ការពិតហួសពីការគិតក្នុងអាជីវកម្ម

ការពិតហួសពីការគិតក្នុងអាជីវកម្ម

21

Publishers

AKHARA

Published Year

2021

Pages

264

ISBN

9879924945130

Language

Khmer

15.00 $

សាកគិតលមើល បើអ្នកចង់បង្កើត ឬនាំផលិតផលមួយមកលក់ តើត្រូវចំណាយពេល ដើមទុន និងចំណេះដឹងច្រើនប៉ុណ្ណា? តើធ្វើយ៉ាងណាដើម្បីអាចលក់ និងទទួលបានចំណែកទីផ្សារ? តើអ្នកមានវិធីសាស្ត្រអ្វីដើម្បីត្រៀមទប់ទល់ជាមួយដៃគូប្រកួត ប្រជែងត្រាក់ៗដែលមកដណ្ដើមអតិថិជន? តើផលិតផលរបស់អ្នក អាចរស់បានយូរប៉ុណ្ណាមុននឹងហួសសម័យ? តើអ្នកអាចគ្រប់គ្រង បញ្ហាប្រេះឆាជាមួយម្ចាស់ភាគហ៊ុន បញ្ជាបុគ្គលិកផ្តាច់ខ្លួន បញ្ហាអតិថិជនក្រឡុក ឬបញ្ហាដៃតូផ្គត់ផ្គង់មិនល្អ ដោយរបៀបណា? ការពិត ហួសពីការគិត ក្នុងអាជីវកម្ម ជាក់ស្តែង មនុស្ស៩០% ទៅហើយ ដែលមើលរំលង ឬមិនទាន់យល់ពីជម្រៅនៃបញ្ហាទាំងនេះ។ ម៉្លោះហើយទើបមានត្រឹមតែ ១០%ប៉ុណ្ណោះ ដែលអាចជោគជ័យក្នុងអាជីវកម្មដំបូងរបស់គេ។ អ្នកចេញរកស៊ីភាគច្រើន ចាប់ផ្តើមអាជីវកម្មជាមួយនឹងក្តីស្រមៃ ភាពរំភើប ការចង់បាន ក្តីរំពឹងខ្ពស់ និងសុទិដ្ឋិនិយម ទាំងមិនទាន់ចេះវិភាគពីតម្រូវការទីផ្សារ វិនិច្ឆ័យអំពីហានិភ័យ និងប្រមើលមើលនិន្នាការអនាគត។ គេមិនទាន់ទាំងមានជំនាញបច្ចេកទេស ចេះធ្វើទីផ្សារ ចេះដឹកនាំក្រុមការងារ ចេះគ្រប់គ្រងប្រតិបត្តិការ និងហិរញ្ញវត្ថុនៅឡើយ ដែលទាំងនេះ ជាមូលដ្ឋានសម្រាប់ភាពជោគជ័យនៅក្នុងអាជីវកម្ម។ ត្បិតតែពិបាក និងត្រូវការពេលវេលា ដើម្បីកសាង ប៉ុន្តែបើគេយល់ត្រូវ និងដើរលើផ្លូវត្រូវ នោះមុន និងក្រោយ គេនឹងអាចទៅដល់ គោលដៅជាមួយភាពប្រាកដប្រជា។ នេះហើយជាកម្មវត្ថុនៃសៀវភៅនេះ។ ស្រង់ចេញពី មេរៀនពិសោធន៍របស់អ្នកនិពន្ធ សៀវភៅនេះនឹងផ្តល់ពន្លឺខ្លះៗ ជុំវិញការធ្វើអាជីវកម្ម ការវិភាគគំនិត និងឱកាស របៀបធ្វើទីផ្សារ តិចនិចលក់ ការគ្រប់គ្រងទំនាក់ទំនងជាមួយ បុគ្គលិក ម្ចាស់ភាគហ៊ុន និងដៃគូផ្គត់ផ្គង់ ការប្រើប្រាស់លុយ ធម្មជាតិនៃការរកស៊ី បញ្ហានិង ការប្រឈមនៅក្នុងអាជីវកម្ម។ សៀវភៅនេះនឹងផ្តល់ជាមូលដ្ឋានសំខាន់ៗ ក្នុងការរៀបចំខ្លួនសម្រាប់ការធ្វើអាជីវកម្ម និងការបំភ្លឺផ្លូវជុំវិញការដោះស្រាយបញ្ហា ជាច្រើនដែលកើតមាននៅក្នុងវិថីជំនួញ។

