តិចនិចផ្សព្វផ្សាយចាយលុយតិច

តិចនិចផ្សព្វផ្សាយចាយលុយតិច

16

Publishers

AKHARA

Published Year

2023

Pages

259

ISBN

9789924945154

Language

Khmer

15.00 $

តិចនិចផ្សព្វផ្សាយចាយលុយតិច ផ្សាយពាណិជ្ជកម្មឡានដោយគ្មានរូបឡាន QR code ដែលមនុស្ស ២០លាននាក់បានស្កេនក្នុងពេល១នាទី! ផ្ទាំងផ្សព្វផ្សាយដែលទាក់ទាញទាំងមនុស្ស ទាំងឆ្កែ ប្រើគូប្រជែងឲ្យផ្សព្វផ្សាយឲ្យដោយមិនដឹងខ្លួន ស្កុតបិទទំនិញសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ផ្សាយពាណិជ្ជកម្មឡានក្នុងកម្មវិធីធំបំផុតដោយមិនចាយលុយផ្សាយ ប្រើតែលេខទូរស័ព្ទមួយខ្សែ មិនចាំបាច់អស់លុយផ្សាយពាណិជ្ជកម្ម១រៀល យកពាក្យជេរទៅសុំទោស តែបានផលមែនទែន ពាណិជ្ជសញ្ញាដែលធ្វើឲ្យពិភពលោកសើចចំអក ហ្វឹត Highlight ដែលលាតត្រដាងមនុស្សអស្ចារ្យ សំបុត្ររថភ្លើងជាង១០៩ ដែលអាចជំនួសសំបុត្រយន្តហោះតម្លៃរាប់ពាន់є កម្មវិធីដែលទាក់ទាញអ្នកចូលរួមប្រកួតបានជិត ៤លាននាក់ ផ្សាយម៉ាកយីហោរបស់ខ្លួនក្នុងកម្មវិធីធំរបស់ដៃគូប្រជែង ថ្នាំព្យាបាលជំងឺរើសអើងជាតិសាសន៍ តើគេរៀបចំយុទ្ធនាការទាំងនេះតាមរបៀបណា? បានលទ្ធផលអ្វីខ្លះ? ចាយអស់តិចប៉ុណ្ណា? ហើយអាចយកមកអនុវត្តក្នុងអាជីវកម្មជាក់ស្តែង បានកម្រិតណា? តោះ! រៀនពីយុទ្ធនាការល្អៗបំផុតដែលគេធ្លាប់ ប្រើប្រាស់បានជោគជ័យ និងឈ្នះពានរង្វាន់ផ្នែកគំនិតច្នៃប្រឌិត។ សិក្សាពីការផ្សព្វផ្សាយបែបភ្ញាក់ផ្អើល (Guerrilla Marketing). បែបចម្រូងចម្រាស (Controversial Marketing). បែបពិសោធន៍ផ្ទាល់ (Experiential Marketing), បែបទំនាក់ទំនង (Relationship Marketing). យុទ្ធនាការបណ្តាញសង្គម (Social Media Campaigns), និងទំនាក់ទំនងសាធារណៈ (Public Relations)។

