Logo Image

សៀវភៅបញ្ញវន្ត

Scholar Book

  • Books
  • Kid Books
  • News
  • Contact
  • About

Information

#35BE1, St 298, Phnom Penh, Cambodia

Tel: 098 868 442 / 077 98 88 26
Telegram contact: t.me/ScholarBookCam

Mon - Sat: 8 am - 5 pm, Sunday: CLOSED

Menu

  • Books
  • News
  • Contact
  • About
  • Install App

Social Media

    YoutubeYoutubeScholar BookScholar BookScholar Book Scholar Book

By : Alphalib|© 2024 - All Rights Reserved

សិក្សាមុខងារអក្សរសិល្ប៍ក្នុងរឿងទុំទាវ
Image 2
Image 3
Image 4

សិក្សាមុខងារអក្សរសិល្ប៍ក្នុងរឿងទុំទាវ

528

Author

កែវ សេងរដ្ឋា

Publishers

សៀវភៅជីវិត

Category

Philosophy

Published Year

2025

Pages

1234

ISBN

97899963668

Edition

1

Language

Khmer

8.00 $

រឿងទុំទាវិជារឿងមួយដែលប្រជាជនខ្មែរយើងនិយមអានយ៉ាងខ្លាំង។ រឿងនេះ ត្រូវបានគេចាត់ចូលទៅក្នុងរឿងដែលមានតម្លៃសំខាន់បំផុត។ កាលពីសង្គមចាស់ គេតែងឲ្យតម្លៃទៅលើរឿងនេះដែរ ដោយគេចាត់ទុកចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី៣ និងថ្នាក់ទី១ចាស់ ហើយបច្ចុប្បន្ននេះក្រសួងអប់រំយុវជននិងកីឡា បានបញ្ចូលរឿង ទុំទាវនេះទៅក្នុងកម្មវិធីសិក្សានៅថ្នាក់ចំណេះដឹងទូទៅ (ថ្នាក់ទី១០ដល់១២)។ មិន ត្រឹមតែសម្រាប់អ្នកសិក្សាប៉ុណ្ណោះទេ រឿងទុំទាវត្រូវបានមជ្ឈដ្ឋានអ្នកសិក្សាសិល្បៈ យកទៅសម្តែងជាសិល្បៈជូនទស្សនិកជនជាទីកំសាន្តយ៉ាងល្អឥតខ្ចោះទៀតផង។

វគ្គ១៖ ផ្ទះអាថ៌កំបាំង

ឡានម៉ាក់ជីប (Jeep) ពណ៌ខ្មៅ ស៊េរីទំនើបមួយ បរមកឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ នៅម្តុំជិតវត្តកៀនស្វាយ។ ភូមិគ្រឹះនេះបានសាងសង់ឡើងនៅលើដី ដែលមានទំហំរាប់សិបហិចតា បណ្តោយវែងដាច់កន្ទុយភ្នែក។ របងព័ទ្ធជុំវិញដោយក្បាច់រចនាយ៉ាងប្រណីតបង្ហាញពីភាពរុងរឿងរបស់ម្ចាស់គេហដ្ឋាន។ នៅខាងមុខផ្ទះដែលមានសន្ធឹងដីធំទូលាយ ត្រូវបានគ្របដណ្ដប់ដោយសួនផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត។ នៅក្នុងតំបន់នេះមានតែភូមិគ្រឹះមួយនេះទេដែលមានផ្ទៃដីធំទូលាយជាងដីអ្នកភូមិផ្សេងៗទៀត។ នៅកៀនស្វាយនេះ នរណាក៏ស្គាល់ដែរថាជាភូមិគ្រឹះរបស់ឧកញ៉ា កែវ រិទ្ធី ដែលមានមុខជំនួញរាប់មិនអស់ នៅក្នុងទីក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។ ឧកញ៉ារិទ្ធីមានចំណូលចិត្តរស់នៅជាយក្រុង ព្រោះមានខ្យល់អាកាសបរិសុទ្ធហើយស្ងប់ស្ងាត់ជាងទីក្រុង។ 

 

ឡានទំនើបនេះ បរមកដល់ក្បែររបងភ្លាម ពូថេតដែលជាអ្នកថែសួនកំពុងស្រោចទឹកផ្កា និងនាងនីដែលជាអ្នកបម្រើស្រី កំពុងបោសសម្អាតទីធ្លាមុខផ្ទះ នាំគ្នាអើតមើលតាមចន្លោះទ្វាររបង។ ពូថេតទម្លាក់ទុយ

យោទឹកដែលកំពុងស្រោចផ្កា ហើយនាងនីទម្លាក់អំបោសយ៉ាងរហ័ស រត់ទៅបើកទ្វារទទួលទាំងទឹកមុខសប្បាយរីករាយ។ នាងនីរត់បណ្ដើរ ស្រែកឡើងទាំងសប្បាយចិត្តបណ្ដើរ៖

  • អ្នកប្រុសតូចមកដល់ហើយ! អ្នកប្រុសតូចមកដល់ហើយ! 

