បុរសឈុតពណ៌ស ភាគ២

បុរសឈុតពណ៌ស ភាគ២

101

Published Year

2024

Pages

240

ISBN

978-99963-667

Edition

1

Language

Khmer

7.50 $

ជីវិតប្រៀបដូចជាជារូបផ្គុំ បណ្តុំនៃបទពិសោធជាច្រើន ឆ្លងកាត់មួយដំណាក់កាល ហាក់ដូចជារកបានរូបផ្គុំមួយបំណែកដាក់ចូលទៅក្នុងប្រឡោះទទេស្អាតមួយ ហើយយើងក៏ត្រូវស្វែងរកបំណែកថ្មីមួយទៀតជាបន្តបន្ទាប់។ និយាយដោយស្មោះត្រង់ចុះ ការនិពន្ធប្រលោមលោករបស់ខ្ញុំ ពុំមែនជាការផ្គុំដែលល្អឥតខ្ចោះគ្មានចំណុចទាស់ទេ តែខ្ញុំបែរជាស្វែងរកចំណុចខ្វះខាត ដើម្បីអាចស្វែងរករូបផ្គុំឱ្យបានត្រឹមត្រូវទៅវិញ។ តាំងពីចាប់ផ្តើមនិពន្ធកំណត់ហេតុពណ៌ស្វាយ ភាគមួយ ខ្ញុំពុំដែលគិតសោះថានឹងមានភាគ២។ តែដោយសារការស្វែងរកចំណុចខ្វះខាតនោះ នាំឱ្យខ្ញុំអាចស្វែងរកភាគ២ ក៏ឡើងជាភាគបី និងភាគ៤ទៀត។ តែប្រសិនបើខ្ញុំរង់ចាំទាល់តែអាចរកឃើញគ្រប់បំណែកផ្គុំ ទើបចាប់ផ្តើមដើរនោះ ខ្ញុំប្រហែលជាមិនអាចមកដល់ទីនេះទេ។ និយាយជារួម សូម្បីតែសៀវភៅដែលមិត្តអ្នកអានកំពុងកាន់នឹងដៃក្នុងពេលនេះ គឺសុទ្ធតែជាសមទ្ធិផល ដែលកើតឡើងចេញពីការស្វែងរកចំណុចខ្វះខាតខ្លួនឯង ហើយរកកន្លែងបំពេញវាស្របពេលដែលក្លាហានបោះជំហានទៅមុខម្តងបន្តិចៗ ប្រកបដោយក្តីអំណត់។ ដំណើរនេះធ្វើឱ្យខ្ញុំអាចរកឃើញថា វាមានសេចក្តីសុខម្យ៉ាងបង្កប់នៅក្នុងភាពអត់ធ្មត់ ហើយក៏មានសម្រស់ម្យ៉ាងស្ថិតនៅក្នុងការដើរទៅមុខសន្សឹមៗ តាមល្បឿនរបស់យើង ដោយមិនប្រញាប់ប្រញាល់តាមលោកិយ ដ្បិតអីការដើររបស់យើងម្នាក់ៗ មានជំហាន និងល្បឿនខុសៗគ្នា។ អ្នកខ្លះក៏អាចនិពន្ធចប់មួយរឿងក្នុងមួយខែ ខ្លះក៏ឡើងទៅដល់មួយឆ្នាំ។ ការប្រៀបធៀប បានត្រឹមតែដាក់សម្ពាធឱ្យយើងតែប៉ុណ្ណោះ។ ដូច្នេះស្របពេលដែលការសម្រេចគោលដៅ ជារឿងសំខាន់ ការទទួលស្គាល់ល្បឿនរបស់ខ្លួនឯង ក៏ជារឿងសំខាន់ដែរ។ ការដើរដោយស្គាល់ល្បឿនខ្លួនឯង ធ្វើឱ្យយើងអាចដើរបានយូរ និងមិនងាយហត់ រត់តាមអ្នកដទៃ។ ទីបំផុត ការដើរយឺតៗរបស់ខ្ញុំ បានមកដល់គោលដៅហើយ។ សៀវភៅទីបួននេះគឺជាលទ្ធផលនៃការស្វែងរកបំណែកផ្គុំថ្មី ដើម្បីបំពេញសិល្បៈនៃភាពស្រមើស្រមៃរបស់ខ្ញុំ ហើយក៏ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអានដែលស្រឡាញ់សិល្បៈស្រមើស្រមៃមួយនេះផងដែរ។ សង្ឃឹមថាភាគបន្ត នៃបុរសឈុតពណ៌ស នេះគឺជាអនុស្សារីយ៍ថ្មី បំពេញក្តីសុខអ្នកអាន ដែលបានរួមដំណើរជាមួយខ្ញុំតាំងពីដើមមក។

Product detail banner 2
Product Banner 2

Related

See More
កំណត់ហេតុពណ៌ស្វាយ- 25%

7.00 $5.25 $

ទីបញ្ចប់នៃយើងទាំងពីរ
- 15%

8.00 $6.8 $

ថ្ងៃថ្មីនៅតែមាន ភាគ២
- 15%

8.00 $6.8 $

បុរសឈុតពណ៌ស ភាគ២

7.50 $

ស្នេហ៍ក្នុងអណ្ដាតភ្លើង
- 30%

7.50 $5.25 $

រលកបោកខ្សាច់
- 10%

7.50 $6.75 $

ថ្ងៃថ្មីនៅតែមាន- 20%

8.00 $6.4 $