សារព័ត៌មានអនឡាញអំពីជំនួញ ត្រូវប្តូរមកជាការបោះពុម្ពផ្សាយក្នុងទម្រង់ ជាសៀវភៅវិញ ព្រោះអត្ថបទល្អៗត្រូវការពេលស្រាវជ្រាវយូរ ហើយមិនអាច ចន្លោះផ្សាយជារៀងរាល់ថ្ងៃបាននោះទេ។ បើទោះជាមានអត្ថបទល្អៗច្រើន ចេញផ្សាយរាល់ថ្ងៃក៏ដោយ ក៏វេទិកា Facebook មិនបានបញ្ជូនទៅដល់អ្នក តាមដានដែរ ព្រោះប្រព័ន្ធរបស់គេត្រូវការលុយពីការផ្សាយពាណិជ្ជកម្ម។ ហើយលើរបស់មានប្រយោជន៍មិនអាចទៅដល់អ្នកអានបានច្រើនដដែលនោះ យើងមានតែត្រូវប្តូរកន្លែងអានតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ យើងបានបង្កើត Channel Telegram ឈ្មោះថា Akhara Publication ដែលនឹងត្រូវប្រើ ប្រាស់ជាកន្លែងចែកចាយខ្លឹមសារ និងព័ត៌មានល្អៗអំពីជំនួញ ការធ្វើទីផ្សារ និងប្រធានបទសំខាន់ផ្សេងទៀត ដែលស្រង់ចេញពីសៀវភៅល្អៗផ្សេងៗ សៀវភៅរបស់យើងផ្ទាល់ និងប្រធានបទដែលយើងកំពុងធ្វើការស្រាវជ្រាវ។របរលក់របស់លេងបែបអប់រំសម្រាប់ក្មេង (Learning Toys) តាមអនឡាញ ក៏ត្រូវប្តូរមកលក់ផ្ទាល់ក្នុងពិព័រណ៍វិញ ដើម្បីតម្រូវតាមស្ថានភាពសេដ្ឋកិច្ច និងចរាចរមនុស្សជាក់ស្តែង។ ពេលកូវីដ ឪពុកម្តាយអាណិតកូន ហើយត្រូវ មានរបស់ឲ្យកូនលេងព្រោះគេបិទសាលា។ ចប់កូវីដ បើទោះជាគេត្រូវការ ទិញរបស់លេងឲ្យកូន ក៏គេចង់ជូនកូនទៅទិញផ្ទាល់នៅហាង ជាជាងទិញ តាមអនឡាញដែរ។ ហេតុនេះ យករបស់លេងទៅលក់ផ្ទាល់ក្នុងពិព័រណ៍ កុមារជាជម្រើសប្រសើរជាង។ មេរៀនសំខាន់មួយពីអាជីវកម្មនេះគឺ មិនថា របស់លេងនោះជារបស់លេងបែបអប់រំទេ ក៏ឪពុកម្តាយភាគច្រើនមិនមាន ទំនោរនឹងទិញឲ្យកូនលេងដែរ។ មូលហេតុគឺថា ក្មេងប្តូររបស់លេងលឿន ណាស់។ ដូចនេះការចំណាយ៣០ដុល្លារលើរបស់លេង៤ប្រអប់ អាចគ្រប់ ឲ្យក្មេងលេងត្រឹម១សប្តាហ៍ប៉ុណ្ណោះ។ អីចឹង វាក្លាយជាការចំណាយច្រើន ជ្រុលសម្រាប់គ្រួសារ។ ចំណោទបន្ទាប់សម្រាប់យើង គឺត្រូវស្វែងរករបស់ លេងណាដែលក្មេងអាចលេងបានយូរ ហើយឪពុកម្តាយអាចចំណាយប្រាក់ អស់តិច។ 
របរដីធ្លីវិញនៅរក្សាទុកដដែល គឺទុកចាំពេលស័ក្តិសម និងមិនទាន់មាន គម្រោងអភិវឌ្ឍទៅជាបុរី ឬសណ្ឋាគារនោះទេ ព្រោះការវិនិយោគមិនត្រឹម តែត្រូវការទុនច្រើនប៉ុណ្ណោះទេ ប៉ុន្តែការប្រមូលផលមកវិញមានល្បឿនយឺត និងប្រឈមនឹងហានិភ័យខាងក្រៅជាច្រើន ដែលហួសពីលទ្ធភាពគ្រប់គ្រង របស់យើង។ 
ក្រៅពីនេះ យើងនៅបន្តរៀបចំព្រឹត្តិការពិព័រណ៍ និងសន្និសីទនៅក្នុងក្រប ខ័ណ្ឌក្រុមហ៊ុន ANUSSA ដូចអ្វីដែលយើងបានធ្វើអស់រយៈពេល១០ឆ្នាំ មកហើយ។ លើសពីនេះ យើងបានបន្ថែមការស្រាវជ្រាវនិពន្ធសៀវភៅជា ការងារប្រចាំ និងជាប់លាប់ក្នុងជីវភាព។ មកដល់ពេលនេះ អាចនិយាយ បានថាការនិពន្ធសៀវភៅនៅតែជាឆន្ទៈមួយដែលផុសចេញពីសតិសម្បជញ្ញៈ និងដែលធ្វើឲ្យយើងមិនអស់ចិត្ត បើមិនបានបន្តធ្វើវា។ ថ្ងៃខ្លះ ពេលក្រោកពីគេងឡើង យើងឃើញក្រុមការងារទម្លាក់រូបភាពសារពីមិត្តអ្នកអានដែល បង្ហាញមតិល្អៗ ការពេញចិត្ត ឬផលប្រយោជន៍ដែលពួកគេទទួលបានពី សៀវភៅដែលយើងបានបោះពុម្ព។ ជានិច្ចជាកាល យើងទទួលបានសារ ពីអ្នកអានដែលជានិស្សិតកំពុងស្នើសុំអាហារូបករណ៍។ គេផ្ញើសារមកប្រាប់ យើងថា គេបានជាប់អាហារូបករណ៍ហើយ...