ខ្លឹមសារនៃសៀវភៅ?  
គ្រប់គ្នាសុទ្ធតែអាចក្លាយទៅជាម្ចាស់អាជីវកម្មមួយរូប។ មានអ្វីពិបាកទៅ? គ្រាន់តែលាឈប់ពីការងារ យកប្រាក់សន្សំមកជួលទីតាំង ជួលបុគ្គលិក ទិញស្តុកផលិតផលមកលក់ ឬទិញហ្វ្រេនឆាយតែម្តង ក៏គេបានក្លាយទៅ ជាថៅកែម្នាក់ទៅហើយ។ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា តើគេអាចស៊ូបានប៉ុន្មាន? តើគេអាចរក្សាងារជាម្ចាស់អាជីវកម្មនេះ បានប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ? ដំណើរចាប់ពីពេលអាជីវកម្មបើកទ្វារ រហូតដល់ពេលអាជីវកម្មអាចរួចខ្លួន និងសល់ប្រាក់ចំណេញជាដំណើរដ៏វែងឆ្ងាយ និងគ្មានកោះគ្មានត្រើយ។ 
អ្នកខ្លះហក់ចូលទឹកហើយ ទើបដឹងថាខ្លួនមិនចេះហែលទឹក។ អ្នកខ្លះខំប្រឹង ស្រវេស្រវាបានមួយដង្ហើមរួចក៏ដាច់ខ្យល់។ អ្នកខ្លះស្រវេស្រវាបានមួយស្របក់ ក៏មានសំណាងបានជួបដើមឈើអណ្តែតទឹក រួចក៏ចាប់ផ្តើមចេះបណ្តែតខ្លួន យកជើងធាក់ទឹក អាចទៅមុខខ្លះ ឈ្លក់ទឹកខ្លះ។ អ្នកខ្លះហក់ចូលទឹកដោយ ចេះហែលទឹកស្រាប់ និងមានបម្រុងសម្ភារៈសុវត្ថិភាពសម្រាប់ការហែល ចម្ងាយឆ្ងាយ។ រីឯអ្នកខ្លះទៀតដែលមានធនធានច្រើន ប្រើកប៉ាល់ធំទំនើប ក្នុងការធ្វើដំណើរនៅលើវិថីសមុទ្រនេះ។ ប៉ុន្តែកុំភ្លេចថា ទោះជានាវានោះ ធំប៉ុននាវាទីតានិចក៏ដោយ ក៏នៅតែអាចជួបគ្រោះថ្នាក់ហើយលិចបាត់ដែរ។ បើអ្នកសម្រេចចិត្តធ្វើដំណើរឆ្លងសមុទ្រដោយមិនចេះហែលទឹក កុំសង្ឃឹម ឡើយថាអាចអោបគល់ឈើ ហើយឲ្យរលកសមុទ្រវាយបោកបក់ខ្លួនមក ដល់ច្រាំងដូចក្នុងភាពយន្តនោះ។ប្រាកដណាស់ វាសនារបស់អ្នកទាំង៥នេះមិនដូចគ្នាទេ។ អញ្ចឹងហើយ ទើបមានអ្នករកស៊ីខ្លះ ខាតម្តងហើយម្តងទៀត រកកន្លែងភ្លឺមិនឃើញសោះ។ អ្នកខ្លះមានឈ្មោះជាម្ចាស់អាជីវកម្មដែរ ប៉ុន្តែអាចរកចំណូលបានតិចតួច មិនបានប្រហែលអ្នកធ្វើការធម្មតាផង។ អ្នកខ្លះទៀតអាចរកប្រាក់ចំណេញ ពីអាជីវកម្មមួយហើយ បែរជាទៅខាតឡុងចុងជាមួយអាជីវកម្មផ្សេងៗបន្ត បន្ទាប់។ ហើយក្នុងចំណោមអ្នកទាំងនោះ មានភាគតិចបំផុតដែលអាចធ្វើ ដំណើរទៅមុខបានឆ្ងាយប្រកបដោយលំនឹង មិនក្រឡាប់ចក្រ។ ហេតុនេះ ហើយទើបមានពាក្យដែលគេតែងតែនិយាយថា អ្នករកស៊ីកាក់កបទាំងនោះ អាចមានបានដោយសារគេរកស៊ីត្រូវ ដែលមានន័យថា គេរកស៊ីចំពេល មានឱកាសល្អ និងលក់ចំផលិតផលដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។ ស្តាប់ទៅហាក់ដូចជាជោគជ័យរបស់ម្ចាស់អាជីវកម្មនោះ កើតមានឡើង ដោយសារភាពចៃដន្យ ឬសំណាងទៅវិញ។ ពិតណាស់ គេអាចនិយាយថា ភាពមានបាននោះកើតឡើងដោយសារសំណាងមែន បើគេអាចជោគជ័យ ជាមួយនឹងអាជីវកម្មតែមួយ តែបរាជ័យជាមួយនឹងអាជីវកម្មផ្សេងៗទៀត។ ផ្ទុយទៅវិញ បើគេអាចរកជោគជ័យឲ្យអាជីវកម្មបានច្រើនជាបន្តបន្ទាប់ នោះប្រហែលមិនមែនជារឿងសំណាងទៀតឡើយ។ អ្នកប្រដាល់ដែល វាយឈ្នះមួយលើក អាចចាត់ទុកថាជាសំណាង តែបើឈ្នះ៥០លើកដូច 
Mike Tyson ប្រាកដណាស់ នោះជាជំនាញសុទ្ធសាធ។យោu 
ជោគជ័យក្នុងការរកស៊ីគ្មានអ្វីខុសពីជោគជ័យនៅក្នុងកីឡានោះទេ ពោលគឺ វាបានមកដោយសារភាពស្ទាត់ជំនាញ ដែលជំនាញនោះបានមកដោយ ការរៀនសូត្រ និងហ្វឹកហាត់យ៉ាងខ្លាំងក្លា។ ភាពខុសគ្នារវាងជំនាញរកស៊ី ជាមួយជំនាញកីឡា ឬជំនាញបច្ចេកទេសផ្សេងៗ គឺកម្រិតនៃការលំបាក និងចំនួននៃមេរៀនដែលគេត្រូវរៀនជាបន្តបន្ទាប់។ បើគេចង់ចេះហែលទឹក គេគ្រាន់តែត្រូវការរៀនហែលទឹក និងអនុវត្តយ៉ាងយូរត្រឹម១ខែ នោះគេនឹង អាចហែលទឹកបាន។ ប៉ុន្តែបើគេចង់ចេះធ្វើអាជីវកម្ម គេត្រូវរៀនជំនាញ ជាច្រើនរាប់ចាប់ពីជំនាញបច្ចេកទេស ទីផ្សារ លក់ ទំនាក់ទំនង ហិរញ្ញវត្ថុនិងជំនាញធ្វើការជាមួយមនុស្ស។ រៀនគឺជារឿងមួយ ប៉ុន្តែទម្រាំអាចមាន ជំនាញលើមុខវិជ្ជាទាំងនេះ គេត្រូវការការអនុវត្តជាក់ស្តែង និងរយៈពេល យ៉ាងតិច៣ឆ្នាំសម្រាប់ជំនាញមួយមុខៗ។ ក្រៅពីជំនាញ គេត្រូវមានទុន សមល្មមដើម្បីអាចចាប់ផ្តើម និងបម្រុងសម្រាប់ប្រតិបត្តិការ។ ក្រៅពីទុន គេត្រូវការភាពចាស់ទុំ និងភាពរឹងមាំផ្នែកស្មារតី ដើម្បីលើកទឹកចិត្តខ្លួនឯង