បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១

29

4.25 $

នៅប្រទេសកម្ពុជាទាំងមូល ប្រភេទនំច្រកឫស្សីដែលហៅថា “ក្រឡាន” គឺគេនិយមជាទូទេ មិនថានៅតំបន់ណា ឬតំបន់ណាឡើយ។ វិធីធ្វើ ឬទំហំក្រឡាននោះអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយ ដែលជារឿងធម្មតា ពុំប្លែកគ្នាអ្វីពីម្ហូបអាហារ ឬចំណីចំណុកដទៃទៀតទេ។ ឧទាហរណ៍ នៅម្តុំខាងជើង ស្គន់បន្តិចមានភូមិមួយឬពីរ នៅជាប់ផ្លូវជាតិលេខ៦ ដែលនិយមធ្វើក្រឡានតូចៗប៉ុនមេជើង។នៅទីនេះនាងខ្ញុំចង់និយាយពីក្រឡានដែលគេធ្វើនៅម្តុំភូមិថ្មគ្រែ តាមបណ្តោយទន្លេធំ ក្នុងខេត្ត ក្រចេះ។ ពីមុនមកគេដុតក្រឡានល្មមតែទទួលទានក្នុងគ្រួសារ, ចែកចាយឱ្យអ្នកជិតខាងបន្តិចបន្តួច, យក ទៅវត្តប្រគេនលោកប៉ុណ្ណោះ។ បើពេលណាធ្វើច្រើន ក៏ធ្វើសម្រាប់តែមានពិធីអ្វីមួយ ក្នុងឱកាសប្រមូល ផលស្រូវរួចជាដើម។ ប៉ុន្តែសព្វថ្ងៃនេះ អ្នកស្រុកនៅភូមិថ្មគ្រែខ្លះបែកប្រាជ្ញាធ្វើក្រឡានលក់ (រូបលេខ១)។ ដើមឡើយមានតែពីរឬបីគ្រួសារប៉ុណ្ណោះ ដែលប្រកបរបរនេះ។ ភ្ញៀវទេសចរដែលមកលេងព្រែកកាំពី ដើម្បីមើលសត្វផ្សោតជាដើម ឬខ្លះទៀតទៅលេងខេត្តស្ទឹងត្រែងឬខេត្តរតនគិរី ចាប់ផ្តើមឈប់ឡានទិញ ក្រឡាននៅទីនេះដើម្បីទទួលទានខ្លួនឯងផង ឬជួនកាលដឹកយកទៅធ្វើញាតិមិត្តផង។ នេះមកពីគេចាប់ អារម្មណ៍ថាក្រឡាននៅទីនេះមានរសជាតិពិសេស។ អាស្រ័យហេតុនេះ នាងខ្ញុំសូមរៀបរាប់ត្រួសៗពីវីធី ធ្វើនោះ ដោយសារធ្លាប់បានទៅសង្កេតផ្ទាល់ដូចខាងក្រោមនេះ។

Product detail banner 2
Product Banner 2

Related

See More
អាហារនៅជនបទអង្គរ

30.00 $

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ១៩

4.25 $

កំណែទម្រង់សាលារៀននៅកម្ពុជា

10.00 $

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ៥

4.25 $

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ៨

4.25 $

បណ្ដេញព័ត៍មានវប្បធម៍ខ្មែរ កម្រងអត្ថបទលេខ២

4.25 $

ទស្សនវិជ្ជា និងទ្រឹស្ដីស្ដីពីការអប់រំ

8.00 $