់ផ្លាស់ប្តូរ ជាមួយនឹងឃ្លោកសាដៀវ មួយដាក់នៅកណ្តាលសម្លៀកបំពាក់ ដោយវេចជាមួយនឹងក្រមា ឬផាហ៊ុម ហើយមានដងសាដៀវដាក់ស៊កពុនលើស្មាដើរទៅ។ ប្រសិនបើលោកត្រូវចេញ ច្រៀងនៅកន្លែងណា លោកគ្រាន់តែលាបង្វិចភ្លាម ហើយយកគ្រឿងសាដៀវមក ផ្តុំ រួចរឹតខ្សែដេញបានមួយរំពេច សមនឹងពោះលោកធំ ដុះស្លៀរផង ល្មមផ្កាប់ ចូលបង្កើតបានជាសំនៀងពីរោះ សូរសាដៀវឡើងទៀត ។ឃ្លោកនោះគ្របលើពោះបាន ហើយបំប៉ោងឡើង ឬបំជិតពោះ ឱ្យខ្យល់ចេញលោកក៏ធ្លាប់ចូលខ្លួនទៅច្រៀងថ្វាយព្រះករុណាព្រះបាទស៊ីសុវត្ថិ ហើយ ព្រះករុណា ទ្រង់សព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះវោហារសាស្ត្ររបស់ លោក ហើយទ្រង់ក៏សព្វព្រះរាជហឫទ័យប្រទាននូវរង្វាន់ជាប្រាក់ និងគោរម្យ ងារជា “ អ្នកព្រះភិរម្យភាសា » ថែមទៀតផង។
ក្រោយមកទៀត កិត្តិនាមរបស់លោកបានលេចឮទៅដល់លោក ហូរិក សឺដេស (George Coedès) ដែលជាសមាជិកសាលាបារាំងចុងបូព៌ា អ្នកឯកទេសមួយរូបលើបញ្ហាវប្បធម៌ខ្មែរ។ លោកសឺដេសដែលចេះភាសាខ្មែរ បានស្តាប់លោកង៉ុយច្រៀងយ៉ាងយកចិត្តទុកដាក់ គ្រប់ពាក្យសម្តី ដែលលោកបានច្រៀង ដោយសេចក្តីពេញចិត្តជាអនេក។ ពេលមួយនោះ លោក សឺដេសមានបេសកកម្មខាងស្រាវជ្រាវ តម្រូវឱ្យលោកទៅឯក្រុងបាងកក ហើយ ចំពេលនោះស្ដេចសៀម ព្រះនាម ប្រជាធិប៉ុក ក៏ចាត់ព្រះអង្គម្ចាស់ ទំរង់រាជានុ ភាព ឱ្យមកចូលគាល់ព្រះបាទស៊ីសុវត្ថិ ដើម្បីសុំអញ្ជើញលោកភិរម្យង៉ុយឱ្យចូល ទៅច្រៀងថ្វាយព្រះចៅសៀម ដ្បិតឮល្បីសំនួនវោហារខ្ពស់។ លោកសឺដេស និង ព្រះអង្គម្ចាស់ទំរង់រាជានុភាព ក៏បាននាំរូបលោកភិរម្យង៉ុយ ចូលគាល់ព្រះចៅ សៀម រួចច្រៀងថ្វាយព្រះចៅសៀមព្រះសណ្តាប់។ ស្ដេចសៀមសព្វព្រះរាជ ហឫទ័យជាខ្លាំងចំពោះសំនួនវោហារ និងចំណេះដឹងរបស់លោកណាស់ ក៏បាន ប្រទានគោរម្យងារលោកភិរម្យភាសាថា «ផៃរោះលឿកឹន » និងប្រទានឡេវអាវ ប្រាក់ឌួង ព្រមទាំងប្រាក់កាក់ និងវត្ថុប្រើប្រាស់មួយចំនួនផងដែរ។