នៅពេលបាក់ទឹកចិត្ត ពុះពារការលំបាកឥតស្មានដល់ផ្សេងៗ ប្រឈមមុខ នឹងក្តីខកបំណង និងងើបឈរឡើងវិញក្រោយជួបលទ្ធផលបរាជ័យច្រើន លើកច្រើនសារ។ ក្រៅពីលំនឹងស្មារតី គេត្រូវមើលថាតើម្ចាស់អាជីវកម្មមាន ឥរិយាបថវិជ្ជមាន ទម្លាប់សកម្ម ការខំប្រឹង និងភាពតស៊ូស្វិតស្វាញហើយ ឬនៅក្នុងការធ្វើការងារឲ្យបានច្រើន និងបន្តរៀនសូត្រពីជំនាញវិវឌ្ឍថ្មីៗ ជុំវិញអាជីវកម្ម។ នេះនៅមិនទាន់រាប់បញ្ចូលមូលដ្ឋានដ៏សំខាន់មួយទៀតគឺ ការប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងសុចរិតនៅក្នុងការរកស៊ី។ អញ្ចឹងហើយ គ្មានអ្វីប្លែកទេដែលសហគ្រិនជោគជ័យមែនទែន ភាគច្រើនមានអាយុចាប់ ពី៤០ឆ្នាំឡើងទៅ។ គេនិយ 
ការរកស៊ីពិតជាមិនស្រួលដូចការនិយាយនៅលើឆាកឡើយ។ មិនមែនឲ្យ តែមានគំនិតរកស៊ី និងសេចក្តីក្លាហាន នោះគេនឹងអាចរកប្រាក់ចំណេញ ឃើញនោះទេ ពុំនោះប្រហែលជាគ្មានអ្នកណាអាចជោគជ័យក្នុងអាជីវកម្ម ជាងកីឡាករប្រណាំងម៉ូតូដែលពោរពេញដោយភាពក្លាហាន ឬអ្នកសរសេរ ព័ត៌មានអំពីអាជីវកម្ម ដែលតែងតែសម្បូរទៅដោយគំនិតរកស៊ីនោះឡើយ។ នេះហើយជាកម្មវត្ថុនៃសៀវភៅនេះ នោះគឺការបង្ហាញឲ្យឃើញពីទិដ្ឋភាព ផ្សេងៗនៅពីក្រោយដំណើរការនៃអាជីវកម្ម ដែលមនុស្សភាគច្រើនតែងតែ មើលរំលង ឬពុំអាចស្វែងយល់បន្ថែមបានតាមរយៈ Google ។ ពាក្យពិត តែងតែមិនពិរោះដូចពាក្យលើកទឹកចិត្តនោះទេ ប៉ុន្តែវាប្រហែលជាអាចមាន ប្រយោជន៍សម្រាប់រយៈពេលវែង។ អ្នកដែលបានស្គាល់ពីជម្រៅនៃទឹក យ៉ាងហោចណាស់ក៏អាចបង្កើនការប្រុងប្រយ័ត្ន និងប្រឹងរៀនហែលទឹកជា បណ្តើរៗ ជាជាងការហក់ចូលទឹកទាំងមិនដឹងថាទឹកនោះមានជម្រៅប៉ុណ្ណានិងទាំងខ្លួនឯងមិនចេះហែលទឹកទាល់តែសោះ។ ចម្ងល់ជាច្រើនដែល យើងធ្លាប់មាននៅពេលបើកអាជីវកម្មដំបូងៗ ទីបំផុតត្រូវបានបកស្រាយ នៅប៉ុន្មានឆ្នាំក្រោយតាមរយៈការឆ្លងកាត់មេរៀនពិសោធន៍ផ្ទាល់។ 
