អ្នកស្រី សូ សិទ្ធិ

May 20, 2025
23
Image's អ្នកស្រី សូ សិទ្ធិ

អ្នកស្រី សូ សិទ្ធិ (1881–1963)

ប្រវត្តិរូបសង្ខេប

អ្នកស្រីសិទ្ធិ មានឈ្មោះពេញថា សូ សិទ្ធិ។ អ្នកស្រីកើតនៅថ្ងៃទីពុធ ខែមិគសិរ ឆ្នាំមមី ព.ស. 2414 ត្រូវនឹងឆ្នាំ 1881 នៅសង្កាត់លេខ 4 ក្រុងភ្នំពេញ។ គាត់ជាកូនពៅរបស់លោក ពិធ សិរិ ចាងហ្វាង សូ និងអ្នកស្រី ភួង។ កុមារីសូ សិទ្ធិ បានទទួលការអប់រំពីឪពុកផ្នែកអក្សរសាស្ត្រខ្មែរ រហូតចេះស្រួលច្បាស់ បន្ទាប់មកបានសិក្សាភាសាសៀមពីម្តាយ និងអ្នកជិតខាង បន្ដទៀតបានទៅសិក្សានៅប្រទេសសៀមផងដែរ។

ពេលពេញវ័យ អ្នកស្រីបានរៀបការជាមួយលោក ផាក់ អាំ មន្ត្រីក្រសួងយុត្តិធម៌ (ឯកសារខ្លះថា ជាតុលាការ)។ ប៉ុន្តែដោយសារស្វាមីជាមនុស្សមានអាកប្បកិរិយាកំណាញ់ស្វិត អ្នកស្រីសូ សិទ្ធិ មិនអាចទ្រាំទ្របានទៀតទេ ក៏សម្រេចដាក់ពាក្យលែងលះតាមច្បាប់ នៅពេលដែលបុត្រីទោលមានអាយុ 3 ឆ្នាំ។

អ្នកស្រីសូ សិទ្ធិ មានបុគ្គលិកលក្ខណៈស្រឡាញ់ទំនៀមទម្លាប់ខ្មែរ សក់ផ្កាថ្កូវ ពាក់ខ្សែកមាសមួយខ្សែ ពាក់ទំហូទងត្រង់ ស្លៀកផាមួង ឬ ខៀនចងក្បិន ជួនកាលស្លៀកសំពត់ហូល អាវកមូលដៃខ្លី បង់កក្រមាពណ៌ឬ ពានាផាហ៊ុមពណ៌ស។

អ្នកស្រីសូ សិទ្ធិ ជាកវីស្ត្រីមេម៉ាយនារជ្ជកាលព្រះបាទស៊ីសុវត្ថិ រហូតដល់រជ្ជកាលព្រះបាទនរោត្តម សីហនុ និងជាពុទ្ធសាសនិកដ៏ស្មោះស្ម័គ្រម្នាក់ផងដែរ។ បើតាមឯកសារប្រភពផ្សេងៗ បិតារបស់អ្នកស្រីជាមន្ត្រីនៅបរមរាជវាំង ហើយដោយគាត់មានចំណេះដឹងខ្ពស់ក្នុងសម័យដែលស្ត្រីខ្មែរមិនសូវបានអប់រំ អ្នកស្រីបានឱកាសធ្វើការនៅក្នុងព្រះបរមរាជវាំង។ គាត់បានរៀនចម្រៀង និងរបាំយ៉ាងឆាប់រហ័ស ដោយសារមានទេព្យកោសល្យ និងសម្លេងពីរោះ។ ព្រះបាទស៊ីសុវត្ថិបានតែងតាំងអ្នកស្រីជាចាហ្វាងល្ខោនប្អូន និងជារាជលេខាធិកាទទួលបន្ទុកក្រុមរបាំ និងនិពន្ធកំណាព្យសម្រាប់ចម្រៀងក្នុងពិធីបុណ្យទាននានា។

ក្រៅពីការងារទាំងនេះ អ្នកស្រីបាននិពន្ធកំណាព្យកាព្យឃ្លោង និងអត្ថបទរាយៗ ដែលខ្លះត្រូវបានចងក្រងជារឿងរ៉ាវ និងបោះពុម្ពផ្សាយ។ នៅវ័យចំណាស់ អ្នកស្រីបានចូលទាន់សីល 10 នៅវត្តបុទុមវត្តី ដើម្បីបម្រើព្រះសង្ឃ និងបានកសាងកុដិសម្រាប់ប្រយោជន៍សាធារណៈផងដែរ។ អ្នកស្រីសូ សិទ្ធិ ទទួលមរណភាពនៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 1963។

ស្នាដៃនិពន្ធ

  • រឿងពិម្ពាពិលាប
  • រឿងគួរសាងមិត្តមិនទ្រុស្តមិត្ត
  • រឿងចិត្តសត្យា
  • បែបបទសកវាទិ៍