នៅឆ្នាំ1930 លោកសឺដេស និងលោកភិរម្យង៉ុយ ក៏បានវិលត្រឡប់មក ប្រទេសកម្ពុជាវិញ ហើយលោកសឺដែសក៏បាននាំលោកភិរម្យ ង៉ុយទៅកាន់ព្រះ រាជបណ្ណាល័យ ក្រុងភ្នំពេញ ក្រោយមកត្រូវប្តូរឈ្មោះទៅជាវិជ្ជាស្ថានពុទ្ធ សាសនបណ្ឌិត្យវិញ) ដើម្បីនាំទៅជួបជាមួយនឹងនាងកញ្ញា ស៊ុយហ្សាន កាប៉ី ឡែស (Suzanne Kapelès) ដែលជាអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យនេះ។
គ្រានាងកញ្ញាកាប៉ីឡែស ក៏បានចាត់ឱ្យរៀបចំកន្លែងឱ្យលោកភិរម្យង៉ុយ ដើម្បីធ្វើការសម្តែងសិល្បៈ។ លោកភិរម្យង៉ុយបានច្រៀងនៅចំពោះមុខនាង កញ្ញាជាតិបារាំងម្នាក់នេះ ដោយមានទាំងអ្នកធ្វើការនៅទីនោះចូលរួមស្តាប់ទាំងអស់គ្នា។ ទាំងអ្នកស្រីជនជាតិបារាំង ក៏ដូចជាមន្ត្រីទាំងឡាយ ដែលធ្វើការនៅទី នោះមានសេចក្តីពេញចិត្តជាអនេកចំពោះសំនួនវោហារសព្ទរបស់លោកភិរម្យ ង៉ុយ ទើបអ្នកស្រីកាប៉ីឡែសបានសុំឱ្យលោកភិរម្យង៉ុយច្រៀងម្តងទៀត ប៉ុន្តែ ច្រៀងមួយៗ ដើម្បីអាចឱ្យមន្ត្រីនៅទីនោះអាចកត់ចម្លងរាល់ពាក្យសម្តីរបស់ លោកបាន។ ជាកិច្ចតបស្នងវិញ អ្នកស្រីកាប៉ីឡែស ក៏បានជូនប្រាក់១រៀលដល់ រូបលោក។ ចំណែកអត្ថបទដែលព្រះរាជបណ្ណាល័យបានចម្លងនោះ ក៏បានយក ទៅរៀបរៀង និងបោះផ្សាយជាបន្តបន្ទាប់នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា និង ក្រោយមកទៀត បានចាត់ចែងបោះផ្សាយជាសៀវភៅផងដែរ។លោកភិរម្យង៉ុយបានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស. ២៤៧៩ គ.ស.១៩៣៦ ក្នុងអាយុ71ឆ្នាំ ដោយរោគទល់លាមក។មរណភាពរបស់លោក គឺជាការបាត់បង់វរកវីនិពន្ធដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលមនុស្សផងទូទៅរមែងតែងគោរពរាប់អានលោក ចាត់ទុករូបលោក ដូចជាឪពុក ឬជីតាបង្កើតរបស់ខ្លួនដែរ។ ចំពោះអ្នកអក្សរសាស្ត្រខ្មែរវិញ គេបាន ប្រសិទ្ធិនាមរូបលោកថាជា “កវីប្រែជាករ (Poète populaire) ព្រោះស្នាដៃ លោកដោះស្រាយបញ្ហាអ្នកស្រែចម្ការសុទ្ធៗ ហើយបើនិយាយឱ្យចំទៅ គឺថាជា ដំបូន្មានក្នុងជីវភាពរាស្ត្រសាមញ្ញ ពុំធ្លាប់មានកវីនិពន្ធរូបណាធ្វើដូចឡើយ។ ឯនៅក្នុងសៀវភៅរបស់លោក ហម ឆាយលី «ល្បងសិក្សាបណ្តាំក្រមង៉ុយ” លោកបានកំណត់ហៅ ភិរម្យអ៊ូ ថាជា - សង្គមវិទូ ដ៏ធំមួយរូបផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញអត្ថបទជាស្នាដៃ តែងនិពន្ធរបស់លោកភិរម្យង៉ុយ មានចំនួន៦ច្បាប់គឺ៖