ការរកស៊ីមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ ហើយសៀវភៅនេះក៏គ្មាន ចេតនាជំរុញអ្នកអានឲ្យកើតនូវកម្លាំងទឹកចិត្តដើម្បីចេញរកស៊ីនោះដែរ។ ពុំនោះទេ វាមិនខុសអ្វីពីការរុញស៊ីក្លូចូលឡាននោះឡើយ។ វគ្គបង្រៀន ជោគជ័យ និងសារព័ត៌មានជោគជ័យ ដែលគិតតែពីជំរុញឲ្យមនុស្សចេញ រកស៊ី... បានលើកទឹកចិត្តឲ្យមនុស្សម្នាច្រើនណាស់លាឈប់ពីការងារដើម្បី ទៅបើកអាជីវកម្មផ្ទាល់ខ្លួន ដោយពុំទាន់ស្គាល់ច្បាស់ពីជម្រៅនៃការរកស៊ី មិនមានមូលដ្ឋានមាំទាំ និងគ្មានការត្រៀមខ្លួនរួចរាល់នៅឡើយ។ ទីបំផុត អ្នកដែលហក់ចេញទៅរកស៊ីដោយមិនបានគិតច្រើនទាំងនោះ ក៏ចាប់ផ្តើម ស្គាល់រសជាតិពិតនៃការបរាជ័យ ដែលគេមិនបានអានទាល់តែសោះនៅលើ ព័ត៌មានជោគជ័យ។ គេអាចនឹងធ្លាក់ទៅក្នុងបំណុលវ័ណ្ឌក ឬធ្លាក់ទឹកចិត្ត បាត់បង់ទិសដៅ និងដើរដល់ចំណុចទាល់ច្រក។ 
ជាជាងការជំរុញឲ្យចាប់ផ្តើមអាជីវកម្មដោយលើកឡើងតែពី “ភាពមានបាន យ៉ាងរហ័ស មុខមាត់ពេលបានធ្វើជាថៅកែ ភាពសុខស្រួលនៅពេល ឈប់ធ្វើការ ឬអត្រាជោគជ័យខ្ពស់នៅពេលចេញរកស៊ី...” សៀវភៅនេះ ត្រូវបានសរសេរឡើងដើម្បីជួយរំលឹកដល់អ្នកអានឲ្យបង្កើនការប្រុងប្រយ័ត្ន យល់ពីទិដ្ឋភាពនៃការរកស៊ីជារួម ស្គាល់ពីសារៈសំខាន់នៃការបង្កើតជំនាញ និងចេះរៀបចំខ្លួនសម្រាប់ការធ្វើអាជីវកម្ម។ សម្រាប់អ្នកដែលកំពុងដើរនៅ លើវិថីអាជីវកម្ម សៀវភៅនេះនឹងជួយផ្តល់ជាមូលដ្ឋាន ការក្រើនរំលឹក និងការបំភ្លឺផ្លូវជុំវិញដំណោះស្រាយទៅកាន់បញ្ហា ដែលតែងតែកើតឡើង ជាដរាបទាក់ទងនឹងការធ្វើទីផ្សារ ការលក់ ការទប់ទល់ជាមួយគូប្រជែង ការគ្រប់គ្រងបុគ្គលិក ការធ្វើការជាមួយម្ចាស់ភាគហ៊ុន ការចាត់ចែងខ្ទង់ ចំណាយ ឬបញ្ហាឥតព្រាងទុកផ្សេងទៀតជាច្រើន...។

Product detail banner 2
Product Banner 2

Related

See More
ការពិតហួសពីការគិតក្នុងអាជីវកម្ម

15.00 $

យុទ្ធសាស្រ្តទីផ្សាររបស់ម៉ាកលំដាប់ពិភពលោក

15.00 $

វិធីសាស្ត្រជាប់អាហារូបករណ៍ទៅក្រៅប្រទេស

14.00 $

15.00 $

តិចនិចផ្សព្វផ្សាយចាយលុយតិច

15.00 $