Author
កែវ សេងរដ្ឋាPublishers
សៀវភៅជីវិតCategory
PhilosophyPublished Year
2025
Pages
1234
ISBN
97899963668
Edition
1
Language
Khmer
8.00 $
ឡានម៉ាក់ជីប (Jeep) ពណ៌ខ្មៅ ស៊េរីទំនើបមួយ បរមកឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ នៅម្តុំជិតវត្តកៀនស្វាយ។ ភូមិគ្រឹះនេះបានសាងសង់ឡើងនៅលើដី ដែលមានទំហំរាប់សិបហិចតា បណ្តោយវែងដាច់កន្ទុយភ្នែក។ របងព័ទ្ធជុំវិញដោយក្បាច់រចនាយ៉ាងប្រណីតបង្ហាញពីភាពរុងរឿងរបស់ម្ចាស់គេហដ្ឋាន។ នៅខាងមុខផ្ទះដែលមានសន្ធឹងដីធំទូលាយ ត្រូវបានគ្របដណ្ដប់ដោយសួនផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត។ នៅក្នុងតំបន់នេះមានតែភូមិគ្រឹះមួយនេះទេដែលមានផ្ទៃដីធំទូលាយជាងដីអ្នកភូមិផ្សេងៗទៀត។ នៅកៀនស្វាយនេះ នរណាក៏ស្គាល់ដែរថាជាភូមិគ្រឹះរបស់ឧកញ៉ា កែវ រិទ្ធី ដែលមានមុខជំនួញរាប់មិនអស់ នៅក្នុងទីក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។ ឧកញ៉ារិទ្ធីមានចំណូលចិត្តរស់នៅជាយក្រុង ព្រោះមានខ្យល់អាកាសបរិសុទ្ធហើយស្ងប់ស្ងាត់ជាងទីក្រុង។
ឡានទំនើបនេះ បរមកដល់ក្បែររបងភ្លាម ពូថេតដែលជាអ្នកថែសួនកំពុងស្រោចទឹកផ្កា និងនាងនីដែលជាអ្នកបម្រើស្រី កំពុងបោសសម្អាតទីធ្លាមុខផ្ទះ នាំគ្នាអើតមើលតាមចន្លោះទ្វាររបង។ ពូថេតទម្លាក់ទុយ
យោទឹកដែលកំពុងស្រោចផ្កា ហើយនាងនីទម្លាក់អំបោសយ៉ាងរហ័ស រត់ទៅបើកទ្វារទទួលទាំងទឹកមុខសប្បាយរីករាយ។ នាងនីរត់បណ្ដើរ ស្រែកឡើងទាំងសប្បាយចិត្តបណ្ដើរ៖
ពូថេតនិងនាងនីបើកទ្វាររបងឱ្យធំ។ ឡាន Jeep ពណ៌ខ្មៅនេះក៏បត់ចូល ចតនៅទីធ្លាមុខភូមិគ្រឹះ។ ទ្វារឡានបានរបើកឡើង ម្ចាស់រថយន្តបានឈានជើងចុះពីឡាន គឺជាបុរសរូបសង្ហារម្នាក់ស្ថិតនៅក្នុងវ័យប្រហែល ២៦ទៅ២៧ឆ្នាំ មានរូបរាងមាំមួន ខ្ពស់ស្រលះ មានសម្បុរខ្មៅស្រអែម ចំណែកសក់វិញកាត់ខ្លីដូចនាយទាហាន។ ប៉ុន្តែគេមានទឹកមុខពោរពេញទៅដោយអំណោយទាន បបូរមាត់ញញឹមរាក់ទាក់ ភ្នែកមុត រវាសរវៃ កាយវិកា រហ័សរហួន បង្ហាញនូវភាពឆ្លាតវៃ។ អ្នកកំលោះរូបសង្ហាស្លៀកពាក់ខោអាវ ខោវប៊យមួយកំប្លេ ពាក់ស្បែកជើងកវែងពណ៌ខ្មៅ មើលទៅសាមញ្ញណាស់ប៉ុន្តែសង្ហា មានលក្ខណៈជាកូនប្រុសអង់អាចក្លាហាន។
ក្នុងដៃរបស់គេមានកាន់ថង់ របស់របរនិងរណោងពេញដៃ មិនដឹងថាជារបស់អ្វីខ្លះទេ។ អ្នកកំលោះហុចថង់ទាំងនោះទៅឱ្យពូថេត និងនាងនី ព្រមជាមួយនឹងស្នាមញញឹមរួសរាយរាក់ទាក់៖
អ្នកទាំងពីរទទួលថង់អីវ៉ាន់ពីអ្នកកំលោះរូបសង្ហា ទាំងសប្បាយរីករាយ។ ពូថេតសើចស្រស់ដាក់ចៅហ្វាយប្រុស៖
មាណពសង្ហាធ្វើមុខហួសចិត្ត៖
ពូថេតឆ្លើយតប៖
- បាទ! អ្នកប្រុសតូច លោកជំទាវបានរង់ចាំអ្នកប្រុសតូចតាំងពីព្រឹកម្ល៉េះ! គាត់មិនហ៊ានទៅណាទេ! គាត់ដឹងហើយថានៅថ្ងៃទី៩ ខែ៩ ជាថ្ងៃដែលអ្នកប្រុសមកលេងផ្ទះ! មួយឆ្នាំអ្នកប្រុសតូចមកលេងផ្ទះម្ដង
លោកជំទាវរង់ចាំតែថ្ងៃពិសេសនេះស្រាប់ហើយ!
