មេរៀននៃការចាប់ផ្ដើមគ្រប់គ្រងអាជីវកម្មរបស់សហគ្រិនកម្ពុជា

មេរៀននៃការចាប់ផ្ដើមគ្រប់គ្រងអាជីវកម្មរបស់សហគ្រិនកម្ពុជា

19

Publishers

AKHARA

Published Year

2022

Pages

271

ISBN

9789924945147

Edition

1

Language

Khmer

15.00 $15 $

មេរៀននៃការចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មរបស់ សហគ្រិនកម្ពុជា សមិទ្ធផលដែលគ្រប់គ្នាបានឃើញនៅថ្ងៃនេះ មិនមែនកើតចេញពីការប្រឹងប្រែងពីម្សិលមិញនោះទេ ដើមឈើដែលកំពុងដុះត្រសុំត្រសាយ នឹងចាក់បួសយ៉ាងមាំនេះ ត្រូវបានគេដាំចេញពីគ្រាប់ពូជមួយគ្រាប់ កាលពីជាង១០ឆ្នាំមុនមកម៉្លេះ។ ខុសពីរុក្ខជាតិដែលលូតលាស់បានដោយសារដី ទឹក ខ្យល់ និងពន្លឺ ដើមឈើអាជីវកម្មអាចចាប់កំណើត និងលូតលាស់បានដោយសារគំនិត ឱកាស ឥរិយាបថ និងគុណតម្លៃ។ ប៉ុន្តែរឿងដែលពិបាកគឺនៅត្រង់ថា ឱកាសដាកត្តាខាងក្រៅ មិនមានភាពជាក់លាក់ ហើយក៏មិនស្ថិតនៅក្នុង ការចាត់ចែង ឬចង់បានរបស់យើងនោះទេ។ អ្វីដែលយើងអាចធ្វើជាម្ចាស់ការបាន គឺមានតែការប្រឹងគិត ប្រឹងធ្វើ និងរក្សាភាពស្មោះត្រង់ប៉ុណ្ណោះ។ មូលដ្ឋានទាំងបីនេះ ជាការត្រៀមលក្ខណៈសម្រាប់ចាប់យកឱកាស ដែលនឹងមកដល់នៅពេលណាមួយ និងដើម្បីបង្កើតឱកាសដោយខ្លួនឯង។ គួរឲ្យស្តាយ មនុស្សតឡូវនេះ ភាគច្រើនសុទ្ធតែចង់ក្លាយទៅជាអ្នកមាននៅក្នុងល្បឿនផ្លេកបន្ទោរ។ គេមិនបានព្យាយាមស្វែងយល់ឬសរាល់ពិតប្រាកដនៃភាពជោគជ័យនោះទេ។ គេពុំទាន់ទាំងយល់ផងថា ដើម្បីឲ្យបានទិន្នផល គេត្រូវបញ្ចេញកម្លាំង ហើយដើម្បីបានទិន្នផលច្រើន គេត្រូវការបញ្ចេញកម្លាំងច្រើន។ គេក៏ពុំទាន់អាចទទួលបានដែរនូវការពិតដែលថា អ្វីៗសុទ្ធតែត្រូវការពេលដើម្បីអាចរីកធំធាត់។ ច្បាប់ធម្មជាតិ គឺសាមញ្ញណាស់ ហើយក៏គ្មានខុសអ្វីពីដំណើរប្រព្រឹត្តទៅនៃអាជីវកម្មដែរ។ រឿងរ៉ាវរបស់សហគ្រិនទាំង១២រូប នៅក្នុងសៀវភៅនេះ នឹងរៀបរាប់អំពីដំណើររីកលូតលាស់ដ៏សាមញ្ញរបស់អាជីរកម្មពួកគាត់ដែលកើតចេញពី ការផ្គុំចូលគ្នានៃគំនិតដ៏ត្រឹមត្រូវមួយ ការប្រឹងប្រែងជាប់ឥតដាច់ ភាពស្មោះត្រង់ និងពេលវេលាដែលស័ក្តិសម។ តើគេបានចាប់ផ្តើមក្រុមហ៊ុនទាំងនោះដោយរបៀបណា? តើអ្វីជាដើមហេតុដំបូងបង្អស់ដែលធ្វើឲ្យគេមានសមត្ថភាព លទ្ធភាព និងចំណូលចិត្តក្នុងការចាប់ផ្តើមអាជីវកម្មនោះ? តើគេស្វែងរក និងរក្សាអតិថិជនបានដោយរបៀបណា? តើគេប្រើវិធីសាស្ត្រអ្វីដើម្បីគ្រប់គ្រងបុគ្គលិក? តើគេធ្វើដូចម្តេចដើម្បីរក្សារទំនាក់ទំនងល្អជាមួយ ម្ចាស់ភាគហ៊ុន? តើគេធ្លាប់ជួប និងដោះស្រាយបញ្ហាលំបាកៗ បែបណាខ្លះនៅក្នុងដំណើរអាជីវកម្ម? តើគេទទួលបានបទពិសោធន៍យ៉ាងណាខ្លះពីការវិនិយោគ លើឱកាសអាជីវកម្មថ្មីៗ? ចម្លើយទៅកាន់សំណួរទាំងនេះមាននៅក្នុងកិច្ចសន្ទនាជាមួយ សហគ្រិនទាំង១២រូប។

Product detail banner 2
Product Banner 2

Related

See More
វិធីសាស្ត្រជាប់អាហារូបករណ៍ទៅក្រៅប្រទេស

14.00 $

15.00 $

ការពិតហួសពីការគិតក្នុងអាជីវកម្ម

15.00 $

យុទ្ធសាស្រ្តទីផ្សាររបស់ម៉ាកលំដាប់ពិភពលោក

15.00 $

តិចនិចផ្សព្វផ្សាយចាយលុយតិច

15.00 $