ប្រវត្តិជីវិត ហោណាំ ហុង

ប្រវត្តិជីវិត ហោណាំ ហុង

6

Publishers

ជេអិល

Category

History

/

Biography

Published Year

2023

Pages

148

Language

Khmer

8.50 $8.5 $

ជូនបង ហោ ណាំហុង ជាទីគោរពស្រឡាញ់! 
ខ្ញុំបានទទួលព័ត៌មានថា បងសរសេរសៀវភៅទាក់ទងនឹងជីវប្រវត្តិរបស់ បង។ ច្បាស់ណាស់ជីវប្រវត្តិរបស់បងបានផ្សារភ្ជាប់ជាមួយការងារប្រទេសជាតិ ប្រមាណ៦០ឆ្នាំ ពិសេស ៤៥ឆ្នាំ ក្រោយរំដោះចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ៤៥ឆ្នាំ បានកន្លងហួស បន្សល់ទុកនូវអនុស្សាវរីយ៍ ជាច្រើននៃការងាររវាងបងនិងខ្ញុំ ដែលបានហែលឆ្លងលើការងារការបរទេស ស្ទើរគ្រប់វេទិកា និងស្ទើរគ្រប់បញ្ហា ដែលទាក់ទងដល់កម្ពុជា ដល់តំបន់ និង អន្តរជាតិ សូម្បីតែសព្វថ្ងៃនេះ បង និងខ្ញុំក៏នៅបន្តពិគ្រោះយោបល់គ្នាលើបញ្ហា ដែលកើតមានក្នុងតំបន់ និងអន្តរជាតិ បើទោះបង និងខ្ញុំមិនស្ថិតនៅក្នុងរាជ រដ្ឋាភិបាលទៀតក៏ដោយ។ 
ក្រៅពីទំនាក់ទំនងការងារ គ្រួសារយើងទាំងពីរមានទំនាក់ទំនងដ៏ ពិសេស ដែលខ្ញុំមិនមានករណីបែបនេះច្រើននោះទេ។ បងស្រីដែលជាភរិយា របស់បង និងភរិយាខ្ញុំតែងធ្វើដំណើរចេញទៅបរទេសជាមួយគ្នា និងស្រឡាញ់ គ្នាដូចបងប្អូន។ ករណីដែលខ្ញុំចងចាំមិនអាចបំភ្លេចបានគឺ ហ៊ុន ម៉ាណែត ដែល ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែសុំទៅលេងផ្ទះបងជាច្រើនដង និងច្រើនថ្ងៃ រហូតពេលខ្លះ៖ មួយសប្តាហ៍ ដែលត្រូវបានបងស្រី និងលោកយាយម្តាយបង មើលថែបានយ៉ាងល្អ។ ក្រៅពីនេះ នៅមាន ហ៊ុន ម៉ាណា ខ្ញុំបានយកទៅផ្ញើ បងនៅស្ថានទូតនៅទីក្រុងម៉ូស្គូក្នុងពេលខ្ញុំធ្វើដំណើរបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិកនាឆ្នាំ១៩៨៤ ដែលត្រូវបានបង និងបងស្រីមើលថែពេល ម៉ាណា ទើប មានអាយុជាង ៣ឆ្នាំ។ 
ខ្ញុំលើកយកបញ្ហាគ្រួសារមកនិយាយចង់បញ្ជាក់ថាទំនាក់ទំនងរវាងយើង មិនត្រឹមតែក្នុងការងារប៉ុណ្ណោះទេ តែនៅមានទំនាក់ទំនងរវាងគ្រួសារទាំងពីរ ទៀតផង។ 
ក្នុងឋានៈជាបញ្ញវន្តខាងការទូតដែលសេសសល់ពីការកាប់សម្លាប់នៃ របប ប៉ុល ពត បងបានរួមចំណែកយ៉ាងធំក្នុងកិច្ចការបរទេសរបស់កម្ពុជា (ជា ប្រធានអាស៊ាន ២លើក ២០០២ និង ២០១២) និងក៏ជាអ្នកចរចាដ៏ស្វិតស្វាញ និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីស ១៩៩៣ ផងដែរ។ 
ករណីប្រាសាទព្រះវិហារ (២០០៨-២០១១) បងជាអ្នកចេញមុខតតាំង ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ។ រឿងរ៉ាវច្រើនណាស់ តែខ្ញុំសង្ខេបតែប៉ុណ្ណោះ។ 
សៀវភៅដែលបងនឹងចេញផ្សាយនឹងផ្តល់ជាផលប្រយោជន៍សម្រាប់ អ្នកអាន ពិសេសយុវជនជំនាន់ក្រោយបានយល់នូវហេតុការណ៍ដែលបានកើត ឡើង។ 
សូមបងទទួលនូវការគោរពស្រឡាញ់ពីខ្ញុំ៕ 
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ 
សម្តេចអគ្គមហាសេនាបតីតេជោ

Product detail banner 2
Product Banner 2

Related

See More
ប្រវត្តិសាស្រ្តនៃ ប្រទេសកម្ពុជា​ ភាគទី៣

5.00 $

សត្វលោក

7.50 $

អាស៊ីប៉ាស៊ីហ្វិកបេះដូងនៃពិភពលោកសតវត្សរ៍ទី២១

6.25 $

របត់នយោបាយភាគ១

10.00 $

សុបិន​ និង​ ការពិត ភាគ២

6.00 $

របត់នយោបាយភាគ២

10.00 $

របត់នយោបាយភាគ៥

10.00 $

ប្រវត្តិសាស្រ្តនៃ ប្រទេសកម្ពុជា​ ភាគទី២

5.00 $