សុខ ចាន់ផល

May 20, 2025
27
Image's សុខ ចាន់ផល

សុខ ចាន់ផល

 ប្រវត្តិរូបសង្ខេប

សុខ ចាន់ផល គឺជាកវីនិពន្ធទំនុកច្រៀង និងម្ចាស់បទ "ឈាមពេជ្រ" មានដើមកំណើតនៅភូមិសំបូរមាស ឃុំពាមជើងកង ស្រុកកងមាស ខេត្តកំពង់ចាម។ លោកជាកូនកំព្រាឪពុកតាំងពីមិនទាន់ស្គាល់ពន្លឺព្រះអាទិត្យ ហើយជាកូនតែមួយរបស់អ្នកម្តាយ។ ជីវិតក្មេងរបស់លោកពោរពេញដោយការលំបាក ដោយជួបប្រទះការផ្លាស់ប្តូរទីលំនៅ និងសាលារៀនជាច្រើននៅខេត្តរតនៈគីរី ខេត្តកោះកុង និងខេត្តក្រចេះ។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យនៅខេត្តក្រចេះ និងជាប់ជាសិស្សពូកែមុខវិជ្ជាភាសាខ្មែរទូទាំងខេត្ត។ អាយុ 20 ឆ្នាំ លោកបានទៅរៀននៅភ្នំពេញដោយម្តាយលក់គ្រប់យ៉ាងដើម្បីជួយ។ លោកធ្វើការនៅក្រុមហ៊ុនឯកជន និងអង្គការខ្លះៗ ប៉ុន្តែមិនមានការជាប់លាប់យូរដោយសារមានភាពតានតឹង និងការលំបាកក្នុងសង្គមថ្មី។

នៅឆ្នាំ 2008 លោកបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រអង់គ្លេស ជំនាញទំនាក់ទំនង ពីសាកលវិទ្យាល័យធនធានមនុស្ស ហើយចូលរៀនវគ្គតែងនិពន្ធតាមសមាគមផ្សេងៗ ដូចជា សមាគមនូ ហាច និងសមាគមអ្នកនិពន្ធខ្មែរស៊ីប៉ា។ ស្នាដៃរឿងខ្លីរបស់លោកធ្លាប់បានឈ្នះ Sea Write Award និងទទួលរង្វាន់ពីព្រះមហាក្សត្រថៃ។ នៅចុងឆ្នាំ 2008 លោកបានចូលធ្វើការនៅក្រុមហ៊ុនហង្សមាសជាជំនួយការអ្នកនិពន្ធ ពេជ្រ ពណ្ណរាយ ហើយបានទទួលឱកាសក្លាយជាអ្នកនិពន្ធទំនុកច្រៀង។ បទចម្រៀងដំបូងរបស់លោករួមមាន "ឈាមពេជ្រ" ច្រៀងដោយ ឆន សុវណ្ណរាជ និង "មេឃបុប្ផា" ច្រៀងដោយ ព្រាប សុវត្ថិ។

លោកបានសំណូមពរឲ្យប្រិយមិត្តទទួលយកការផលិតក្នុងស្ថានភាពពិបាកនៃទីផ្សារ និងធនធានកំណត់ ដោយសង្ឃឹមឲ្យជាតិខ្មែរគាំទ្រនិងស្រឡាញ់គ្នា។

ស្នាដៃនិពន្ធ

  • ប្រលោមលោក
  • រឿងស្នេហាសុភាពបុរស
  • រឿងយល់សប្តិ
  • រឿងកាបូបលុយ
  • រឿងឋានសួគ៌លោកីយ
  • រឿងខែរងា
  • រឿងចង្កៀងនិទានរឿងខ្មោច
  • រឿងទេសចរណ៍ឋាននរក

ចម្រៀង

  • បទអ្នកមិនឯកា
  • បទហួច
  • បទឈាមពេជ្យ
  • បទស្រណោះកោះទន្សាយ
  • បទរនាចខ្លោចចិត្ត