។ ទាំងនេះជារឿងដ៏រីករាយ សម្រាប់យើងលើសពីការលក់សៀវភៅបានលុយទៅទៀត។ យើងញញឹម ហើយដឹងក្នុងចិត្តច្បាស់ថា អ្វីដែលយើងខំធ្វើ ពិតជាបានផលដល់សង្គម ខ្លះដែរ។ ដូច្នេះហើយ ទោះជារវល់ប៉ុណ្ណា ឬបែកអារម្មណ៍ប៉ុណ្ណា ក៏យើង មិនចង់បោះចោលការងារតែងនិពន្ធនេះដែរ។ 
យើងរស់មិនសូវស្ងប់ចិត្តទេ ប្រសិនបើការរកស៊ីមានបាននោះវាមិនបាន ផ្តល់ជាប្រយោជន៍ដល់អ្នកដទៃជុំវិញខ្លួន។ ហេតុនេះហើយ ទើបយើង សម្រេចរកស៊ីលើមុខរបរតែពីរបីមុខ ដែលយើងគិតថាវាចាំបាច់ មិនឥត ប្រយោជន៍ និងមិនបំផ្លាញសង្គម។ បង្កើតស្រា បង្កើតភេសជ្ជៈប៉ូវកម្លាំង ត្បិតតែអាចបង្កើតការងារ តែផលប៉ះពាល់ដែលរបរនេះបង្កើតទៅឲ្យសង្គម មានច្រើនលើសលុបហួសពីផលវិជ្ជមាន។ ប្រើរង្វាន់ពង្វក់អ្នកផឹក និងណែនាំ ឲ្យគេផឹកទាំងមិនមានបម្រាមសុខភាពត្រឹមត្រូវ យុទ្ធសាស្ត្រនេះអាចនៅរក លុយឲ្យក្រុមហ៊ុនបាន ប៉ុន្តែអំពើអកុសលដែលគេបានសាបព្រួសចូលទៅ ក្នុងបរិយាកាសនឹងត្រឡប់មកកើតឡើងលើខ្លួនគេវិញក្នុងរូបភាពណាមួយ។ 
សម្រាប់ប្រិយមិត្តអ្នកអានថ្មី សូមជម្រាបខ្លីៗថា ពួកយើងគ្រាន់តែជាអ្នក ប្រកបរបររកស៊ីធម្មតាៗ ដែលព្យាយាមឆ្លៀតពេលខ្លះៗដើម្បីរៀនសូត្របន្ត សិក្សា ស្រាវជ្រាវ និងសរសេរសៀវភៅផ្សេងៗទៅតាមប្រធានបទដែល ជាចំណូលចិត្តរបស់យើង ហើយដែលយើងគិតថាល្អសម្រាប់អ្នកអាន។ ប្រធានបទដែលយើងចូលចិត្ត ភាគច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព អាជីវកម្ម សេដ្ឋកិច្ច ការធ្វើទីផ្សារ ការលក់ ការគ្រប់គ្រងលុយកាក់... ជាដើម។ យើងក៏ចូលចិត្តដែរ អំពីប្រធានបទទូទៅទាក់ទងនឹងការរស់នៅការអប់រំ និងការរៀបចំជីវិតឲ្យមានន័យ។ សង្ឃឹមថា នៅពេលណាមួយ យើងអាចមានពេលវេលា និងការផ្ចង់អារម្មណ៍គ្រប់គ្រាន់ក្នុងការសរសេរ ជាសៀវភៅរឿងនិទាន និងប្រលោមលោកផងដែរ។ ជាក់ស្តែង ដោយសារ កត្តាពេលវេលា អាទិភាពការងារ និងភាពមមាញឹកនៅក្នុងអាជីវកម្មគោល មកដល់វេលានេះ យូរៗម្តងទើបយើងអាចចេញសៀវភៅថ្មីមួយ។ ក្នុងចិត្តគឺ ចង់ចេញផ្សាយសៀវភៅថ្មីឲ្យបានលឿនទាន់ចិត្តអ្នកអានដែរ តែដំណើរការ សរសេរនៅរដិបរដុបច្រើនណាស់! ម្ល៉ោះហើយ ពួកយើង និងក្រុមការងារ ទាំងអស់ពិតជាសូមការអធ្យាស្រ័យយោគយល់ពីមិត្តអ្នកគាំទ្រ ពិសេសអ្នក ដែលបានបញ្ជាទិញសៀវភៅទុកមុនដែលត្រូវរង់ចាំរាប់ខែ ឬរហូតដល់ភ្លេច ទម្រាំបានអាន។

Product detail banner 2
Product Banner 2

Related

See More
វិធីសាស្ត្រជាប់អាហារូបករណ៍ទៅក្រៅប្រទេស

14.00 $

15.00 $

ការពិតហួសពីការគិតក្នុងអាជីវកម្ម

15.00 $

យុទ្ធសាស្រ្តទីផ្សាររបស់ម៉ាកលំដាប់ពិភពលោក

15.00 $

តិចនិចផ្សព្វផ្សាយចាយលុយតិច

15.00 $