ពូថេតនិងនាងនីបើកទ្វាររបងឱ្យធំ។ ឡាន Jeep ពណ៌ខ្មៅនេះក៏បត់ចូល ចតនៅទីធ្លាមុខភូមិគ្រឹះ។ ទ្វារឡានបានរបើកឡើង ម្ចាស់រថយន្តបានឈានជើងចុះពីឡាន គឺជាបុរសរូបសង្ហារម្នាក់ស្ថិតនៅក្នុងវ័យប្រហែល ២៦ទៅ២៧ឆ្នាំ មានរូបរាងមាំមួន ខ្ពស់ស្រលះ មានសម្បុរខ្មៅស្រអែម ចំណែកសក់វិញកាត់ខ្លីដូចនាយទាហាន។ ប៉ុន្តែគេមានទឹកមុខពោរពេញទៅដោយអំណោយទាន បបូរមាត់ញញឹមរាក់ទាក់ ភ្នែកមុត រវាសរវៃ កាយវិកា រហ័សរហួន បង្ហាញនូវភាពឆ្លាតវៃ។ អ្នកកំលោះរូបសង្ហាស្លៀកពាក់ខោអាវ ខោវប៊យមួយកំប្លេ ពាក់ស្បែកជើងកវែងពណ៌ខ្មៅ មើលទៅសាមញ្ញណាស់ប៉ុន្តែសង្ហា មានលក្ខណៈជាកូនប្រុសអង់អាចក្លាហាន។ 

ក្នុងដៃរបស់គេមានកាន់ថង់ របស់របរនិងរណោងពេញដៃ មិនដឹងថាជារបស់អ្វីខ្លះទេ។ អ្នកកំលោះហុចថង់ទាំងនោះទៅឱ្យពូថេត និងនាងនី ព្រមជាមួយនឹងស្នាមញញឹមរួសរាយរាក់ទាក់៖

  • ពូថេត បងនី នេះជារបស់បញ្ញើ! 

‍

អ្នកទាំងពីរទទួលថង់អីវ៉ាន់ពីអ្នកកំលោះរូបសង្ហា ទាំងសប្បាយរីករាយ។ ពូថេតសើចស្រស់ដាក់ចៅហ្វាយប្រុស៖

  • អ្នកប្រុសតូចមកពេលណាក៏មានរបស់ផ្ញើ ពួកយើងដែរ!  អ្នកប្រុសតូចចិត្តល្អយ៉ាងនេះ បើនារីណាបានអ្នកប្រុសតូចធ្វើប្ដី ប្រាកដជាសំណាងធំហើយ! 

មាណពសង្ហាធ្វើមុខហួសចិត្ត៖

  • អ្ហេ! ពូនិយាយដល់ណាហើយហ្នឹង? ស្វាមីភរិយាស្អី? តើមាននារីណាមើលឃើញខ្ញុំទៅបើនៅក្បែរខ្លួនខ្ញុំមានសុទ្ធតែសេះញីហ្នឹង! និយាយអ៊ីចឹង តើម៉ាក់នៅផ្ទះទេពូ?

ពូថេតឆ្លើយតប៖

- បាទ! អ្នកប្រុសតូច លោកជំទាវបានរង់ចាំអ្នកប្រុសតូចតាំងពីព្រឹកម្ល៉េះ! គាត់មិនហ៊ានទៅណាទេ! គាត់ដឹងហើយថានៅថ្ងៃទី៩ ខែ៩ ជាថ្ងៃដែលអ្នកប្រុសមកលេងផ្ទះ! មួយឆ្នាំអ្នកប្រុសតូចមកលេងផ្ទះម្ដង

លោកជំទាវរង់ចាំតែថ្ងៃពិសេសនេះស្រាប់ហើយ!

