"ដោយសារទេពកោសល្យនៃការសរសេររឿងខ្លីៗ អ្នកនិពន្ធ សុខ ចាន់ផល ក៏ត្រូវបានអ្នកស្នេហាអក្សរសិល្ប៍ជាច្រើនស្គាល់ និងទទួលស្គាល់ថាជាអ្នកនិពន្ធឆ្នើមម្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មានស្នាដៃរឿងខ្លីចំនួន ២១ នៅក្នុងសៀវភៅមួយក្បាលនេះ ដែលចាត់ទុកថាជាឯកសារដ៏សំខាន់មួយ ចំពោះជីវិតជាអ្នកនិពន្ធរបស់លោក។ លោកអ្នកនឹងអានប៉ះសិល្ប៍វិធីនិទានរឿងយ៉ាងសាមញ្ញ តែអាចឆ្លុះបង្ហាញ យ៉ាងរស់រវើកអំពីតថភាពជីវិត ប្រកបដោយខ្លឹមសារដក់ជាប់ក្នុងចិត្ត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺសាច់រឿងភាគច្រើន ហាក់ដូចជាតាក់តែងឡើងដោយបានមកពីការយល់សប្តិ។
ជាយុវអ្នកនិពន្ធម្នាក់សុភាពរាបសាមិនសូវនិយាយស្តីជាមួយខ្ញុំមែន ប៉ុន្តែក្នុងការនិពន្ធរឿង គេសម្បូរពាក្យពេចន៍វាក្យសព្ទពីរោះប្លែក សម្បូណ៌គំនិតណាស់ និងជាអ្នកនិពន្ធវៃឆ្លាត។ - ប៉ិច សង្វាវ៉ាន
The best short fiction writer in Cambodia at this time.
-Teri Yamada
ខ្ញុំចាត់ទុកស្នាដៃរបស់លោកជាវិភាគទានដ៏មានតម្លៃមួយ ចំពោះអក្សរសិល្ប៍ខ្មែរ។ - យិន លូត
Sok Chanphal could well be the O. Henry of Cambodia in this century. OKADA, Tomoko"