មាណពរូបសង្ហាញញឹមងក់ក្បាលដាក់ពូថេត រួចដើរទៅក្នុងផ្ទះយ៉ាងលឿន ព្រោះអ្នកកំលោះក៏មានការនឹករឭក
អ្នកម្ដាយជាខ្លាំងដែរ ព្រោះមួយឆ្នាំនរៈសង្ហាមកលេងផ្ទះតែម្ដងទេ។ នៅក្នុងភូមិគ្រឹះដ៏ធំទូលាយនេះមានគ្រឿងសង្ហារឹមថ្លៃៗ ទំនើបៗ មានផ្ទាំងគំនូរធំៗដាក់ភ្ជួរលើជញ្ជាំង កៅអីសាឡុងមួយឈុតយ៉ាងទំនើបនៅបន្ទប់ទទួលភ្ញៀវ។ នៅឯបន្ទប់ទទួលភ្ញៀវ មានអាងត្រី៧ពណ៌ ហែលប្រដេញគ្នាទាំងហ្វូងៗនៅក្នុងអាងកញ្ចក់។ លោកជំទាវសីុសួនស៊ីនួន ចុះពីជណ្ដើរជាន់ទីមួយយ៉ាងរហ័ស ព្រោះគាត់ឈរនៅមាត់បង្អួចក្នុងបន្ទប់ជាន់ទី១បានឃើញឡានកូនប្រុសមកដល់ ចតនៅទីធ្លាមុខផ្ទះ។ លោកជំទាវបានរង់ចាំផ្លូវកូនប្រុសពៅត្រលប់មកផ្ទះរយៈពេលមួយឆ្នាំពេញហើយ។ លោកជំទាវមានការនឹករឭកកូនប្រុសពៅជាខ្លាំង។ លោកជំទាវស៊ីនួនស្ថិតក្នុងវ័យ៤៥ ទៅ ៤៦ឆ្នាំ មុខស្លូតបូត បបូរមាត់ញញឹមស្រស់ស្រទន់ សក់ខ្លី កាត់ម៉ូតស្ពៃក្តោប ក្នុងសម្លៀកបំពាក់នៅផ្ទះសមរម្យថ្លៃថ្នូរ ចុះមកដល់ជាន់ផ្ទាល់ដីភ្លាម លោកជំទាវរត់ទៅឱបកូនប្រុស ទាំងក្តីនឹករឭក។ នរកៈសង្ហាឱបម្ដាយវិញទាំងក្តីនឹករឭកដូចគ្នា។ លោកជំទាវស៊ីនួនសម្លឹងមើលមុខកូនប្រុស រួចញញឹមស្រាល៖
- កូនប្រុសម៉ាក់បើកឡានផ្លូវឆ្ងាយច្បាស់ជាហត់ហើយ? ម៉ាក់នឹកកូនដល់ហើយ! មួយឆ្នាំទើបយើងបានជួបគ្នាម្តង ដូចជារាហូចាប់ច័ន្ទអ៊ីចឹង!
- អត់អីទេម៉ាក់! ពេលឃើញមុខម៉ាក់ភ្លាម កូនលែងហត់ហើយ!
ម៉ាក់របស់កូននៅតែស្រស់ស្អាតដដែល!
- កុំបញ្ជោរម៉ាក់ពេក! និយាយអ៊ីចឹង ប៉ាកូនមិននៅផ្ទះទេ! គាត់មានប្រជុំនៅភ្នំពេញ តាំងពីព្រឹកម្ល៉េះ! ចំណែកប្រុសធំវិញទៅមើលគម្រោងសាងសង់ផ្ទះលំហែនៅឯកំពតតាំងពីម្សិលមិញ! គ្មាននរណានៅផ្ទះទេថ្ងៃនេះ!
នរៈសង្ហាឱបចង្កេះម្ដាយជាប់ កើយលើស្មាម្ដាយដូចជាកូនក្មេង បណ្ដើរគ្នាទៅអង្គុយនៅសាឡុង៖
- នរណាមិននៅផ្ទះមិនសំខាន់ទេឱ្យតែមានម៉ាក់សំណព្វចិត្តរបស់កូននៅផ្ទះគឺគ្រប់គ្រាន់ហើយ!
- ម៉េចក៏កូនខ្មៅម៉្លេះឥឡូវ? ប្រហែលមួយថ្ងៃៗនៅតែហាលថ្ងៃហើយមើលទៅបានជាខ្មៅអស់អ៊ីចឹង!