1- ច្បាប់ល្បើកថ្មី
2- ច្បាប់កេរកាលថ្មី
3- សេចក្តីរំលឹកដាស់តឿន
4- ពាក្យកាព្យប្រដៅជនប្រុសស្រី
5- បណ្តាំក្រមង៉ុយ
6- ច្បាប់ល្បើកសង្ឃ
ក្រៅពីអត្ថបទទាំង៦នេះ យើងក៏រកឃើញអត្ថបទ២ទៀតដែលចុះផ្សាយ នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា នៅឆ្នាំ១៩៣៧ ដែលបានកំណត់យកថាជា ស្នាដៃតែងនិពន្ធដោយលោកភិរម្យង៉ុយដែរ គឺ៖
1- ច្បាប់ប្រដៅ
2-ច្បាប់កូនចៅ ។
ចំពោះ «ច្បាប់ប្រដៅ» ស្មេរសង្កេតឃើញនៅមាតិកានៃទស្សនាវដ្ដីកម្ពុជ សុរិយា បានដាក់ចំណងជើងថា “ពាក្យកាព្យប្រដៅជនប្រុសស្រី លុះដល់បើក មើលទំព័រដែលចុះផ្សាយវិញ បែរជាដាក់ចំណងជើងថា ច្បាប់ប្រដៅ នេះ ទៅវិញ។ ន័យសេចក្តីនៃអត្ថបទនេះមានលក្ខណៈខុសស្រឡះពី «ពាក្យកាព្យ ប្រដៅជនប្រុសស្រី ដែលនាំឱ្យស្មេរសន្មតថាអត្ថបទនេះគឺជាអត្ថបទថ្មីមួយទៀត។ នៅដើមអត្ថបទបានលើកបញ្ជាក់អំពីនាមអ្នកនិពន្ធយ៉ាងជាក់ច្បាស់ថា “អ្នកព្រះភិរម្យភាសាអ៊ូ» ដូចវគ្គទី១នៃអត្ថបទចែងថា៖
“អ្នកព្រះភិរម្យភាសាអ៊ូ
ជាគ្រូចម្រៀងក្នុងស្រុកខ្មែរ
ប្រដៅពួកក្មេងកូនអ្នកស្រែ
គិតកែជាពាក្យប្រាំពីរពិត។
ចំណែកឯច្បាប់កូនចៅវិញ ក៏ត្រូវបានអ្នកចម្លង និងចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយាកំណត់យកថា ជាអត្ថបទតែងឡើងដោយលោកភិរម្យង៉ុយផង ដែរ ដោយឥតមានលើកបញ្ជាក់អំពីអំណះអំណាងអ្វីបន្តិចសោះ។នៅមានស្នាដៃដទៃទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកសិក្សាស្រាវជ្រាវមុនៗ បានចាត់ទុកថាជាស្នាដៃរបស់លោកភិរម្យង៉ុយ ដែរ គឺមានចម្រៀងស្តីពី៖
- ការប្រែប្រួលនៃស្រុកទេស
- ត្រៃលក្ខណ៍
- ចម្រៀងស្រី-ប្រុស
- កតញ្ញូកតវេទី ។ល។
តទៅនេះ ស្មេរសូមលើកយកបទនិពន្ធន៍ទង6មកបង្ហាញដោយសង្ខេបដូចខាងក្រោម:
1 ច្បាប់ល្បើកថ្មី
2 ច្បាប់កេរកាលថ្មី
3 សេចក្ដីរំលឹកដាស់តឿន
4 ពាក្យកាព្យប្រដៅជនប្រុសស្រី
5 បណ្ដាំក្រមងបណ្ដាំ
6 ច្បាប់ល្បើកសង្ឃ