មាណពរូបសង្ហាញញឹមងក់ក្បាលដាក់ពូថេត រួចដើរទៅក្នុងផ្ទះយ៉ាងលឿន ព្រោះអ្នកកំលោះក៏មានការនឹករឭក

អ្នកម្ដាយជាខ្លាំងដែរ ព្រោះមួយឆ្នាំនរៈសង្ហាមកលេងផ្ទះតែម្ដងទេ។ នៅក្នុងភូមិគ្រឹះដ៏ធំទូលាយនេះមានគ្រឿងសង្ហារឹមថ្លៃៗ ទំនើបៗ មានផ្ទាំងគំនូរធំៗដាក់ភ្ជួរលើជញ្ជាំង កៅអីសាឡុងមួយឈុតយ៉ាងទំនើបនៅបន្ទប់ទទួលភ្ញៀវ។ នៅឯបន្ទប់ទទួលភ្ញៀវ មានអាងត្រី៧ពណ៌ ហែលប្រដេញគ្នាទាំងហ្វូងៗនៅក្នុងអាងកញ្ចក់។   លោកជំទាវសីុសួនស៊ីនួន ចុះពីជណ្ដើរជាន់ទីមួយយ៉ាងរហ័ស ព្រោះគាត់ឈរនៅមាត់បង្អួចក្នុងបន្ទប់ជាន់ទី១បានឃើញឡានកូនប្រុសមកដល់ ចតនៅទីធ្លាមុខផ្ទះ។ លោកជំទាវបានរង់ចាំផ្លូវកូនប្រុសពៅត្រលប់មកផ្ទះរយៈពេលមួយឆ្នាំពេញហើយ។ លោកជំទាវមានការនឹករឭកកូនប្រុសពៅជាខ្លាំង។ លោកជំទាវស៊ីនួនស្ថិតក្នុងវ័យ៤៥ ទៅ ៤៦ឆ្នាំ មុខស្លូតបូត បបូរមាត់ញញឹមស្រស់ស្រទន់ សក់ខ្លី កាត់ម៉ូតស្ពៃក្តោប ក្នុងសម្លៀកបំពាក់នៅផ្ទះសមរម្យថ្លៃថ្នូរ ចុះមកដល់ជាន់ផ្ទាល់ដីភ្លាម លោកជំទាវរត់ទៅឱបកូនប្រុស ទាំងក្តីនឹករឭក។ នរកៈសង្ហាឱបម្ដាយវិញទាំងក្តីនឹករឭកដូចគ្នា។ លោកជំទាវស៊ីនួនសម្លឹងមើលមុខកូនប្រុស រួចញញឹមស្រាល៖

- កូនប្រុសម៉ាក់បើកឡានផ្លូវឆ្ងាយច្បាស់ជាហត់ហើយ? ម៉ាក់នឹកកូនដល់ហើយ! មួយឆ្នាំទើបយើងបានជួបគ្នាម្តង ដូចជារាហូចាប់ច័ន្ទអ៊ីចឹង!

- អត់អីទេម៉ាក់! ពេលឃើញមុខម៉ាក់ភ្លាម កូនលែងហត់ហើយ! 

ម៉ាក់របស់កូននៅតែស្រស់ស្អាតដដែល! 

- កុំបញ្ជោរម៉ាក់ពេក! និយាយអ៊ីចឹង ប៉ាកូនមិននៅផ្ទះទេ! គាត់មានប្រជុំនៅភ្នំពេញ តាំងពីព្រឹកម្ល៉េះ! ចំណែកប្រុសធំវិញទៅមើលគម្រោងសាងសង់ផ្ទះលំហែនៅឯកំពតតាំងពីម្សិលមិញ! គ្មាននរណានៅផ្ទះទេថ្ងៃនេះ!

នរៈសង្ហាឱបចង្កេះម្ដាយជាប់ កើយលើស្មាម្ដាយដូចជាកូនក្មេង បណ្ដើរគ្នាទៅអង្គុយនៅសាឡុង៖

- នរណាមិននៅផ្ទះមិនសំខាន់ទេឱ្យតែមានម៉ាក់សំណព្វចិត្តរបស់កូននៅផ្ទះគឺគ្រប់គ្រាន់ហើយ! 

- ម៉េចក៏កូនខ្មៅម៉្លេះឥឡូវ? ប្រហែលមួយថ្ងៃៗនៅតែហាលថ្ងៃហើយមើលទៅបានជាខ្មៅអស់អ៊ីចឹង! 

Product detail banner 2
Product Banner 2

Related

See More
អាជីវកម្មតូចបង្កើតលុយ

4.75 $

ក្លាហាន

6.50 $

ឈ្នះហ្គេមជីវិត

4.00 $

ក្តីស្រលាញ់ ថ្នាំព្យាបាលបញ្ហាជីវិត

6.00 $

ផ្លាស់ប្តូរអតីតកាលរបស់អ្នក

6.25 $

សិក្សាមុខងារអក្សរសិល្ប៍ក្នុងរឿងទុំទាវ

8.00 $

បាត់បង់តែមិនបោះបង់ ភាគ១

8.00 $

សិល្បៈឈ្នះខ្ជិល

3.00 $

មនុស្សពេលព្រឹក

8.00 $

មនុស្សរឹងមាំ

9.25 $