ហ៊ុន ឡាយគី (ត្រឹង ងា)

May 20, 2025
27
Image's ហ៊ុន ឡាយគី (ត្រឹង ងា)

ហ៊ុន ឡាយគី (ត្រឹង ងា)
(Hun Layki / Treng Nga) (1935–បច្ចុប្បន្ន)

 ប្រវត្តិរូបសង្ខេប

អ្នកស្រី ហ៊ុន ឡាយគី គឺជាអ្នកនិពន្ធជនជាតិកម្ពុជាក្រោមម្នាក់ដែលមានភាពលេចធ្លោក្នុងវិស័យអប់រំ និងអក្សរសិល្ប៍ខ្មែរ។ ឈ្មោះ ត្រឹង ងា គឺជាឈ្មោះដែលគេស្គាល់ច្រើនជាង ហ៊ុន ឡាយគី បើទោះបីជា ត្រឹង ងា ជាឈ្មោះស្វាមីរបស់គាត់ក៏ដោយ។ ក្នុងសម័យនោះ គេជាធម្មតាហៅនារីតាមឈ្មោះស្វាមី ដោយទំនៀមតាមបារាំង។

អ្នកស្រីបានកើតនៅថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 1935 នៅស្រុកយិញចូវ ខេត្តពលលាវ ប្រទេសកម្ពុជាក្រោម។ ឆ្នាំ 1947 អ្នកស្រីចូលរៀនបឋមសិក្សា ហើយបានចូលធ្វើជាគ្រូបង្រៀនក្នុងឆ្នាំ 1957។ បន្ទាប់មក គាត់បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យ ក្នុងផ្នែកអប់រំសាស្ត្រាចារ្យ ក្នុងឆ្នាំ 1962 ហើយបានប្រឡងជាប់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រនៅឆ្នាំ 1968។

ឆ្នាំ 1974 អ្នកស្រីបានបម្រើការជាសាស្ត្រាចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅក្រុងភ្នំពេញ និងត្រូវបានគេស្គាល់ថាជាប្រវត្តិវិទូឆ្នើមម្នាក់។ អ្នកស្រីបាននិពន្ធសៀវភៅអរិយធម៌ខ្មែរដល់ថ្នាក់ទីបញ្ចប់។

ឆ្នាំ 1975 អ្នកស្រីបានតែងតាំងជានាយកវិទ្យាល័យនារីក្រុងភ្នំពេញ។ បន្តទៅទៀត ពីឆ្នាំ 1985 ដល់ 1986 គាត់ក្លាយជានាយិកាសាលាមធ្យមសិក្សាកម្រិត ២ ក្នុងស្រុកមង្គលបូរី។ ចន្លោះឆ្នាំ 1990 ដល់ 1994 អ្នកស្រីបានធ្វើជានាយកវិទ្យាល័យមង្គលបុរី ខេត្តបាត់ដំបង។

ស្នាដៃនិពន្ធ

  • សៀវភៅអរិយធម៌ខ្មែរភាគ ១
  • សៀវភៅអរិយធម៌ខ្មែរភាគ ២