
អ៊ឹម ថុក
(1920-1958)
ប្រវត្តិរូបសង្ខេប
លោក អ៊ឹម ថុក ជាអ្នកនិពន្ធមួយរូបដែលបានសរសេររឿងរ៉ាវនានាដែល ផ្តល់តម្លៃអប់រំខ្ពស់ដល់សង្គម។ យើងសង្កេតឃើញថារាល់រឿងដែលលោកបាន សរសេរត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្ស។ គេពុំបានរកឃើញពីថ្ងៃ កំណើតនិងទីកំណើតរបស់លោកឡើយ តែតាមការស្មានលោកប្រហែលជាបាត់ ខ្លួនរវាងឆ្នាំ1958។ ដូចនេះប្រហែលមានកំណើតនៅរវាងឆ្នាំ1920។ ក្រោយពី ប្រទេសកម្ពុជាបានឯករាជ្យហើយនៅក្នុងសម័យសង្គមរាស្ត្រនិយមមានអ្នកនិពន្ធ និងអ្នកកាសែតមួយចំនួន ដែលមានទស្សនៈជឿនលឿននិយមនិងបានតិះទៀន រិះគន់ទៅលើសង្គម ព្រមទាំងរដ្ឋអំណាច កាលពីជំនាន់នោះ តាមរយៈស្នាដៃ រឿងប្រលោមលោក ដើម្បីជៀសវាងការចោទប្រកាន់ថាប្រឆាំង ទៅនឹងរដ្ឋាភិបាល ដូចជា អ៊ឹម ថុក នេះដែលជាចាងហ្វាងសារព័ត៌មានវត្តភ្នំនៅក្នុងឆ្នាំ1956
ស្នាដៃនិពន្ធ
- រឿងស៊ឹមអ្នកបរឡាន
- រឿងគូលីកំនែន
- រឿងគ្រូបង្រៀនស្រុកស្រែ